តើអ្វីទៅជាអត្ថប្រយោជន៍នៃបន្ទះបិតស្បែកពន្យារកំណើត?

តើអ្វីទៅជាអត្ថប្រយោជន៍នៃបន្ទះបិតស្បែកពន្យារកំណើត?
តើអ្វីទៅជាអត្ថប្រយោជន៍នៃបន្ទះបិតស្បែកពន្យារកំណើត?

អត្ថប្រយោជន៍សុខភាព [5]

វាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ។ ប្រសិនបើអ្នកប្រើប្រាស់វាតាមធម្មតា ឬវិធីដែលមនុស្សភាគច្រើនប្រើវានោះ បន្ទះពន្យារកំណើតអាចបង្ការការមានផ្ទៃពោះក្នុងស្រ្តី ៩៣ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើវា។ ការប្រើប្រាស់ល្អឥតខ្ចោះនឹងការពារស្ត្រី ៩៩ នាក់ក្នុងចំណោម ១០០ នាក់ពីការមានផ្ទៃពោះ។
វាជួយគ្រប់គ្រងបញ្ហាមួយចំនួនទាក់ទងនឹងការមករដូវ។ ជាឧទាហរណ៍ វាអាចកាត់បន្ថយការមករដូវ និងកាត់បន្ថយការចុករមួល និងរោគសញ្ញាមុនពេលមករដូវ​ (pre-menstrual syndrome)។
វាអាចជួយគ្រប់គ្រងវដ្តរដូវរបស់អ្នកឲ្យបានល្អជាងមុន – វាអាចធ្វើឲ្យរដូវរបស់អ្នកកាន់តែទៀងទាត់ ស្រាលជាងមុន និងមិនសូវឈឺចាប់។
វាអាចជួយកាត់បន្ថយរោគសញ្ញានៃជម្ងឺដុះលូតលាស់ស្រទាប់រដូវខុសកន្លែង​( endometriosis) ។
វាផ្តល់ការការពារប្រឆាំងនឹងជម្ងឺមហារីកស្បូន និងស្បូន។
វាកាត់បន្ថយហានិភ័យនៃជម្ងឺស្លេកស្លាំងដោយសារកង្វះជាតិដែក។
“វាកាត់បន្ថយហានិភ័យនៃដុំគីសនៅអូវែ​ (ovarian cysts) រោគសញ្ញាសុដន់ fibrocystic (fibrocystic breast syndrome) និង
fibroadenomas នៃសុដន់ (Fibroadenoma of the breast)។”
វាអាចបំបាត់មុនបាន។
វានៅតែមានប្រសិទ្ធភាព ទោះបីជាអ្នកក្អួត ឬរាគក៏ដោយ។

អត្ថប្រយោជន៍របៀបរស់នៅ

វាមិនទៀមទារការចំណាយកម្លាំងឬពេលវេលាច្រើនទៅលើវានោះទេ។ វាគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីដែលចង់បានវិធីសាស្រ្តពន្យារកំណើតដែលស្រដៀងនឹងថ្នាំពន្យារកំណើតផ្សំដែរ ប៉ុន្តែមិនចាប់បាច់រញ៉េររញៃច្រើនត្រូវលេបថ្នាំប្រចាំថ្ងៃ នោះទេ[6] ។
វាងាយស្រួលក្នុងការប្រើប្រាស់​ វាប្រៀបដូចជាការបិតបន្ទះស្អិតមួយ (ហើយអ្នកគ្រាន់តែត្រូវផ្លាស់ប្តូរវារៀងរាល់សប្តាហ៍តែប៉ុណ្ណោះ)។
វាមិនរំខានការរួមភេទទេ។
វាអាច​ឲ្យយើងប៉ាន់ស្មានវដ្តរដូវយើងបាន។ ប្រសិនបើអ្នកចង់មករដូវជារៀងរាល់ខែដោយមិនមានការធ្លាក់ឈាមបន្តាកនោះទេ ការប្រើពួកបន្ទះពន្យារកំណើតអាចជាជម្រើសដ៏ល្អសម្រាប់អ្នក។
វាមិនពន្យារការវិលត្រឡប់ទៅរកការមានកូន នៅពេលអ្នកឈប់ប្រើប្រាស់វានោះទេ។ អ្នក​នឹង​អាច​មាន​ផ្ទៃពោះ​ភ្លាម​ៗ​បន្ទាប់​ពី​ឈប់ប្រើប្រាស់បន្ទះនេះ។ ប្រសិនបើអ្នកឈប់ប្រើបន្ទះ ហើយមិនទាន់ចង់មានផ្ទៃពោះ សូមប្តូរទៅវិធីពន្យារកំណើតផ្សេងទៀតវិញ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...