ហេតុអ្វីបានជាខ្ញុំហូរឈាមនៅចន្លោះពេលមករដូវ ?

ប្រសិនបើអ្នកទើបតែចាប់ផ្តើមប្រើថ្នាំក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សូមព្យាយាមយកឈ្នះបញ្ហានេះ – បញ្ហានេះទំនងជានឹងដោះស្រាយដោយឯកឯង។ ត្រូវប្រាកដថាអ្នកលេបថ្នាំរបស់អ្នកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ហើយមិនរំលងការលេបថ្នាំ ហើយបន្ទាប់មកលេបពីរគ្រាប់ក្នុងពេលតែមួយ។ ការលេបថ្នាំរំលង ឬលេបថ្នាំពីរគ្រាប់ក្នុងពេលតែមួយអាចបង្កើនឱកាសក្នុងការហូរឈាមតិចៗ។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើអ្នកបានលេបថ្នាំអស់រយៈពេលពីរបីខែ និងកំពុងលេបវាបានត្រឹមត្រូវ ហើយនៅតែមានឈាមហូរតិចៗ នោះសូមពិចារណាវិធីសាស្ត្រថ្មី។ អ្នកក៏គួរតែទៅពិនិត្យរកមើលការឆ្លងជំងឺកាមរោគ និងការមានផ្ទៃពោះដែរ ដើម្បីឱ្យប្រាកដថាការហូរឈាមនោះមិនមែនមកពីមូលហេតុនេះទេ។
សាកល្បងវិធីសាស្ត្រផ្សេងទៀត៖ បំណះ , កង, ថ្នាំចាក់.


References:

  1. FSRH Faculty of Sexual and Reproductive Healthcare. (Amended 2019). Faculty of Sexual & Reproductive Healthcare Clinical Guidance: Progestogen-only Pills. Retrieved from https://www.fsrh.org/standards-and-guidance/documents/cec-ceu-guidance-pop-mar-2015/

មិនអាចស្វែងរកចម្លើយបានមែនទេ?

អ្នកអាចសួរទៅកាន់ Myka ដែលជាបតឆ្លើយសំនួររបស់យើង។