– វាអាចចំណាយកម្លាំងច្រើន។ វិធីសាស្ត្ររាប់ថ្ងៃរួមភេទតម្រូវឲ្យមានការតាមដានប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ហើយអ្នកត្រូវចំណាយពេលធ្វើផែនការ និងការរក្សាកំណត់ត្រាឲ្យជាប់លាប់ផងដែរ។
– ថ្នាំមួយចំនួនអាចបណ្តាលឲ្យមានការប្រែប្រួលនៃទឹករំអិលទ្វារមាស ដែលអាចធ្វើឲ្យវិធីសាស្ត្ររាប់ថ្ងៃរួមភេទមួយចំនួនមិនសូវសុក្រិត ជាក់លាក់។”
– វាទាមទារឲ្យអ្នកមានការគ្រប់គ្រងខ្លួនឯង។ អ្នកនឹងត្រូវតមការរួមភេទ ឬប្រើវិធីសាស្រ្តពន្យារកំណើតជំនួសយ៉ាងហោចណាស់មួយសប្តាហ៍ក្នុងមួយវដ្តរដូវ។
– វាមានដំណើរការក្នុងករណីដែលអ្នក និងដៃគូរបស់អ្នកសហការគ្នាតែប៉ុណ្ណោះ។
– វិធីសាស្រ្តតាមដានប្រតិទិន និងរាប់ថ្ងៃតាមវដ្តរដូវស្តង់ដារមិនអាចមានប្រសិទ្ធភាពសម្រាប់ស្ត្រីដែលមានរដូវមិនទៀងទាត់នោះទេ រួមទាំងអនិតិជនផងដែរ (9)។
– ប្រសិនបើអ្នកទើបតែឈប់ប្រើវិធីសាស្ត្រមានអរម៉ូន អ្នកត្រូវប្រើវិធីសាស្រ្តដែលគ្មានអ័រម៉ូនរយៈពេលពីរទៅបីខែ។ អរម៉ូនអាចប៉ះពាល់ដល់វដ្តរដូវរបស់អ្នក ដែលនឹងធ្វើឲ្យវិធីសាស្ត្ររាប់ថ្ងៃរួមភេទមិនមានប្រសិទ្ធភាពតាំងពីការប្រើប្រាស់លើកដំបូងៗ។ អ្នកគួរគប្បីប្រើវិធីសាស្រ្តគ្មានអរម៉ូន ខណៈពេលដែលអ្នកកំពុងព្យាយាមសិក្សាការតាមដានវដ្តរដូវរបស់អ្នក។
– វាពិបាកក្នុងការប្រើប្រាស់វិធិសាស្រ្តនេះបានល្អប្រសិនបើអ្នកស្រវឹង។
– វាមិនការពារអ្នកពីការឆ្លងជម្ងឺកាមរោគឡើយ(STIs) រួមទាំងមេរោគអេដស៍ផងដែរ។
តើវិធីសាស្រ្តរាប់ថ្ងៃរួមភេទមានផលប៉ះពាល់អ្វីដែរឬទេ?
ទេ មិនមានផលប៉ះពាល់ ឬហានិភ័យដែលគេដឹងទេ នៅពេលប្រើវិធីសាស្ត្ររាប់ថ្ងៃរួមភេទនោះទេ។