អត្ថប្រយោជន៍សុខភាព
– វាគ្មានអរម៉ូន។
– វាកាត់បន្ថយហានិភ័យនៃជម្ងឺរលាកសរីរាង្គអាងត្រគាក និងភាពអាទិ៍ដោយសារស្ទះផ្លូវដៃស្បូន។
– វាអាចការពារប្រឆាំងនឹងការឆ្លងជម្ងឺកាមរោគមួយចំនួន (STIs) រួមទាំងជម្ងឺប្រមេះទឹកថ្លា ជម្ងឺប្រមេះទឹកបាយ ជម្ងឺរលាកអាងត្រគាក និងជម្ងឺទ្រីកូម៉ូណាស់ ។
– វាអាចការពារជម្ងឺបម្រុងមហារីកមាត់ស្បូន និងមហារីកមាត់ស្បូន (6)។
– វាជាជម្រើសដ៏ល្អសម្រាប់ស្ត្រីដែលមិនអាចប្រើថ្នាំពន្យារកំណើតដែលមានអរម៉ូនបាន។
– អាចប្រើបានក្នុងពេលបំបៅដោះ។
អត្ថប្រយោជន៍នៃការរស់នៅ
– អ្នកអាចដាក់បញ្ចូលសន្ទះពាំងមាត់ស្បូនជាច្រើនម៉ោងមុននឹងរួមភេទ ហើយទុកវាទុកនៅក្នុងនោះរហូតដល់ ២៤ ម៉ោង។
– បើប្រៀបធៀបនឹងស្រោមអនាម័យ សន្ទះពាំងមាត់ស្បូនអាចធ្វើឲ្យមានអារម្មណ៍ផ្លូវភេទខ្លាំង និងធ្វើឲ្យការរួមភេទរអាក់រអួល។
– វាគឺជាវិធីសាស្រ្តពន្យារកំណើតដែលគ្រប់គ្រងដោយស្ត្រី ដូច្នេះវាជួយលើកកម្ពស់ភាពម្ចាស់ការលើផ្លូវភេទរបស់ស្ត្រី។
– អ្នកអាចរួមភេទបានច្រើនដងតាមដែលអ្នកចង់បានឲ្យតែនៅមានសន្ទះពាំងមាត់ស្បូននៅក្នុងទ្វារមាសរបស់អ្នក តែអ្នកត្រូវចងចាំថាត្រូវប្រើថ្នាំសម្លាប់មេជីវិតឈ្មោលបន្ថែមទៀតរាល់ពេលរួមភេទ។
– ទាំងអ្នក និងដៃគូរបស់អ្នកមិនគួរមានអារម្មណ៍រំខានដោយសន្ទះនេះទេនៅពេលរួមភេទនោះទេ។
– អ្នកនឹងអាចមានផ្ទៃពោះបានភ្លាមៗនៅពេលដែលអ្នកឈប់ប្រើសន្ទះពាំងមាត់ស្បូន។ ប្រសិនបើអ្នកមិនចង់មានផ្ទៃពោះ ចូរប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងភ្លាមៗនៅពេលអ្នកឈប់ប្រើប្រាស់សន្ទះពាំងមាត់ស្បូន។