ថ្នាំសម្លាប់មេជីវិតឈ្មោល

ថ្នាំសម្លាប់មេជីវិតឈ្មោល
ថ្នាំសម្លាប់មេជីវិតឈ្មោល

តើអ្វីទៅជាថ្នាំសម្លាប់មេជីវិតឈ្មោល?

ថ្នាំសម្លាប់មេជីវិតឈ្មោល គឺជាថ្នាំដែលអាចធ្វើឲ្យមេជីវិតឈ្មោល លែងមានចលនា ឬស្លាប់នៅពេលដែលថ្នាំនេះប៉ះទៅលើវា។ វាជាវិធីសាស្រ្តពន្យារកំណើតបែបរបាំងការពារ ដែលអ្នកដាក់ចូលជ្រៅទៅក្នុងទ្វារមាស នៅជិតមាត់ស្បូន មុនពេលរួមភេទ ដើម្បីបំផ្លាញមេជីវិតឈ្មោល មុនពេលវាចូលទៅក្នុងស្បូន (1)។

មានប្រភេទ និងម៉ាកថ្នាំសម្លាប់មេជីវិតខុសៗគ្នាដែលមាននៅលើទីផ្សារ។ ថ្នាំសំលាប់មេជីវិតឈ្មោលដែលប្រើទូលំទូលាយបំផុតគឺថ្នាំដែលមានផ្ទុកសារធាតុ nonoxynol-9 ។ ថ្នាំសម្លាប់មេជីវិតឈ្មោលប្រភេទនេះ ត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាព ការពារប្រឆាំងនឹងជម្ងឺប្រមេះទឹកបាយ និងការឆ្លងមេរោគប្រមេះទឹកថ្លាផងដែរ ។

ប្រភេទថ្នាំសំលាប់មេជីវិតឈ្មោលផ្សេងទៀត រួមមានថ្នាំដែលមានផ្ទុក Menfegol, benzalkonium chloride, octoxynol-9, chlorhexidine និង sodium docusate ។

ថ្នាំសម្លាប់មេជីវិតឈ្មោលមានទម្រង់ជាគ្រីម ចាហួយ ថ្នាំគ្រាប់ហ្វូម បន្ទះរលាយ​ក្នុងទឹក ថ្នាំស៊ុលរលាយ និងថ្នាំស៊ុលហ្វូម និងហ្វូមក្នុងកំប៉ុង។

ថ្នាំសម្លាប់មេជីវិតឈ្មោលដែលមានក្នុងទម្រង់ជាគ្រីម ចាហួយ និងហ្វូមពីកំប៉ុង អាចប្រើតែឯងក៏បាន ឬប្រើរួម ជាមួយស្រោមអនាម័យ ឬជាមួយសន្ទះពាំងមាត់ស្បូន។

ប្រភេទដែលមានក្នុងទម្រង់ជាថ្នាំសុលដែលរលាយនៅពេលដាក់ចូល បន្ទះរលាយក្នុងទឹក ថ្នាំគ្រាប់ដែលក្លាយជាហ្វូម ឬថ្នាំស៊ុលហ្វូមអាចប្រើតែឯង ឬជាមួយស្រោមអនាម័យបាន (2)។

តើថ្នាំសម្លាប់មេជីវិតឈ្មោលមានដំណើរការយ៉ាងដូចម្តេច?

ថ្នាំសម្លាប់មេជីវិតឈ្មោលមានប្រសិទ្ធភាពដោយធ្វើឲ្យភ្នាសនៃកោសិកាមេជីវិតឈ្មោលរលាយក្នុងរបៀបដែលសម្លាប់ពួកវា ឬធ្វើឲ្យចលនារបស់ពួកគេយឺត។ ការធ្វើបែបនេះរារាំងមេជីវិតឈ្មោលមិនឲ្យជួបជាមួយនឹងអូវ៊ុល។

តើថ្នាំសម្លាប់មេជីវិតឈ្មោលមានប្រសិទ្ធភាពកម្រិតណា?

ប្រសិទ្ធភាព​នៃ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​គឺ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ថាតើអ្នកបានប្រើប្រាស់វា​ត្រឹមត្រូវ និង​ជាប់លាប់ឬអត់។ ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ​កើនឡើង​នៅពេលដែល​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​មិន​ត្រូវ​បាន​ប្រើ​រាល់េពេលដែលមានសកម្មភាព​ផ្លូវភេទ​។ ថ្នាំសម្លាប់មេជីវិតឈ្មោលជាធម្មតាត្រូវបានលាបភ្លាមៗមុនពេលរួមភេទ ហើយប្រសិទ្ធភាពរបស់វាមានរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ខណៈពេលដែលវាអាចត្រូវបានប្រើជាវិធីសាស្ត្រពន្យារកំណើតបឋម ឬបន្ទាប់បន្សំ ថ្នាំសម្លាប់មេជីវិតឈ្មោលមានប្រសិទ្ធភាពបំផុតនៅពេលប្រើប្រាស់រួមគ្នាជាមួយវិធីសាស្រ្តពន្យារកំណើតដើរតួរជារបាំងផ្សេងទៀត ដូចជា សន្ទះពាំងមាត់ស្បូន គម្របមាត់ស្បូន ឬស្រោមអនាម័យ។ នៅពេលប្រើតែម្នាក់ឯង ថ្នាំសម្លាប់មេជីវិតឈ្មោលតាមទ្វារមាសផ្តល់ការការពារដែលមានកម្រិតប្រឆាំងនឹងការឆ្លងជម្ងឺកាមរោគ (STIs) ហើយមិនការពារប្រឆាំងនឹងការឆ្លងមេរោគអេដស៍នោះទេ។

តាមការប្រើប្រាស់បែបធម្មតា ថ្នាំសម្លាប់មេជីវិតឈ្មោលមានអត្រាប្រសិទ្ធភាព ៧៩% ក្នុងអំឡុងមួយឆ្នាំដំបូងនៃការប្រើប្រាស់។ នេះមានន័យថាស្ត្រី ២១ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើថ្នាំសម្លាប់មេជីវិតឈ្មោលនឹងមានផ្ទៃពោះ។ ជាមួយនឹងការប្រើប្រាស់តាមរបៀបត្រឹមត្រូវសម្រាប់គ្រប់សកម្មភាពផ្លូវភេទទាំងអស់ ថ្នាំសម្លាប់មេជីវិតឈ្មោលអាចទទួលបានប្រសិទ្ធភាព ៨៤% ក្នុងការការពារពីមានផ្ទៃពោះ។ នេះ​មាន​ន័យ​ថា ស្ត្រី​តែ ១៦ នាក់​ក្នុង​ចំណោម ១០០ នាក់ប៉ុណ្ណោះ​ដែល​ប្រើ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​នឹង​មាន​ផ្ទៃពោះ (3)។

សរុបមក ប្រសិទ្ធភាពនៃថ្នាំសម្លាប់មេជីវិតឈ្មោលអាចមានកម្រិតទាបរហូតត្រឹម ៥០% ឬខ្ពស់រហូតដល់ ៩៩.៩% ដោយផ្អែកលើថាតើវាត្រូវបានគេប្រើប្រាស់បានត្រឹមត្រូវ ឬប្រើតែឯង ឬរួមបញ្ចូលគ្នាជាមួយវិធីសាស្ត្រពន្យារកំណើតជារបាំងផ្សេងទៀត។ ការលាបថ្នាំសម្លាប់មេជីវិតឈ្មោលឲ្យបានត្រឹមត្រូវទៅលើមាត់ស្បូន និងអនុញ្ញាតឲ្យវាមានពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យវាសាយភាយបានល្អ គឺជាកត្តាសំខាន់ដែលអាចប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំសម្លាប់មេជីវិតឈ្មោល។ ការប្រើប្រាស់ថ្នាំសម្លាប់មេជីវិតឈ្មោល រួមផ្សំជាមួយនឹងវិធីសាស្ត្រពន្យារកំណើតជារបាំងការពារផ្សេងទៀត បង្កើនប្រសិទ្ធភាពរបស់ថ្នាំនេះយ៉ាងខ្លាំង។ ការ​ប្រើ​ថ្នាំ​សម្លាប់​មេជីវិត​ឈ្មោល​ជាមួយ​ស្រោម​អនាម័យ​ត្រូវបានគេរកឃើញថាមានការពាក់ព័ន្ធ​ជាមួយ​ការទទួលបានប្រសិទ្ធភាពពន្យារកំណើត ៩៩.៩% (4)។

តើថ្នាំសម្លាប់មេជីវិតឈ្មោលត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?

សម្រាប់ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ អ្នកត្រូវប្រាកដថាអ្នកបានអានការណែនាំនៅលើកញ្ចប់ឲ្យបានត្រឹមត្រីវ និងពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ថ្នាំសម្លាប់មេជីវិតឈ្មោលងាយស្រួលប្រើ ដោយអ្នកគ្រាន់តែដាក់បញ្ចូលវាទៅក្នុងទ្វារមាសរបស់អ្នកដោយប្រើម្រាមដៃរបស់អ្នក ឬឧបករណ៍ដាក់បញ្ចូល។

– លាប ឬបញ្ចូលថ្នាំសម្លាប់មេជីវិតឈ្មោលឲ្យជ្រៅចូលទៅក្នុងទ្វារមាស ដើម្បីឲ្យវាពាសលើមាត់ស្បូនឲ្យបានល្អ។
– អ្នកត្រូវប្រើប្រាស់ថ្នាំសម្លាប់មេជីវិតឈ្មោលក្នុងបរិមាណគ្រប់គ្រាន់ទើបវាអាចមានប្រសិទ្ធភាពបាន។
– អ្នកត្រូវដាក់បញ្ចូលថ្នាំសម្លាប់មេជីវិតឈ្មោលបន្ថែមទៀតរាល់ដងដែលអ្នកធ្វើសកម្មភាពផ្លូវភេទ។
– អ្នកត្រូវរង់ចាំតាមពេលវេលាដែលបានណែនាំចន្លោះពេលដែលលាបថ្នាំ និងការរួមភេទ។ ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​រង់ចាំ ១០-១៥ នាទី​មុន​ពេល​រួម​ភេទ។ ការរងចាំនេះអនុញ្ញាតឲ្យថ្នាំសំលាប់មេជីវិតឈ្មោលសាយភាយ និង ពាសមាត់ស្បូនបានល្អ។ ប្រភេទថ្នាំសម្លាប់មេជីវិតឈ្មោលទាំងនេះមានប្រសិទ្ធភាពត្រឹមតែមួយម៉ោងបន្ទាប់ពីអ្នកលាបវាប៉ុណ្ណោះ។ ប្រសិនបើវាលើសពីបីម៉ោងក្រោយពេលលាបហើយអ្នកត្រូវរួមភេទ ចូរលាបថ្នាំសម្លាប់មេជីវិតឈ្មោលម្តងទៀត។
– បន្ទះថ្នាំសម្លាប់មេជីវិតឈ្មោល (សន្លឹក ២ គុណ ២ អ៊ីញ ដែលមានផ្ទុក nonoxynol-9 ២៨%) ត្រូវបានបញ្ចូលយ៉ាងហោចណាស់ ១៥ នាទីមុនពេលរួមភេទ ដើម្បីឲ្យវាសាយភាយ និងពាសពេញមាត់ស្បូន។ ប្រសិនបើលើសពីបីម៉ោងបានកន្លងផុតទៅ អ្នកត្រូវដាក់បញ្ចូលថ្នាំសម្លាប់មេជីវិតឈ្មោលមួយបន្ទះទៀត។
– ហ្វូមសម្លាប់មេជីវិតឈ្មោលដែលមានផ្ទុក nonoxynol-9 ១២.៥% មានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការលាបវាទៅលើមាត់ស្បូន និងមានប្រសិទ្ធភាពរហូតដល់មួយម៉ោងបន្ទាប់ពីការលាប។ វា​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ទ្វារមាស​ដោយ​ប្រើ​ឧបករណ៍​លាប ហើយ​អ្នក​នឹង​ត្រូវ​លាប​វា​ម្តងទៀត មុនពេល​ការធ្វើ​សកម្មភាព​រួមភេទណាមួយបន្តបន្ទាប់ទៀត។
– ចូរកុំបាញ់លាងទ្វារមាស​យ៉ាងតិច​៦​ម៉ោង​ក្រោយពេល​រួមភេទ​។
– អ្នកត្រូវតែមានថ្នាំសម្លាប់មេជីវិតឈ្មោលនៅជាប់ខ្លួនអ្នករហូត (5)

គុណសម្បត្តិនៃថ្នាំសម្លាប់មេជីវិតឈ្មោល

– វាងាយស្រួលប្រើ និងអាចរកបានយ៉ាងស្រួល។ អ្នកមិនត្រូវការជំនាញពិសេសអ្វីដើម្បីប្រើវានោះទេ។
– វាអាចត្រូវដាក់បញ្ចូលទៅក្នុងទ្វារមាសជាផ្នែកមួយនៃការបបោសអង្អែលមុនរួមភេទ។
– វាគ្មានអរម៉ូននោះទេ។
– មិនចាំបាច់មានវេជ្ជបញ្ជាក្នុងការទិញវានោះទេ។ អ្នកមិនចាំបាច់ទៅជួបគ្រូពេទ្យដើម្បីប្រើថ្នាំសម្លាប់មេជីវិតឈ្មោលទេ។
– អ្នកអាចប្រើវាបានក្នុងពេលបំបៅដោះ។

តើអ្នកអាចប្រើថ្នាំសម្លាប់មេជីវិតឈ្មោលបន្ទាប់ពីការរួមភេទដែរឬទេ?

អត់ទេ។ ដើម្បីឲ្យវាមានប្រសិទ្ធភាពក្នុងការការពារការមានគភ៌ ថ្នាំសម្លាប់មេជីវិតឈ្មោលអាចដាក់បញ្ចូលបានតែមុនពេលរួមភេទតែប៉ុណ្ណោះ។

តើខ្ញុំអាចប្រើថ្នាំសម្លាប់មេជីវិតឈ្មោលពេលខ្ញុំកំពុងមករដូវបានដែរឬទេ?

អាចប្រើបាន។ អ្នក​អាច​ប្រើ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​បាន នៅ​ពេល​អ្នក​មកកំពុងមក​រដូវ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ គេមិនណែនាំឲ្យអ្នកប្រើប្រាស់វារួមផ្សំជាមួយនឹងសន្ទះពាំងមាត់ស្បូន ឬ គម្របមាត់ស្បូន ព្រោះអ្នកមានហានិភ័យនៃការកើតជម្ងឺ Toxic Shock Syndrome។ អ្នកមានជម្រើសក្នុងការប្រើវារួមផ្សំជាមួយស្រោមអនាម័យបាន។ ថ្នាំសម្លាប់មេជីវិតឈ្មោលមិនប៉ះពាល់ដល់ការមករដូវ ឬអរម៉ូនរបស់អ្នកនោះឡើយ។

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...