របៀបក្នុងការស៊កបញ្ចូលសន្ទះពាំងមាត់ស្បូន

របៀបក្នុងការស៊កបញ្ចូលសន្ទះពាំងមាត់ស្បូន
របៀបក្នុងការស៊កបញ្ចូលសន្ទះពាំងមាត់ស្បូន

ការស៊កបញ្ចូលមិនមែនជាដំណើរការដែលពិបាកនោះទេ។ ទាំងនេះជាជំហានដែលត្រូវអ្នកត្រូវអនុវត្តតាម៖

– លាងដៃជាមួយសាប៊ូ និងទឹក។ ទុកឲ្យដៃរបស់អ្នកស្ងួតដោយមិនប៉ះពាល់អ្វីទាំងអស់។
– ឆែកមើលសន្ទះពាំងមាត់ស្បូនដើម្បីរកមើលរន្ធប្រហោង និងចំណុចដែលស្តើងនិងងាយរហែក។ ការ​ដាក់ទឺកស្អាតចូលវាឲ្យពេញ ​គឺជា​វិធី​ល្អ​ក្នុង​ការ​ពិនិត្យ​មើល ប្រសិនបើ​វា​លេចឬ​ធ្លាយ នោះ​វាមាន​ការរហែក ឬ ប្រហោងហើយ។ ប្រសិនបើសន្ទះការពាររបស់អ្នកមានរន្ធនោះមានន័យថាវានឹងមិនអាចការពារអ្នកបានល្អនោះទេ ដែលអាចបណ្តាលឲ្យអ្នកមានផ្ទៃពោះបាន។
– ដាក់ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​ប្រហែលជា ៥​មី​លី​លីត្រនៅ​ក្នុង​ពែង (​ផ្នែក​ខាងក្នុង​នៃ​សន្ទះការពារ​) ។ លាបវាបន្តិចនៅជុំវិញគែមផងដែរ (មិនច្រើនពេកទេឬវាអាចនឹងរអិលពេក) ។ជែលពន្យារកំណើត ឬថ្នាំសម្លាប់មេជីវិតឈ្មោលណាក៏បាន លើកលែងតែប្រភេទហ្វីល ឬថ្នាំស៊ុល ឬ។ កុំភ្លេចពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៃថ្នាំសំលាប់មេជីវិតឈ្មោល។
– នៅពេលអ្នកបញ្ចូលសន្ទះពាំងមាត់ស្បូនសូមប្រាកដថា ថ្នាំសម្លាប់មេជីវិតឈ្មោលផ្ទុកនៅខាងក្នុងផ្នត់ និង ពែងរបស់វា ដើម្បីឲ្យការការពារមានប្រសិទ្ធភាពបំផុត។
– អ្នកអាចអង្គុយ ឬឈរក៏បាន ហើយកន្ធែកជើងរបស់អ្នក។ ​វែកបបេរខាងក្រៅនៃទ្វារមាសដោយប្រើដៃម្ខាង។ ប្រើដៃម្ខាងទៀតច្របាច់គែមសាងខាងនៃសន្ទះពាំងមាត់ស្បូនចូលគ្នា រួចបត់វាជាពីរ។
– ដាក់ម្រាមដៃចង្អុលរបស់អ្នកនៅចំកណ្តាលផ្នត់ ដើម្បីចាប់ឲ្យជាប់ (ម្រាមដៃរបស់អ្នកនឹងប៉ះថ្នាំសម្លាប់មេជីវិតឈ្មោល)។
– រុញសន្ទះពាំងមាត់ស្បូនចូលឲ្យជ្រៅ ចូលទៅក្នុងទ្វារមាសរបស់អ្នកតាមដែលអ្នកអាចធ្វើបាន។ ត្រូវប្រាកដថាសន្ទះបានគ្របដណ្តប់មាត់ស្បូនរបស់អ្នកឲ្យជិត។ ប្រសិនបើអ្នកបានដាក់វាបានត្រឹមត្រូវ អ្នកគួរតែអាចស្ទាបដឹងពីរូបរាងមាត់ស្បូនរបស់អ្នកតាមរយៈការស្ទាបសន្ទះការពារដែលធ្វើឡើងពីជ័រកៅស៊ូនោះ។ ការបញ្ចូលសន្ទះមិនត្រឹមត្រូវនឹងធ្វើឲ្យអ្នកពិបាកក្នុងខ្លួន។ ប្រសិនបើវាមានអារម្មណ៍មិនស្រួល សូមដកវាចេញ ហើយព្យាយាមបញ្ចូលវាម្តងទៀត។
– អ្នកអាចដាក់សន្ទះនេះចូលមុនពេល​រួមភេទ​។ អ្នកក៏អាចដាក់បញ្ចូលវាពីរទៅបីម៉ោងមុនពេលរួមភេទដែរ។ មិនថាអ្នកដាក់បញ្ចូលវាពេលណាទេ អ្នកត្រូវតែប្រាកដថាអ្នកទុកវាចោលក្នុងទ្វារមាសយ៉ាងហោចណាស់ប្រាំមួយម៉ោងបន្ទាប់ពីអ្នករួមភេទ។ ប្រសិនបើ​អ្នក​នឹង​រួមភេទ​ម្តងទៀត​នៅ​ថ្ងៃ​ដដែលនោះ អ្នក​គ្រាន់តែ​ទុក​សន្ទះពាំងមាត់ស្បូន​នៅ​នឹង​មាត់ស្បូនដដែល ហើយដាក់​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​បន្ថែមទៀតជ្រៅចូល​ទៅក្នុង​ទ្វារមាស​របស់អ្នក។ ថ្នាំសម្លាប់មេជីវិតឈ្មោលមួយចំនួនត្រូវបានរចនាឡើងជាពិសេសសម្រាប់សន្ទះពាំងមាត់ស្បូនហើយវាអាចភ្ជាប់មកជាមួយឧបករណ៍ដែលអ្នកអាចប្រើប្រសិនបើអ្នកនឹងរួមភេទច្រើនជាងម្តងក្នុងរយៈពេលប្រាំមួយម៉ោង។ សន្ទះពាំងមាត់ស្បូនមិនគួរដកចេញពីទ្វារមាសនៅពេលដាក់់បន្ថែមថ្នាំសំលាប់មេជីវិតឈ្មោលនោះទេ (4) ។
– ប្រសិនបើអ្នកមានបញ្ហាក្នុងការបញ្ចូលសន្ទះពាំងមាត់ស្បូន ចូរសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីការប្រើប្រាស់ឧបករណ៍ដាក់បញ្ចូល ឬពិចារណាប្តូរទៅប្រើប្រាស់វិធីពន្យារកំណើតផ្សេងទៀត។
– ប្រសិនបើអ្នកមានការឆ្លងមេរោគនៅក្នុងទ្វារមាសរបស់អ្នក អ្នកមិនគួរប្រើសន្ទះពាំងមាត់ស្បូនទេ។ ចូរប្រើស្រោមអនាម័យរហូតដល់
លែងមានការឆ្លងមេរោគ។

តើដៃគូរបស់ខ្ញុំនឹងមានអារម្មណ៍ដឹងថាសន្ទះពាំងមាត់ស្បូននៅក្នុងទ្វារមាសពេលកំពុងរួមភេទដែរឬទេ?

ប្រសិនបើបានដាក់​បញ្ចូលសន្ទះការពារ​បាន​ត្រឹមត្រូវ អ្នកប្រើប្រាស់​ភាគច្រើនរួមទាំងដៃគូ​របស់​ពួកគេ​នឹង​មិន​មាន​អារម្មណ៍​ថា​ប៉ះសន្ទះនោះនៅពេល​រួមភេទ​ឡើយ​។

ចុះបើខ្ញុំចង់រួមភេទច្រើនដង តើខ្ញុំត្រូវធ្វើដូចម្តេច?

អ្នក​អាច​ទុក​សន្ទះពាំងមាត់ស្បូននៅ​ក្នុងទ្វារមាស​រយៈពេល ៦ ទៅ ១២ ម៉ោង​បន្ទាប់​ពី​រួមភេទ។ ប្រសិនបើអ្នករួមភេទម្តងទៀតក្នុងរយៈពេលមិនលើសពីប្រាំមួយម៉ោងនោះទេ អ្នកនឹងត្រូវបន្ថែមថ្នាំសម្លាប់មេជីវិតឈ្មោលចូលទៅក្នុងទ្វារមាសអ្នកទៀត។ នៅពេលអ្នករួមភេទម្តងទៀត វដ្តប្រាំមួយម៉ោងនេះនឹងចាប់ផ្តើមឡើងម្តងទៀត ដោយរាប់ចាប់ពីពេលរួមភេទចុងក្រោយ។ អ្នកមិនគួរទុកសន្ទះពាំងមាត់ស្បូនចោលក្នុងទ្វារមាសលើសពី ២៤ ម៉ោងនោះទេ។

តើនឹងមានអ្វីកើតឡើងប្រសិនបើសន្ទះពាំងមាត់ស្បូនខូចខាត ឬ​ ខុសទីតាំងនៅពេលកំពុងរួមភេទ?

ប្រសិនបើសន្ទះពាំងមាត់ស្បូនរបស់អ្នក រហែក ឬខុសពីទីតាំងក្នុងកំឡុងពេលប្រើប្រាស់ អ្នកគួរតែពិចារណាភ្លាមៗក្នុងការប្រើ ថ្នាំពន្យារកំណើតបន្ទាន់ ដើម្បីការពារហានិភ័យនៃការមានផ្ទៃពោះ។

តើសន្ទះពាំងមាត់ស្បូននឹងមានប្រសិទ្ធភាពពេលណាបន្ទាប់ពីការដាក់បញ្ចូល?

សន្ទះការពារមានប្រសិទ្ធភាពក្នុងការការពារការមានគភ៌ភ្លាមៗបន្ទាប់ពីការដាក់បញ្ចូល និងមិនប៉ះពាល់ដល់អរម៉ូននៅក្នុងខ្លួនរបស់អ្នក។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ប៉ុងពន្យារកំណើត

Non-hormonal

តើ​វា​គឺជា​អ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ​៩១%។
  • គុណសម្បត្តិ
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
    • មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
    គុណវិបត្តិ
    • វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    ថ្នាំសម្លាប់មេជីវិតឈ្មោល

    Non-hormonal

    ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាងាយស្រួលក្នុងការប្រើប្រាស់។
    • វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់​វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
    • វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    សន្ទះពាំងមាត់ស្បូន

    Non-hormonal

    សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
    • ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
    • អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
    • វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន​ ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នក​ចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
    គម្របមាត់ស្បូន

    Non-hormonal

    គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
  • វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
    • វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
    • វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
    • វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
    • វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
    ស្រោមអនាម័យខាងក្នុង

    Non-hormonal

    ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
  • វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
    • វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
    • វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
    • វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
    • អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
    • វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
    • វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...