ផលប៉ះពាល់ និង គុណវិបត្តិនៃសន្ទះពាំងមាត់ស្បូន

ផលប៉ះពាល់ និង គុណវិបត្តិនៃសន្ទះពាំងមាត់ស្បូន
ផលប៉ះពាល់ និង គុណវិបត្តិនៃសន្ទះពាំងមាត់ស្បូន

តើអ្វីជាផលប៉ះពាល់នៃសន្ទះពាំងមាត់ស្បូន?

– ប្រតិកម្មទៅនឹងស៊ីលីកូន ឬថ្នាំសម្លាប់មេជីវិតឈ្មោល។ ការរលាកនេះបង្កើនហានិភ័យនៃការឆ្លងមេរោគតាមទ្វារមាស។ ប្រសិនបើអ្នកមានប្រតិកម្មជាមួយស៊ីលីកូន ឬថ្នាំសំលាប់មេជីវិតឈ្មោល អ្នកមិនគួរប្រើសន្ទះពាំងមាត់ស្បូន ទេ។
– ទោះបី​ជាមិនងាយកើតឡើងក៏ដោយតែ អ្នក​អាច​នឹង​ឆ្លងជម្ងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី ឬ ផ្សិត candidiasis បាន។
– ស្ត្រី​ខ្លះអាច​កើត​ជម្ងឺរលាក​ផ្លូវ​នោមជា​ញឹកញាប់។
– ក្នុង​ករណី​កម្រ​ខ្លះ អ្នក​អាច​នឹង​កើត​មាន​ជម្ងឺ toxic shock syndrome។

តើអ្វីជាគុណវិបត្តិនៃសន្ទះពាំងមាត់ស្បូន?

– អ្នកត្រូវការវេជ្ជបញ្ជា និងការបំពាក់សន្ទះពាំងមាត់ស្បូនដោយអ្នកផ្តល់សេវាថែទាំសុខភាព មុនពេលអ្នកអាចប្រើវាបាន។
– វាអាចតម្រូវឲ្យមានការចំណាយកម្លាំងខ្លះក្នុងការប្រើប្រាស់។ ស្ត្រីខ្លះពិបាកក្នុងការដាក់បញ្ចូលសន្ទះពាំងមាត់ស្បូន ហើយអ្នកត្រូវដាក់វារាល់ពេលដែលអ្នករួមភេទទៀត។
– អ្នកត្រូវមានភាពស្រណុកស្រួលជាមួយនឹងរាងកាយរបស់អ្នក។ វាគឺដូចជាការដាក់បញ្ចូលតមប៉ុង tamponដែរ ដូច្នេះប្រសិនបើអ្នកអាចដាក់តមប៉ុងចូលបាន អ្នកប្រហែលជាអាចប្រើសន្ទះពាំងមាត់ស្បូនបានដូចគ្នា។ប្រសិនបើអ្នកមិនអាចលូកចូលទ្វារមាសខ្លួនឯងបាន សន្ទះពាំងមាត់ស្បូនមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។
– ការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះនឹងត្រូវការវិន័យផ្ទាល់ខ្លួនច្រើន និងការរៀបចំផែនការ។ អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​ដាក់បញ្ចូល​សន្ទះពាំង​មាត់ស្បូន​មុន​ពេល​រួមភេទ។ ហើយអ្នកត្រូវចងចាំវារហូតនៅពេលរួមភេទ។
– វាអាចរុញចេញពីទីតាំងរបស់វាដោយលិង្គដែលមានទំំហំធំ មានការរុញចូលខ្លាំង ឬការរួមភេទនៅក្នុងក្បាច់រួមភេទមួយចំនួន។
– វាមិនការពារពីការឆ្លងជម្ងឺកាមរោគទេ។
– វាអាចពិបាកក្នុងការចងចាំក្នុងការប្រើប្រាស់វានៅពេលអ្នកស្រវឹង។

តើនៅក្នុងលក្ខខណ្ឌណាខ្លះដែលធ្វើឲ្យអ្នកមិនអាចប្រើប្រាស់សន្ទះពាំងមាត់ស្បូនបាន?

ដ្យាក្រាមអាចមិនសមរម្យសម្រាប់ស្ត្រីដែល
– កំពុងស្វែងរកការប្រើប្រាស់ថ្នាំពន្យារកំណើតដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ។
– បានសម្រាលកូនតិចជាងប្រាំមួយសប្តាហ៍មុន;
– មានប្រវត្តិធ្លាប់មានជម្ងឺ Toxic shock syndrome
– មានលក្ខខណ្ឌរាងកាយ ឬ វេជ្ជសាស្រ្តណាមួយដែលប៉ះពាល់ដល់ការបំពាក់សន្ទះពាំងមាត់ស្បូនលើមាត់ស្បូនបានត្រឹមត្រូវ ឬមានការធ្លាក់ស្បូន (8) ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...