តើវិធីសាស្រ្តចាក់ទឹកក្រៅពាងត្រូវបានអនុវត្តយ៉ាងដូចម្តេច?

តើវិធីសាស្រ្តចាក់ទឹកក្រៅពាងត្រូវបានអនុវត្តយ៉ាងដូចម្តេច?
តើវិធីសាស្រ្តចាក់ទឹកក្រៅពាងត្រូវបានអនុវត្តយ៉ាងដូចម្តេច?

ដើម្បីឲ្យវិធីសាស្ត្រ​ចាក់ទឹកក្រៅពាង​មាន​ប្រសិទ្ធភាព បុរស​ត្រូវ​ដឹង​ថា​ពេល​ណា​គាត់​បម្រុងនឹង​បញ្ចេញ​ទឹកកាម។ ការចាក់ទឹកក្រៅពាងតម្រូវឲ្យមានការយល់ដឹងកម្រិតខ្ពស់ និងសមត្ថភាពក្នុងការទស្សន៍ទាយការបញ្ចេញទឹកកាម និងដកប្រដាប់ភេទចេញមុនពេលដែលវាបញ្ចេញទឹកកាម។

សូមចងចាំថា ទឹករំអិលដែលចេញមុនការបញ្ចេញទឹកកាម ដែលត្រូវបានគេស្គាល់ថាជា pre-cum (សារធាតុរាវម្យ៉ាងដែលត្រូវបានបញ្ចេញដោយលិង្គនៅពេលវាត្រូវបានរំញោចផ្លូវភេទ) ក៏អាចផ្ទុកមេជីវិតឈ្មោលផងដែរ។ ដូច្នេះ ទោះបីជា​គាត់​ដកលិង្គ​ចេញ​មុនពេល​បញ្ចេញ​ទឹកកាម​ក៏ដោយ ស្ត្រី​នៅតែ​ប្រឈមមុខ​នឹង​ការ​មាន​ផ្ទៃពោះ​ដដែល​។

ខណៈពេលដែលវិធីសាស្ត្រនេះអាចត្រូវបានប្រើជាវិធីសាស្ត្រពន្យារកំណើតបឋម ឬបន្ទាប់បន្សំ ដើម្បីធ្វើឲ្យការចាក់ទឹកក្រៅពាងកាន់តែមានប្រសិទ្ធភាព វាត្រូវបានណែនាំឲ្យអ្នកប្រើថ្នាំសម្លាប់មេជីវិតឈ្មោលជាមួយគ្នាផងដែរ។

តើការចាក់ទឹកក្រៅពាងមានប្រសិទ្ធភាពកម្រិតណា?

វិធីសាស្ត្រចាក់ទឹកក្រៅពាង គឺជាវិធីសាស្ត្រពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុតមួយ។

ប្រសិទ្ធភាពរបស់វាភាគច្រើនអាស្រ័យទៅលើសមត្ថភាពរបស់បុរសក្នុងការចងចាំក្នុងការទាញលិង្គចេញពីទ្វារមាសរបស់ស្ត្រីមុនពេលបញ្ចេញទឹកកាម នៅពេលដែលរួមភេទដោយមិនបានការពារ។

តាមការប្រើប្រាស់ធម្មតា មានតែ ៨០% នៃអ្នកប្រើប្រាស់នោះទេដែលអាចការពារពីការមានគភ៌នៅឆ្នាំដំបូងនៃការប្រើប្រាស់។ នេះ​មាន​ន័យ​ថា​ស្ត្រី​២០​នាក់​ក្នុង​ចំណោម​១០០​នាក់​ដែល​ប្រើ​វិធី​នេះ​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ។

នៅពេលប្រើប្រាស់បានត្រឹមត្រូវក្នុងអំឡុងពេលរួមភេទ ៩៤% នៃស្ត្រីនឹងអាចការពារពីការមានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំនៃការប្រើប្រាស់។ នេះមានន័យថាស្ត្រី ៦ នាក់ក្នុងចំនោម ១០០ នាក់ដែលប្រើវិធីសាស្រ្តនេះបានត្រឹមត្រូវនឹងប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះ (ត្រូវចាំថាអ្នកនៅតែអាចមានផ្ទៃពោះពីការបញ្ចេញទឹករំអិលមុនទឹកកាមរបស់បុរស ឬ pre-cum) (4) ។

តើឱកាសនៃការមានផ្ទៃពោះដូចម្តេចដែរ ប្រសិនបើដៃគូរបស់អ្នកដកលិង្គចេញហើយ ដាក់ចូលវិញ?

បរិមាណមេជីវិតឈ្មោល ដែលនៅសេសសល់បន្ទាប់ពីបុរសបានបាញ់ទឹកកាមហើយនៅតែអាចបណ្តាលឲ្យមានគភ៌បាន។ ដើម្បី​ប្រាកដ​ថា​លិង្គ​គ្មាន​មេជីវិត​ឈ្មោល​ដែល​នៅ​សេសសល់ បុរស​ត្រូវ​បត់ជើងតូច និង​សម្អាត​ចុង​លិង្គ​ឲ្យស្អាតមុន​នឹង​ធ្វើ​ការ​រួម​ភេទ​ដែលមានការដាក់បញ្ចូល​ប្រដាប់ភេទ​ទៅក្នុង​ទ្វារមាស​ម្តងទៀត។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...