តើអ្វីជាគុណសម្បត្តិ និង​គុណវិបត្តិនៃប៉ុងពន្យារកំណើត?

តើអ្វីជាគុណសម្បត្តិ និង​គុណវិបត្តិនៃប៉ុងពន្យារកំណើត?
តើអ្វីជាគុណសម្បត្តិ និង​គុណវិបត្តិនៃប៉ុងពន្យារកំណើត?

អត្ថប្រយោជន៍នៃប៉ុងពន្យារកំណើត

អត្ថប្រយោជន៍៍សុខភាព

– វាមិនមានអរម៉ូននោះទេ។ ប៉ុងពន្យារកំណើតមិនមានអរម៉ូនទេ ដូច្នេះអ្នកនឹងអាចមានផ្ទៃពោះបានភ្លាមៗនៅពេលដែលអ្នកឈប់ប្រើវា។ អ្នកគួរការពារខ្លួនអ្នកជាមួយនឹងវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត ប្រសិនបើអ្នកឈប់ប្រើប៉ុងពន្យារកំណើត ហើយមិនចង់មានផ្ទៃពោះ។
– អ្នកអាចប្រើវាបានក្នុងពេលបំបៅដោះកូនបាន។

អត្ថប្រយោជន៍នៃការរស់នៅ

– អ្នកអាចស៊កបញ្ចូលប៉ុងពន្យារកំណើតទុក ២៤ ម៉ោងមុនពេលរួមភេទ។
– វាមានតែទំហំមួយតែប៉ុណ្ណោះដែលនឹងពាក់ត្រូវគ្រប់បុគ្គលទាំងអស់ ដូច្នេះអ្នកមិនចាំបាច់ត្រូវការឲ្យអ្នកផ្តល់សេវាថែទាំសុខភាពបំពាក់ឲ្យអ្នកនោះទេ។
– ក្នុងអំឡុងពេលការពាររយៈពេល ២៤ ម៉ោង អ្នកអាចរួមភេទបានច្រើនដងតាមដែលអ្នកចង់។
– វាជាជម្រើសដ៏ល្អ ប្រសិនបើអ្នកមិនសូវបារម្ភពីការមានផ្ទៃពោះនោះទេ។ មនុស្សភាគច្រើនមិនបានប្រើប៉ុងពន្យារកំណើតឲ្យបានត្រឹមត្រូវទេ ដូច្នេះស្រ្តីរមែងតែងតែមានផ្ទៃពោះ។ ប្រសិនបើ​អ្នក​មិន​ចង់​មាន​ផ្ទៃពោះ ឬ​មានកូន ចូរ​ពិចារណាប្រើប្រាស់វិធីពន្យារកំណើត​ផ្សេង​។
– អ្នក និងដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ដឹងថាប៉ុងនៅទីនោះនៅពេលកំពុងរួមភេទទេ។
– អ្នកមិនចាំបាច់មានវេជ្ជបញ្ជាដើម្បីទិញប៉ុងពន្យារកំណើតនោះទេ។

តើអ្វីជាផលប៉ះពាល់នៃប៉ុងពន្យារកំណើត?

– ស្ត្រីដែលមានប្រតិកម្មទៅនឹងថ្នាំស៊ុលហ្វា ប៉ូលីយូរេថេន ឬថ្នាំសម្លាប់មេជីវិតឈ្មោលអាចមានប្រតិកម្មទៅនឹងប៉ុងពន្យារកំណើត។
– វាអាចបណ្តាលឲ្យរលាកទ្វារមាសបាន។
– ប្រសិនបើអ្នកទុកប៉ុងចោលលើសពី ២៤ ម៉ោង វាអាចបណ្តាលឲ្យមានក្លិនមិនល្អ ឬធ្លាក់សតាមទ្វារមាស។

គុណវិបត្តិនៃការប្រើប្រាស់ប៉ុងពន្យារកំណើត

– ស្ត្រីខ្លះអាចមានការលំបាកក្នុងការស៊កបញ្ចូល និងដកប៉ុងចេញ។
– វាអាចចំណាយកម្លាំងច្រើនក្នុងការដាក់ និងដកវា។ វាទាមទារការគ្រប់គ្រងខ្លួនឯង និងការរៀបចំផែនការ ព្រោះអ្នកត្រូវចងចាំថាត្រូវដាក់បញ្ចូលប៉ុងរាល់ពេលដែលអ្នករួមភេទ។
– វាមិនមែនជាវិធីពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុតនោះទេ ជាពិសេសចំពោះស្ត្រីដែលធ្លាប់សម្រាលកូនរួច។
– អ្នកត្រូវមានភាពស្រណុកស្រួលជាមួយនឹងរាងកាយរបស់អ្នក។ ប្រសិនបើអ្នកមិនអាចលូកចូលទ្វារមាសខ្លួនឯងបាន ប៉ុងពន្យារកំណើតមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។ វាគឺដូចជាការដាក់បញ្ចូលតមប៉ុង tamponដែរ ដូច្នេះប្រសិនបើអ្នកអាចដាក់តមប៉ុងចូលបាន អ្នកប្រហែលជាអាចប្រើប៉ុងពន្យារកំណើតបានដូចគ្នា។
– ត្រូវទុកវាឲ្យនៅនឹងទីតាំងវាយ៉ាងតិចប្រាំមួយម៉ោង បន្ទាប់ពីរួមភេទរួច។
– វាអាចធ្វើអោយការរួមភេទមានសភាពរញ៉េរញ៉ៃ។
– វាអាចនឹងពិបាកក្នុងការចងចាំក្នុងការប្រើប្រាស់ប្រសិនបើអ្នកស្រវឹង។
– វាអាចធ្វើឲ្យការរួមភេទមានសភាពស្ងួត។

តើប៉ុងពន្យារកំណើតអាចការពារពីការឆ្លងជម្ងឺកាមរោគបានទេ?

ប៉ុងពន្យារកំណើតមិនអាចការពារប្រឆាំងនឹងជម្ងឺកាមរោគដូចជាជម្ងឺប្រមេះទឹកបាយ និងជម្ងឺប្រមេះទឹកថ្លានោះទេ (3)។

តើនៅលក្ខខណ្ឌណាដែលអ្នកមិនអាចប្រើប្រាស់ប៉ុងពន្យារកំណើតបាន?

– ប្រសិនបើអ្នកធ្លាប់មានជម្ងឺ toxic shock syndrome ។
– ប្រសិនបើមិនទាន់កន្លងហួសពីប្រាំមួយសប្តាហ៍ចាប់តាំងពីពេលអ្នកសម្រាលកូន។
– ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងពពួកស៊ុលហ្វីត (sulfites)។
– ប្រសិនបើអ្នកកំពុងមករដូវ។
– ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មទៅនឹងសារធាតុ nonoxynol-9 (សារធាតុគីមីដែលប្រើក្នុងថ្នាំសម្លាប់មេជីវិតឈ្មោល)។
អ្នកក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ដោយស្វែងរកដំបូន្មានពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុនពេលប្រើប៉ុងពន្យារកំណើតប្រសិនបើ
– អ្នកត្រូវបានណែនាំពីវេជ្ជបណ្ឌិត ឬ អ្នកជំនាញកុំឲ្យមានផ្ទៃពោះ
– ថ្មីៗនេះអ្នកបានរលូតឬធ្វើការរំលូត ឬ
– អ្នកមានលក្ខខណ្ឌសុខភាពទាក់ទងនឹងស្បូន ឬទ្វារមាស ដូចជាការធ្លាក់ទ្វារមាស ឬធ្លាក់ស្បូន ដែលអាចរារាំងប៉ុងពន្យារកំណើតមិនឲ្យដំណើរការបាន (5)។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ប៉ុងពន្យារកំណើត

Non-hormonal

តើ​វា​គឺជា​អ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ​៩១%។
  • គុណសម្បត្តិ
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
    • មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
    គុណវិបត្តិ
    • វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    ថ្នាំសម្លាប់មេជីវិតឈ្មោល

    Non-hormonal

    ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាងាយស្រួលក្នុងការប្រើប្រាស់។
    • វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់​វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
    • វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    សន្ទះពាំងមាត់ស្បូន

    Non-hormonal

    សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
    • ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
    • អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
    • វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន​ ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នក​ចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
    គម្របមាត់ស្បូន

    Non-hormonal

    គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
  • វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
    • វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
    • វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
    • វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
    • វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
    ស្រោមអនាម័យខាងក្នុង

    Non-hormonal

    ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
  • វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
    • វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
    • វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
    • វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
    • អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
    • វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
    • វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...