“មិនមែនពេលនេះទេ” គឺជាវិធីមួយក្នុងការតមដំណេក ឬ “ការរួមភេទមិនតាមប្រដាប់ភេទ–ទ្វារមាស។” វាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត – ប៉ុន្តែសម្រាប់មនុស្សមួយចំនួន វាអាចនឹងពិបាកក្នុងការប្រើប្រាស់។ ប្រសិនបើអ្នកប្រើវាគ្រប់ពេល អ្នកនឹងមិនមានផ្ទៃពោះទេ។ ប្រសិនបើអ្នកកំពុងបញ្ចៀសសកម្មភាពផ្លូវភេទរួមគ្នា អ្នកក៏នឹងមានសុវត្ថិភាពពីការឆ្លងជំងឺកាមរោគដែរ។
មិនមែនពេលនេះទេ
អង្គហេតុរហ័ស
- ប្រសិនបើអ្នកមិនរួមភេទទេ អ្នកនឹងមិនមានផ្ទៃពោះទេ
- ប្រសិទ្ធភាព៖ “មិនមែនពេលនេះទេ” មានប្រសិទ្ធភាព 100% ប្រសិនបើអ្នកមិនរួមភេទ
- ផលរំខាន៖ គ្មាន
- កិច្ចខិតខំប្រឹងប្រែង៖ ខ្ពស់។ អ្នកត្រូវតែមានម្ចាស់ការឱ្យបានច្រើន ហើយវាមានប្រសិទ្ធភាព ប្រសិនបើអ្នកមិនរួមភេទតាមទ្វារមាស
ត្រូវការការរៀបចំវិន័យ និងការប្តេជ្ញាចិត្ត។ ការនិយាយថា “មិនមែនពេលនេះទេ” មានប្រសិទ្ធភាពជាវិធីពន្យារកំណើត លុះត្រាតែអ្នកធ្វើវាជាប់លាប់។
ជំនាញទំនាក់ទំនងល្អ។ ប្រសិនបើអ្នកកំពុងណាត់ជួប ឬមានទំនាក់ទំនងស្នេហា អ្នកនឹងចាំបាច់ត្រូវប្រាប់ដៃគូរបស់អ្នកនូវអ្វីដែលជាបញ្ហា និងមិនមែនជាបញ្ហាសម្រាប់អ្នក។ នោះមានន័យថា អ្នកត្រូវនិយាយជាមួយដៃគូរបស់អ្នកតាមសម្រួល ហើយប្រាប់គេពីអ្វីដែលអ្នកកំពុងគិត។
អ្នកមានជំនួយ។ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរចាំបាច់ត្រូវព្រងព្រៀងគ្នាមិនរួមភេទតាមទ្វារមាស។ ប៉ុន្តែសូមចាំថាការនិយាយថា “មិនមែនពេលនេះទេ” មិនមែនមានន័យថា អ្នកមិនត្រូវបានអនុញ្ញាតឱ្យមានភាពសប្បាយរីករាយនោះទេ។ វាគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្កើតភាពច្នៃប្រឌិតជាមួយនឹងជីវិតផ្លូវភេទរបស់អ្នក។
កុំរួមភេទតាមទ្វារមាស។ វិធីសាស្ត្រនេះគឺជាការសម្រេចចិត្តមិនរួមភេទតាមទ្វារមាសយ៉ាងច្បាស់លាស់ និងហ្មត់ចត់។ វាជាជម្រើសមួយដែលអ្នកនឹងត្រូវចងចាំរាល់ថ្ងៃ។ ដើម្បីប្រើវិធីនេះ សូមរំលឹកខ្លួនអ្នកពីមូលហេតុដែលអ្នកជ្រើសរើសមិនរួមភេទតាមទ្វារមាស។ វាក៏ជួយអ្នកគិតអំពីផលវិបាកដែលអាចកើតមានពីការផ្លាស់ប្តូរគំនិតរបស់អ្នកផងដែរ។ ប្រសិនបើអ្នកសម្រេចចិត្តរួមភេទ អ្នកត្រូវប្រាកដថាអ្នកត្រូវបានការពារដោយវិធីពន្យារកំណើតដ៏មានប្រសិទ្ធភាពមួយផ្សេងទៀត។
ព័ត៌មានជំនួយមានប្រយោជន៍ផ្សេងទៀត៖[3]
- ជៀសវាងការរៀបចំខ្លួនអ្នកឱ្យស្ថិក្នុងស្ថានភាពដែលអ្នកពិបាកនឹងធ្វើតាមការសម្រេចចិត្តរបស់អ្នក។
- គិតអំពីការបញ្ចៀសគ្រឿងស្រវឹង និងគ្រឿងញៀនផងដែរ – សារធាតុទាំងនេះអាចធ្វើឱ្យការវិនិច្ឆ័យរបស់អ្នកមានលក្ខណៈស្មុគស្មាញ។
- ស្វែងរកមនុស្សដែលអាចនិយាយជាមួយអ្នកអំពីការសម្រេចចិត្តរបស់អ្នក និងពឹងឱ្យពួកគេជួយ។
- និយាយអំពីការសម្រេចចិត្តរបស់អ្នកជាមួយដៃគូរបស់អ្នកឱ្យបានល្អមុនពេលអ្នកស្ថិតក្នុងស្ថានភាពដ៏ពិបាក។
- និយាយឱ្យត្រង់និងច្បាស់ជាមួយដៃគូរបស់អ្នកអំពីដែនកំណត់របស់អ្នក។
- ស្វែងរកជម្រើសផ្លូវភេទផ្សេងទៀត ដែលអ្នកអាចរីករាយនឹងទទួលបានច្រើន។
មនុស្សគ្រប់គ្នាខុសគ្នា។ អ្វីដែលអ្នកជួបប្រហែលជាមិនដូចគ្នានឹងមនុស្សផ្សេងទៀតទេ។
វិជ្ជមាន៖[2]
- មិនចំណាយប្រាក់អ្វីទេ
- មិនបង្កផលរំខានអ្វីឡើយ
អវិជ្ជមាន៖[2]
- អាចពិបាកមើលថែ
- ពិបាកនឹងធ្វើតាមផែនកា រប្រសិនបើអ្នកស្រវឹង
ឯកសារយោង
[1] Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[2] SOGC The Society of Obstetricians and Gynaecologists of Canada. (2016). Contraception. Retrieved from https://www.sexandu.ca/wp-content/uploads/2016/09/Contraception_Methods_Booklet.pdf
[3] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 4: Natural Family Planning. JOGC Journal of Obstetrics and Gynaecology Canada. Retrieved from https://www.jogc.com/article/S1701-2163(16)39375-6/pdf
[4] Vogelsong, K. M. (2017). Natural Contraceptive Methods. UNDP/UNFPA/WHO/World Bank Special Programme of Research, Development and Research Training in Human Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[5] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[6] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1