អត្ថប្រយោជន៍សុខភាព
ស្រ្តីដែលកំពុងបំបៅដោះកូនអាចប្រើប្រាស់បាន
ប្រសិនបើប្រើប្រាស់បានត្រឹមត្រូវដោយស្រ្តីដែលកំពុងបំបៅដោះកូន វាអាចមានប្រសិទ្ធភាពរហូតដល់ ៩៩% ក្នុងការបង្ការការមានផ្ទៃពោះ។
វាមានកម្រិតអរម៉ូនតិចជាងប្រើប្រៀបធៀបទៅនឹងថ្នាំគ្រាប់ពន្យារកំណើតផ្សំុ។
ខុសពីថ្នាំគ្រាប់ពន្យារកំណើតផ្សំ ថ្នាំគ្រាប់ប្រូចេសស្ទីន ( Progestin) មិនបណ្តាលឱ្យមានហានិភ័យខ្ពស់នៃការបង្កជាកំណកឈាមនោះទេ។ ដូច្នេះ វាអាចប្រើប្រាស់បានដោយស្ត្រីមួយចំនួនដែលមិនអាចលេបថ្នាំពន្យារកំណើតផ្សំបាន។ ឧទាហរណ៍ អ្នកដែលមានជំងឺឈឺក្បាលប្រកាំងធ្ងន់ធ្ងរ និងអ្នកមានសម្ពាធឈាមខ្ពស់។
វាអាចត្រូវបានប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតបន្ទាន់ក្រោយពេលរួមភេទ។ ប្រសិនបើអ្នកលេបថ្នាំគ្រាប់ប្រូចេសស្ទីន ក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីការរួមភេទ វាអាចជួយបញ្ឈប់ ឬពន្យារការបញ្ចេញអូវ៊ុលបាន។ ទោះយ៉ាងណាក៏ដោយ វាមិនអាចរារាំងដល់ការកាច់សំបុកបាននោះទេ។
វាអាចជួយសម្រាលចង្កោមរោគសញ្ញាមុនពេលមករដូវ ឬការមករដូវដែលឈឺចាប់ខ្លាំង។
វាអាចប្រើបានគ្រប់វ័យ សូម្បីតែស្ត្រីដែលជក់បារីដែលមានអាយុលើសពី ៣៥ឆ្នាំក៏ដោយ [7] ។
អត្ថប្រយោជន៍របៀបរស់នៅ
ថ្នាំគ្រាប់នេះអាចលេបនៅពេលណាក៏បាន រួមទាំងពេលដែលអ្នកទើបតែសម្រាលកូនរួច។
ថ្នាំគ្រាប់ងាយនឹងប្រើប្រាស់ គឺគ្រាន់តែលេបថ្នាំជាមួយទឹកតែប៉ុណ្ណោះ។
វាអាចរកបានដោយងាយនៅតាមឱសថស្ថាននិង មន្ទីរពេទ្យដោយមិនចាំបាច់ត្រូវការវជ្ជបញ្ជារពីវេជ្ជបណ្ឌិតនោះឡើយ។
អ្នកមិនចាំបាច់បង្អាកសកម្មភាពរួមភេទដើម្បីប្រើប្រាស់វានោះទេ។
ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតគឺនៅក្រោមការគ្រប់គ្រងរបស់ស្រ្តីតែម្នាក់គត់។
អ្នកអាចបញ្ឈប់វាពេលណាក៏បានដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យអ្នកផ្តល់សេវាបញ្ឈប់ឲ្យ។
វាមិនពន្យារការមានផ្ទៃពោះបន្ទាប់ពីការឈប់ប្រើនោះទេ។ អ្នកអាចមានលទ្ធភាពមានផ្ទៃពោះបានប៉ុន្មានថ្ងៃតិចតួចបន្ទាប់ពីអ្នកឈប់លេបថ្នាំ។ ប្រសិនបើអ្នកឈប់លេបថ្នាំតែអ្នកមិនចង់មានផ្ទៃពោះនោះទេ អ្នកអាចប្រើប្រាស់មធ្យោបាយពន្យារកំណើតផ្សេងដើម្បីជំនួសសិន។
តើថ្នាំគ្រាប់ប្រូចេសស្ទីនបង្អាក់ការមករដូវដែរឬទេ?
ការប្រើប្រាស់ថ្នាំគ្រាប់បន្ទះតូច អាចបណ្តាលឱ្យមានការផ្លាស់ប្តូររបត់នៃការមករដូវបាន។ ការផ្លាស់ប្តូរទាំងនេះមិនបង្កជាគ្រោះថ្នាក់ទេ។ ប្រសិនបើអ្នកប្រើប្រាស់តាមធម្មតា ថ្នាំគ្រាប់ទាំងនេះនឹងពន្យាររយៈពេលមិនមានរដូវនៅក្នុងស្ត្រីដែលបំបៅដោះកូន។ ចំពោះស្ត្រីដែលមករដូវជារៀងរាល់ខែ វាជារឿងធម្មតាដែលមានការធ្លាក់ឈាមញឹកញាប់ ឬមិនទៀងទាត់ ។