វិធីសាស្រ្តរាប់ថ្ងៃរួមភេទ

វិធីសាស្រ្តរាប់ថ្ងៃរួមភេទ
វិធីសាស្រ្តរាប់ថ្ងៃរួមភេទ

តើអ្វីខ្លះជាវិធីសាស្រ្តពន្យារកំណើតដោយរាប់ថ្ងៃរួមភេទ?

វិធីសាស្ត្រពន្យារកំណើតដោយការរាប់ថ្ងៃរួមភេទ ដែលគេស្គាល់ផងដែរថាជា «ការធ្វើផែនការគ្រួសារតាមបែបធម្មជាតិ» «វិធីសាស្ត្រតាមដានវដ្តរដូវ» ឬ «ការតមការរួមភេទតាមថ្ងៃ» គឺជាទម្រង់នៃការពន្យាកំណើតដែលតម្រូវឲ្យអ្នកតាមដានវដ្តរដូវរបស់អ្នកដើម្បីកំណត់ថ្ងៃដែលអ្នកអាចមានផ្ទៃពោះបាន។ អ្នកមិនចាំបាច់ប្រើឧបករណ៍ ឬថ្នាំណាមួយឡើយ។ មានវិធីសាស្រ្តរាប់ថ្ងៃរួមភេទ ដែលអាចប្រើប្រាស់តែមួយគត់ ឬប្រើប្រាស់រួមគ្នាលើសពីមួយ ដើម្បីតាមដានការចាប់ផ្តើម និងចុងបញ្ចប់នៃរយៈពេលមានកូនរបស់អ្នក (1)។

វិធីសាស្ត្ររាប់ថ្ងៃរួមភេទ អាចជួយអ្នកក្នុងការទស្សន៍ទាយនៅពេលដែលអ្នកទំនងជាមានផ្ទៃពោះ (ថ្ងៃដែលអាចមានកូន) ហើយវិធីសាស្រ្តនេះពឹងផ្អែកលើការជៀសវាងការរួមភេទតាមទ្វារមាសដោយមិនបានការពារនៅចំថ្ងៃនោះ។ វិធីសាស្រ្តទាំងនេះតម្រូវឲ្យអ្នកដឹងពីការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់អ្នក ឬការតាមដានថ្ងៃជាក់លាក់នៃវិធីសាស្ត្រដែលអ្នកបានជ្រើសរើស (2)។

អ្នកអាចមានផ្ទៃពោះនៅពេលអ្នករួមភេទនៅថ្ងៃដែលអ្នកអាចមានកូនបានក្នុងវដ្តរដូវ ដែលជារឿយៗអាចមានរយៈពេលពីប្រាំបីទៅប្រាំបួនថ្ងៃ។ ក្នុងអំឡុងពេលដែលអ្នកអាចមានកូនបាន អូវ៊ុលត្រូវបានបញ្ចេញចេញពីអូវែរ (ដំណើរការនេះគេហៅថាការបញ្ចេញអូវ៊ុល) ហើយវាអាចរស់នៅបានរហូតដល់ ២៤ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ មេជីវិតឈ្មោលអាចរស់នៅក្នុងប្រព័ន្ធបន្តពូជរបស់អ្នករហូតដល់ប្រាំពីរថ្ងៃ។ ប្រសិនបើមេជីវិតឈ្មោលមានវត្តមាននៅពេលដែលអូវ៊ុលត្រូវបានបញ្ចេញ មេជីវិតឈ្មោល និងអូវ៊ុលអាចបង្កកំណើតបាន ដែលអាចបណ្តាលឲ្យមានគភ៌។ វាជារឿងសំខាន់ដែលអ្នកត្រូវដឹងថា ប្រសិនបើអ្នករួមភេទដោយមិនបានការពារត្រឹមប្រាំពីរថ្ងៃមុនពេលបញ្ចេញអូវ៊ុល វានៅតែអាចនាំឲ្យអ្នកមានផ្ទៃពោះបាន (3)។

វិធីសាស្រ្តដែលផ្អែកលើការរាប់ថ្ងៃដើម្បីរួមភេទគឺសាមញ្ញនោះទេ។ អ្នកត្រូវតាមដានវដ្តរដូវរបស់អ្នក ហើយមិនគួររួមភេទនៅថ្ងៃដែលអ្នកអាចមានផ្ទៃពោះបាននោះទេ។ ប្រសិនបើអ្នករួមភេទនៅថ្ងៃទាំងនោះ សូមប្រើវិធីសស្រ្តពន្យារកំណើតជំនួស ដូចជាស្រោមអនាម័យ ខាងក្រៅខាងក្នុងសន្ទះពាំងមាត់ស្បូន

តើអ្វីខ្លះជាប្រភេទខុសៗគ្នានៃវិធីសាស្រ្តរាប់ថ្ងៃរួមភេទ?

មានវិធីសាស្រ្តជាច្រើនដែលអ្នកអាចប្រើដើម្បីតាមដានភាពមានកូនរបស់អ្នក និងកំណត់ថ្ងៃនៅក្នុងវដ្តរដូវរបស់អ្នកដែលអ្នកអាចមានផ្ទៃពោះបាន។ អ្នកនឹងត្រូវសង្កេតមើលការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់អ្នក ដើម្បីគណនាថាអ្នកកំពុងស្ថិតនៅក្នុងរយៈពេលណាមួយនៅក្នុងវដ្តរដូវរបស់អ្នក។ នេះនឹងត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាខ្លាំង។ មុនពេលអ្នកជ្រើសរើសវិធីសាស្ត្រនេះ ត្រូវប្រាកដថាអ្នកយល់ពីអ្វីដែលអ្នកត្រូវធ្វើ។ ត្រៀមខ្លួនដើម្បីតមការរួមភេទរយៈពេលប្រាំពីរថ្ងៃជារៀងរាល់ខែ ឬប្រើវិធីសាស្រ្តពន្យារកំណើតនៅថ្ងៃដែលមិនអាចរួមភេទបាន។

វិធីសាស្ត្រផ្អែកលើការរាប់ថ្ងៃរួមភេទ ត្រូវបានចាត់ថ្នាក់ទៅជាការតាមដានប្រតិទិន និងវិធីសាស្ត្រតាមដានរោគសញ្ញា (4)។

វិធីសាស្រ្តរាប់់ថ្ងៃរួមភេទដោយអាស្រ័យលើប្រតិទិន?

វិធីសាស្ត្រតាមដានប្រតិទិនតម្រូវឲ្យអ្នកតាមដានវដ្តរដូវរបស់អ្នក និងកំណត់ថ្ងៃចាប់ផ្តើម និងថ្ងៃចុងបញ្ចប់នៃថ្ងៃដែលអ្នកអាចមានកូនបាន។

វិធីសាស្ត្រតាមដានប្រតិទិន៖

វិធីសាស្រ្តតាមដានរបត់វដ្តរដូវតាមប្រតិទិន។ វិធីសាស្ត្រតាមដានវដ្តរដូវតាមប្រតិទិនជួយទស្សន៍ទាយថ្ងៃដែលអ្នកអាចមានកូនបាន ដោយសិក្សាពីវដ្តរដូវរបស់អ្នករយៈពេលជាច្រើនខែ។ វដ្តរដូវមួយចាប់ផ្តើមនៅថ្ងៃដំបូងនៃការមករដូវរបស់អ្នក ហើយនេះគឺជាពេលដែលអ្នកចាប់ផ្តើមរាប់បាន។ ដើម្បីកំណត់ថ្ងៃមានកូនរបស់អ្នក អ្នកគួរតែកត់ត្រាយ៉ាងហោចណាស់ ៦ ទៅ ១២ វដ្តរដូវ មុនពេលប្រើប្រាស់វិធីសាស្រ្តនេះ បន្ទាប់មករាប់ថ្ងៃនៅចន្លោះថ្ងៃដំបូងនៃវដ្តរដូវនីមួយៗ។

ដើម្បីកំណត់ការចាប់ផ្តើមនៃបង្អួចដែលអ្នកអាចមានកូនបាន អ្នកត្រូវដក ២០​ ថ្ងៃពីរយៈពេលនៃវដ្តរដូវដែលខ្លីបំផុតរបស់អ្នក។ ដើម្បីកំណត់ថ្ងៃចុងបញ្ចប់នៃបង្អួចរយៈពេលដែលអ្នកអាចមានកូនបាន ដក ១០ ថ្ងៃពីរយៈពេលនៃវដ្តដែលវែងបំផុតរបស់អ្នក។ អ្នក​គួរ​ជៀសវាង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ក្នុង​អំឡុង​ពេល​ថ្ងៃដែលអ្នកមានកូនបាន (5)។

អ្នកអាចប្រើឧបករណ៍ជំនួយការចងចាំ ដូចជាកម្មវិធីទូរស័ព្ទតាមដានរដូវ ឬកង់វដ្តរដូវ ឬគ្រាន់តែកំណត់ចំណាំថ្ងៃមករដូវរបស់អ្នកនៅលើប្រតិទិនរបស់អ្នកតាមធម្មតាក៏បានដែរ។

ប្រសិនបើអ្នករាប់ឃើញថ្ងៃរវាងវដ្តរដូវរបស់អ្នកតិចជាង ២៧ ថ្ងៃ វិធីសាស្ត្រនេះមិនត្រូវបានណែនាំសម្រាប់អ្នកទេ។ វាអាចប្រើបានតែចំពោះស្ត្រីដែលមករដូវទៀងទាត់តែប៉ុណ្ណោះ។

វិធីសាស្រ្តរាប់ថ្ងៃតាមវដ្តរដូវស្តង់ដារ (SDM) ។ វិធីសាស្រ្តនេះត្រូវបានណែនាំសម្រាប់ស្ត្រីដែលមានវដ្តរដូវចន្លោះពី ២៦ ទៅ ៣២ ថ្ងៃ។ អ្នកនឹងត្រូវតាមដានថ្ងៃនៃវដ្រដូវតរបស់អ្នក និងជៀសវាងការរួមភេទដោយមិនបានការពារចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៩ នៃវដ្តររដូវបស់អ្នក។ ស្ត្រីខ្លះប្រើអង្កាំដែលមានពណ៌ (ឧ. CycleBeads) ដើម្បីតាមដានវដ្តរដូវរបស់ពួកគេ ដោយអង្កាំពណ៌សបង្ហាញពីថ្ងៃដើម្បីជៀសវាងការរួមភេទដោយមិនមានការការពារ (ថ្ងៃដែលអាចមានកូន) ឬប្រើវិធីសាស្ត្រពន្យារកំណើតណាមួយ (6)។

របៀបក្នុងការតាមដានវដ្តរដូវរបស់អ្នកដោយប្រើប្រាស់អង្កាំ

វិធីសាស្រ្តតាមដានរោគសញ្ញា

វិធីសាស្ត្រតាមដានរោគសញ្ញា ផ្តោតសំខាន់លើការសង្កេតទៅលើសញ្ញានៃការមានកូន ដូចជាមានការបញ្ចេញទឹករំអិលពីមាត់ស្បូន និងបម្លាស់ប្តូរសីតុណ្ហភាពរាងកាយ។ បន្ទាប់មក អ្នកចាំបាច់ត្រូវជៀសវាងការរួមភេទនៅថ្ងៃដែលរោគសញ្ញាទាំងនេះស្តែងចេញមក វិធីសាស្រ្តប្រភេទនេះមានដូចជា

វិធីសាស្រ្តពីរថ្ងៃ (TDM) ។ អ្នក​នឹង​ពិនិត្យ​សរបស់​ទ្វារមាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កំណត់​ថា​តើ​អ្នក​មាន​ទឹករំអិលមាត់ស្បូន​ឬ​អត់​។ ដើម្បី​ជៀសវាង​ការ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែជៀសវាង​ការ​រួមភេទ​ដោយ​មិន​បាន​ការពារ​នៅ​ថ្ងៃ​ដែល​អ្នក​ឃើញ​មានទឹករំអិលមាត់ស្បូន និង​ថ្ងៃបន្ទាប់ពីនោះ។ ប្រសិនបើអ្នកសម្រេចចិត្តរួមភេទ អ្នកគួរតែប្រើវិធីពន្យារកំណើតផ្សេងទៀត ដូចជាស្រោមអនាម័យ រហូតដល់លែងមានធ្លាក់ទឹករំអិលមាត់ស្បូន។
វិធីសាស្រ្តតាមដានសីតុណ្ហភាពរាងកាយ (BBT) ។ វិធីសាស្រ្តនេះតម្រូវឲ្យអ្នកកំណត់ចំណាំមើលសីតុណ្ហភាពរាងកាយរបស់ស្ត្រីដើម្បីឲ្យដឹងថានាងទំនងជាអាចមានកូនបាននៅពេលណា។ បន្ទាប់ពីការបញ្ចេញអូវ៊ុល សីតុណ្ហភាពរាងកាយធម្មតារបស់ស្ត្រីកើនឡើងបន្តិចបន្តួច។ អ្នកទំនងជាមិនមានគភ៌ក្នុងកំឡុងពេលបីថ្ងៃបន្ទាប់ពីការកើនឡើងនៃសីតុណ្ហភាពរាងកាយដល់ការចាប់ផ្តើមនៃវដ្តរដូវបន្ទាប់របស់អ្នក។ សម្រាប់វិធីសាស្ត្រនេះ អ្នកត្រូវតាមដានសីតុណ្ហភាពរាងកាយរបស់អ្នកជារៀងរាល់ព្រឹក ដើម្បីកំណត់ថាតើអ្នកកំពុងបញ្ចេញអូវ៊ុលឬអត់។ អ្នកនឹងវាស់សីតុណ្ហភាពរាងកាយរបស់អ្នករាល់ព្រឹក មុនពេលអ្នកក្រោកឈរ ហើយកត់ត្រាវានៅក្នុងកំណត់ហេតុរបស់អ្នក។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពបំផុតនៅពេលប្រើរួមផ្សំជាមួយវិធីសាស្ត្រតាមដានរោគសញ្ញា ឬវិធីសាស្ត្ររាប់ថ្ងៃតាមវដ្តរដូវស្តង់ដារ (1)។
វិធីសាស្រ្តតាមដានសញ្ញាបញ្ចេញអូវ៊ុល។ វិធីសាស្រ្តនេះត្រូវបានគេស្គាល់ផងដែរថាជាការមើលទឹករំអិលមាត់ស្បូន ឬវិធីសាស្រ្ត Billings វាពាក់ព័ន្ធនឹងការសង្កេតទឹករំអិលមាត់ស្បូនដើម្បីកំណត់ការចាប់ផ្តើម និងចុងបញ្ចប់នៃបង្អួចមានកូនរបស់ស្ត្រី។ ជាធម្មតា ទឹករំអិល​មាត់ស្បូន​របស់​ស្ត្រី​មាន​សភាព​ខាប់ និង​ស្អិត ប៉ុន្តែ​នៅពេល​ដែល​អ្នក​បញ្ចេញ​​អូវ៊ុល វា​មានសភាព​រាវ និង​រលោង។ អ្នកត្រូវពិនិត្យទឹករំអិលមាត់ស្បូនជារៀងរាល់ថ្ងៃ។ អ្នកអាចមានផ្ទៃពោះចាប់ពីថ្ងៃចាប់ផ្តើមនៃការបញ្ចេញទឹករំអិលមាត់ស្បូនរបស់អ្នក (នៅពេលដែលទឹករំអិល​មាត់ស្បូនរបស់អ្នកមានភាពថ្លា រលោង អន្តាយ និងសើម) រហូតដល់បីថ្ងៃបន្ទាប់ពីលែងមានទឹករំអិលលក្ខណៈបែបនេះ។ ការប្រើវិធីសាស្រ្តនេះរួមផ្សំជាមួយនឹងវិធីសាស្ត្រតាមដានសីតុណ្ហភាពរាងកាយ ឬវិធីសាស្ត្ររាប់ថ្ងៃតាមវដ្តរដូវស្តង់ដារនឹងបង្កើនប្រសិទ្ធភាពរបស់វិធីសាស្រ្តនេះផងដែរ (5) ។
វិធីសាស្រ្តតាមដានរោគសញ្ញា និង សីតុណ្ហភាព។ វិធីសាស្រ្តនេះរួមបញ្ចូលគ្នានូវវិធីសាស្ត្ររាប់ថ្ងៃរួមភេទ ជាច្រើន ដើម្បីទស្សន៍ទាយថ្ងៃដែលអ្នកអាចមានផ្ទៃពោះបាន។ រាងកាយរបស់អ្នកអាចបង្ហាញជាសញ្ញាជាច្រើនដែលអាចចង្អុលបញ្ជាក់ថាអ្នកអាចមានផ្ទៃពោះ ហើយវិធីសាស្ត្របូកផ្សំការតាមដានសញ្ញាច្រើនក្នុងពេលតែមួយ។ នេះរាប់បញ្ចូលទាំងការស្ទាបមាត់ស្បូន ការតាមដានសីតុណ្ហភាពរាងកាយ និងការពិនិត្យមើលរំអិលមាត់ស្បូន។ ការប្រើវិធីសាស្រ្តពីរឬច្រើននឹងជួយអ្នកក្នុងការបង្ការការមានគភ៌ឲ្យកាន់តែប្រសើរជាងមុន (7) ។

តើវិធីសាស្រ្តរាប់ថ្ងៃរួមភេទមានប្រសិទ្ធភាពកម្រិតណា?

– វិធីសាស្ត្ររាប់ថ្ងៃរួមភេទ មិនសូវមានប្រសិទ្ធភាពទេ។ ពួកវាមានប្រសិទ្ធភាពល្អបំផុតនៅពេលដែលពួកវាត្រូវអនុវត្តបានយ៉ាងល្អឥតខ្ចោះ (8) ។
– ជាមួយនឹងការប្រើប្រាស់ដ៏ល្អឥតខ្ចោះ វិធីសាស្រ្តនេះមានប្រសិទ្ធភាព ៩៥-៩៩% ។ ជាមួយនឹងការប្រើប្រាស់ធម្មតា វាមានប្រសិទ្ធភាព ៧៦-៨៨% (9) ។

សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានអំពីរបៀបដែលវិធីសាស្រ្តរាប់ថ្ងៃរួមភេទនីមួយៗអាចមានប្រសិទ្ធភាពបាន។

តើនៅពេលណាដែលការរាប់ថ្ងៃរួមភេទជាជម្រើសពន្យារកំណើតដ៏ល្អសម្រាប់អ្នក?

ប្រសិនបើអ្នកព្យាយាមយល់ដឹងពីរាងកាយរបស់អ្នកឲ្យកាន់តែច្បាស់។ វិធីសាស្ត្ររាប់ថ្ងៃរួមភេទ គឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីស្វែងកំណត់របត់ និង វដ្តនៃរាងកាយរបស់អ្នក។ អ្នកនឹងអាចចាប់អារម្មណ៍ឃើញការផ្លាស់ប្តូរណាមួយ និងយល់កាន់តែច្បាស់អំពីវដ្តរដូវរបស់អ្នក។
ប្រសិនបើអ្នកមិនព្រួយបារម្ភពីការមានផ្ទៃពោះ។ ប្រសិនបើអ្នកមិនប្រើវិធីសាស្រ្តទាំងនេះបានត្រឹមត្រូវទេ អត្រាបរាជ័យរបស់ពួកវាគឺមានកម្រិតខ្ពស់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការស្វែងយល់ពីវិធីសាស្ត្ររាប់ថ្ងៃរួមភេទ អ្នកនឹងត្រូវបានណែនាំឲ្យប្រើវិធីសាស្ត្របម្រុងទុក ដូចជាស្រោមអនាម័យ ខណៈពេលដែលអ្នកកំពុងសិក្សារបៀបនៃការតាមដានប្រតិទិន និង/ឬរោគសញ្ញារបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនសូវពូកែក្នុងការតាមដានថ្ងៃដែលអាចមានកូន និង ថ្ងៃដែលអត់នោះទេ ការមានគភ៌នឹងក្លាយជាបញ្ហាសម្រាប់អ្នក សូមពិចារណាជ្រើសរើសវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។
ប្រសិនបើអ្នកមានវិន័យយ៉ាងល្អក្នុងការគ្រប់គ្រងខ្លួនឯង។ ទាំងអ្នក និងដៃគូរបស់អ្នកត្រូវយល់ព្រមក្នុងការអនុវត្តតាមវិធីសាស្រ្តនេះ។ អ្នក​ក៏​ត្រូវ​ស្គាល់ពី​រាង​កាយ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ផង​ដែរ​។
ប្រសិនបើអ្នកយល់ព្រមជាមួយនឹងការតមការរួមភេទក្នុងរយៈពេលមានកំណត់មួយក្នុងវដ្តរបស់អ្នក ឬប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀតក្នុងអំឡុងពេលដែលអ្នកអាចមានផ្ទៃពោះបាន។ ជាមួយនឹងវិធីសាស្រ្តនេះ អ្នកនឹងត្រូវតាមដានថ្ងៃដែលអ្នកអាចមានផ្ទៃពោះបានជារៀងរាល់ខែ។ នៅថ្ងៃនោះ អ្នកនឹងតម្រូវឲ្យជៀសវាងការរួមភេទ ឬប្រើវិធីពន្យារកំណើតដែលគា្មនអរម៉ូន។ ប្រសិនបើអ្នកមិនអាចធ្វើការតមការរួមភេទបានប៉ុន្មានថ្ងៃ ឬមិនអាចប្រើវិធីពន្យារកំណើតផ្សេងទៀតបាន សូមកុំប្រើវិធីសាស្ត្ររាប់ថ្ងៃរួមភេទអី។
ប្រសិនបើអ្នកចង់បានវិធីសាស្រ្តដែលមិនមានផលប៉ះពាល់ទាល់តែសោះ។ វិធីសាស្រ្តនេះមិនបញ្ចូលអរម៉ូនបន្ថែមដល់រាងកាយរបស់អ្នកទេ។ មនុស្សជាច្រើនដែលប្រើវិធីនេះចង់បានអ្វីមួយដែលមិនប៉ះពាល់ដល់រាងកាយរបស់ពួកគេ។

តារាងវិធីសាស្រ្តរាប់ថ្ងៃរួមភេទ

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...