ថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន (ថ្នាំគ្រាប់បន្ទះតូច)

ថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន (ថ្នាំគ្រាប់បន្ទះតូច)
ថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន (ថ្នាំគ្រាប់បន្ទះតូច)

តើអ្វីទៅជាថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន?

ថ្នាំគ្រាប់តែប្រូចេសស្ទីន ដែលត្រូវបានគេហៅផងដែរថាជាថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន ឬថ្នាំគ្រាប់បន្ទះតូច គឺជាថ្នាំគ្រាប់អរម៉ូនតូចមួយដែលគេប្រើដើម្បីការពារការមានផ្ទៃពោះ។ វាមានអរម៉ូនប្រូចេសស្ទីនសំយោគក្នុងកម្រិតតិចតួច។ អរម៉ូននេះស្រដៀងទៅនឹងអរម៉ូនប្រូហ្សេស្តេរ៉ូនដែរ ដែលជាអរម៉ូនគេអាចរកឃើញបាននៅក្នុងខ្លួនរបស់ស្ត្រី។ អ្នកត្រូវលេបថ្នាំមួយថ្ងៃមួយគ្រាប់ ក្នុងម៉ោងវេលាដូចគ្នាជារៀងរាល់ថ្ងៃ។ ថ្នាំគ្រាប់ប្រូចេសស្ទីនមានម៉ាកជាច្រើនប្រភេទនៅលើទីផ្សារ ហើយគេនៅកំពុងបន្តផលិតម៉ាកថ្មីៗបន្ថែមទៀត [1] ។

តើថ្នាំគ្រាប់ពន្យារកំណើតមានដំណើរការដូចម្តេច?

ថ្នាំគ្រាប់នេះដំណើរការដោយការធ្វើឱ្យទឹករំអិលមាត់ស្បូនឡើងខាប់ ទឹករំអិលខាប់នេះវិវត្តន៍ទៅជាឆ្នុកទប់មាត់ស្បូនដែលការពារមេជីវិតឈ្មោល(ស្ពែម) មិនឱ្យចូលទៅក្នុងស្បូន ដើម្បីធ្វើដំណើរទៅកាន់ដៃស្បូន ដើម្បីបង្កកំណើតជាមួយនឹងអូវ៊ុល។

តើអ្វីទៅជាភាពខុសគ្នារវាងថ្នាំគ្រាប់ប្រូចេសស្ទីន និង ថ្នាំគ្រាប់ពន្យារកំណើតផ្សំ?

ថ្នាំគ្រាប់ប្រូចេសស្ទីន គឺខុសពីថ្នាំគ្រាប់ពន្យារកំណើតផ្សំដែលវាមានផ្ទុកអរម៉ូនស្រ្តីតែមួយប្រភេទប៉ុណ្ណោះ។ ដូច្នេះ វា​អាច​ត្រូវ​បាន​ប្រើ​ដោយ​ស្ត្រី​បំបៅ​ដោះ​កូន និង​ស្ត្រី​ដែល​មិន​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​ដែល​មាន​ផ្ទុក​អរម៉ូន​អេស្រ្តូចេន (estrogen) ​ដោយ​លក្ខខណ្ឌសុខភាពណាមួយ។ វាមិនមានឥទ្ធិពលក្នុងការបញ្ឈប់ការមករដូវប្រចាំខែរបស់ស្ត្រីភាគច្រើននោះទេ។ ថ្នាំគ្រាប់បន្ទះតូចត្រូវបានផលិតដោយម៉ាកផ្សេងៗគ្នា ហើយជាធម្មតាវាមានចំនួន ២៨ គ្រាប់ក្នុងមួយបន្ទះ។ នេះមានន័យថាថ្នាំទាំង ២៨ គ្រាប់មានអរម៉ូនប្រូសេស្តេរ៉ូន។ បន្ទះខ្លះអាចមានថ្នាំអរម៉ូន ២៤ គ្រាប់ និង ថ្នាំរំលឹកឬគ្មានអរម៉ូន ៤ គ្រាប់។ អ្មុននឹងលេបថ្នាំនេះ អ្នកចាំបាច់ត្រូវតែអានការណែនាំដោយប្រុងប្រយ័ត្ន ហើយត្រូវប្រាកដថាអ្នកយល់ពីអ្វីដែលអ្នកត្រូវធ្វើ ក្នុងករណីដែលអ្នកខកខានមិនបានលេបថ្នាំ ឬមានអាការៈចង្អោររកក្អួត​ [1]។

តើថ្នាំំគ្រាប់ប្រូចេសស្ទីនមានរូបរាងដូចម្តេច?

តើគេលេបថ្នាំគ្រាប់ប្រូចេសស្ទីនតាមរបៀបណា?

រឿងដំបូងបង្អស់ដែលអ្នកត្រូវដឹងគឺថា ពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើតនោះគឺនៅថ្ងៃដំបូង ទៅថ្ងៃទី ប្រាំ នៃការមករដូវ។ នេះគឺដោយសារតែអ្នកទទួលបានការបង្ការពីការមានផ្ទៃពោះភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅអ្នកចាប់ផ្តើមប្រើនៅពេលណាក៏បានដែរ គ្រាន់តែអ្នកនឹងត្រូវប្រើវិធីសាស្រ្តពន្យារកំណើតណាមួយផ្សេងទៀតដើម្បីការពាររយៈពេល​ ៤៨ ម៉ោង ដំបូង ដូចជាស្រោមអនាម័យជាដើម។ នេះនឹងទុកពេលវេលាឲ្យវិធីសាស្រ្តពន្យារកំណើតនេះមានប្រសិទ្ធភាព។

តើអ្នកអាចទទួលបានប្រសិទ្ធភាពល្អបំផុតរបស់ថ្នាំគ្រាប់ប្រូចេសស្ទីន?

ប្រសិនបើប្រើប្រាស់បានត្រឹមត្រូវ ថ្នាំគ្រាប់ប្រូចេសស្ទីន អាចមានប្រសិទ្ធភាពលើសពី ៩៩%​ ក្នុងការបង្ការនឹងការមានផ្ទៃពោះ [7]។ យ៉ាងណាមិញ វាមានប្រសិទ្ធភាពប្រមាណជា ៩៣% នោះទេសម្រាប់ស្រ្តីដែលបំបៅដោះកូន [3]។
អ្នកត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ ជាដាច់ខាត ហើយចាប់ផ្តើមលេបបន្ទះថ្នាំថ្មីឲ្យទាន់ពេលវេលា។ អ្នកអាចលេបថ្នាំនេះនៅពេលណាក៏បានដែរ។ ស្រ្តីដែលមិនកំពុងតែបំបៅដោះកូនគួរតែលេបថ្នាំនេះរាល់ថ្ងៃនៅពេល​វេលាម៉ោងដូចគ្នា។ ការលេបថ្នាំគ្រាប់ប្រូចេសស្ទីនយឺតជាងពេលវេលាធម្មតាលើសពីបីម៉ោងនឹងកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ។
យ៉ាងណាមិញ ប្រភេទថ្នាំថ្មីដូចជា Cerazette អាចលេបបានចន្លោះពេល ១២ ម៉ោងឃ្លាតពីគ្នាបានជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកគិតថាអ្នកអាចនឹងភ្លេចលេបថ្នាំទាន់ពេលវេលា អ្នកគួរតែដាក់ម៉ោងរោទិ៍ដើម្បីរំលឹកខ្លួនឯង ឬភ្ជាប់ការលេបថ្នាំទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដូចជាការដុសធ្មេញរបស់អ្នកជាដើម។ អ្នកត្រូវលេបថ្នាំមួយគ្រាប់ក្នុងមួយថ្ងៃឲ្យជាប់កុំឲ្យដាច់ឲ្យសោះ ទោះបីជាអ្នកកំពុងមករដូវក៏ដោយ។ នៅពេលដែលអ្នកលេបថ្នាំអស់មួយបន្ទះហើយ អ្នកត្រូវចាប់ផ្តើមបន្ទះថ្មីភ្លាមនៅថ្ងៃបន្ទាប់ [5]។

ថ្នាំគ្រាប់ប្រូចេសស្ទីនមានប្រសិទ្ធភាពភ្លាមៗ៖

– ប្រសិនបើអ្នកទើបតែសម្រាលកូន ហើយអ្នកលេបថ្នាំក្នុងអំឡុងពេល ២១ ថ្ងៃបន្ទាប់ពីការសម្រាលកូន។
– ប្រសិនបើអ្នកលេបថ្នាំនៅចន្លោះ ប្រាំមួយសប្តាហ៍ និង ប្រាំមួយខែបន្ទាប់ពីការសម្រាលកូនប្រសិនបើអ្នកបំបៅដោះកូនសុទ្ធ ហើយមិនទាន់មករដូវ។
– ភ្លាមៗបន្ទាប់ពីការរលូតកូន ឬ ការរំលូតកូន
– ថ្ងៃបន្ទាប់ពីពេលដែលអ្នកឈប់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតអរម៉ូនណាមួយ។ (ប្រសិនបើអ្នកកំពុងព្យាយាមផ្លាស់ពីការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតផ្សំ អ្នកអាចលេបថ្នាំគ្រាប់ប្រូចេសស្ទីនថ្ងៃបន្ទាប់ពីការលេបថ្នាំអរម៉ូនចុងក្រោយ។ ប្រសិនបើអ្នក​ចាប់ផ្តើមលេបថ្នាំគ្រាប់ប្រូចេសស្ទីននៅក្នុងកាលៈទេសៈផ្សេងពីនេះ អ្នកគប្បីគួរតែប្រើវិធីសាស្រ្តពន្យារកំណើតបម្រុងមួយទៀតដូចជា ស្រោមអនាម័យ ក្នុងអំឡុងពេល ៤៨ ម៉ោងដំបូង។)
– ប្រសិនបើអ្នកចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ប្រូចេសស្ទីនពីរថ្ងៃមុននឹងការដកកងក្នុងស្បូនចេញ (IUD) [4]។

តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេបថ្នាំបន្ទះតូច?

ប្រសិនបើអ្នកភ្លេចលេបថ្នាំគ្រាប់ប្រូចេសស្ទីនលើសពីបីម៉ោង អ្នកគួរតែលេបវាបន្ទាន់នៅពេលដែលអ្នកនឹកឃើញ ហើយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតបម្រុងក្នុងអំឡុងពេល ៤៨ ម៉ោងបន្ទាប់ពីពេលដែលភ្លេចនោះ។ អ្នកអាចលេបថ្នាំតាមធម្មតានៅថ្ងៃបន្ទាប់។
បន្ទះថ្នាំគ្រាប់ប្រូចេសស្ទីន ( Progestin) ដែលមានថ្នាំអរម៉ូន ២៤ និងថ្នាំគ្រាប់គ្មានអរម៉ូន ៤ ផ្តល់ឱ្យអ្នកនូវភាពបត់បែនកាន់តែច្រើនក្នុងករណីដែលអ្នកខកខានលេបថ្នាំ។ ប្រសិនបើអ្នកខកខានលេបថ្នាំម្តងម្កាល អ្នកអាចលេបថ្នាំមួយគ្រាប់ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ការភ្លេចលេបថ្នាំនឹងកាត់បន្ថយប្រសិទ្ធភាពនៃការពន្យារកំណើតនេះ ក្នុងការការពារអ្នកពីការមានផ្ទៃពោះ។

តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំរាគ ឬក្អួតបន្ទាប់ពីការលេបថ្នាំគ្រាប់បន្ទះតូច?

ប្រសិនបើអ្នកមានការក្អួតធ្ងន់ធ្ងរ និង/ឬរាគក្នុងរយៈពេល ៣ ម៉ោងបន្ទាប់ពីលេបថ្នាំ Progestin នោះអ្នកវាមានឱកាសខ្ពស់ដែលថ្នាំមិនត្រូវបានស្រូបចូលទៅក្នុងខ្លួនរបស់អ្នកទាំងស្រុង។ បន្តការលេបថ្នាំទៀត ប៉ុន្តែអ្នកត្រូវតែប្រើវិធីសាស្រ្តបម្រុងទុកសម្រាប់រយៈពេល ៤៨ ម៉ោងបន្ទាប់ពីក្អួត ឬរាគ [6]។

តើខ្ញុំគួរបន្តលេបថ្នាំគ្រាប់បន្ទះតូចឬអត់ប្រសិនបើខ្ញុំលែងបំបៅដោះកូនទៀតហើយ?

នៅពេលដែលអ្នកឈប់បំបៅដោះកូន អ្នកអាចបន្តប្រើប្រាស់វិធីសាស្ត្រនេះ ប្រសិនបើអ្នកពេញចិត្តនឹងវា ឬអ្នកអាចពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិការបស់អ្នកអំពីការប្តូរទៅប្រើប្រាសវិធីសាស្រ្តពន្យារកំណើតណាមួយផ្សេងទៀតបាន។

តើនៅពេលណាដែលវាមានសុវត្ថិភាពក្នុងការរួមភេទដោយមិនបានការពារបន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំបន្ទះតូច?

វាត្រូវការរយៈពេល ២ ថ្ងៃ ដើម្បីឲ្យថ្នាំគ្រាប់ប្រូចេសស្ទីនចាប់ផ្តើមមានប្រសិទ្ធភាពក្នុងការបង្ការពីការមានផ្ទៃពោះ។ ដូចនេះគេណែនាំឲ្យអ្នកប្រើវិធីសាស្រ្តពន្យារកំណើតដែលជារបាំងការពារដូចជាស្រោមអនាម័យ រយៈពេល ពីរថ្ងៃដំបូង។ បន្ទាប់ពីនេះ អ្នកអាចរួមភេទដោយមិនមានការការពារដោយមិនចាំបាច់បារម្ភពីការមានផ្ទៃពោះនោះទេ។ នៅពេលខ្លះ អ្នកផ្តល់សេវាថែទាំសុខភាព ឬ ខិត្តប័ណ្ណណែនាំដែលមាននៅក្នុងកញ្ចប់ថ្នាំអាចនឹងផ្តល់អនុសាសន៍ឲ្យអ្នកប្រើវិធីសាស្រ្តពន្យារកំណើតបម្រុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមលេបថ្នាំ។ គេផ្តល់ការណែនាំបែបនេះ ដោយសារធម្មតាវាត្រូវការរយៈពេល ៧ថ្ងៃ ក្នុងការបញ្ឈប់ការបញ្ចេញអូវ៊ុល។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...