ប្រសិនបើអ្នកសម្រេចចិត្តបន្តមានផ្ទៃពោះ អ្នកចាំបាច់ត្រូវតែ ទាក់ទងពិគ្រោះជាមួយអ្នកផ្តល់សេវាសុខភាពរបស់អ្នក។ ពួកគាត់ នឹងជួយអ្នកក្នុងការរៀបចំគម្រោងផែនការថែទាំសុខភាពមួយ ដែលបំពេញតម្រូវការរបស់អ្នកក្នុងអំឡុងពេលពរពោះ។
អ្នកក៏ត្រូវចាំផ្តើមលេបថ្នាំបំប៉ន ឬ ម្ហូបអាហារដែលមានវីតាមីន ច្រើនដូចជាអាស៊ីតហ្វូលិច និង វីតាមីន D ដែលជាវីតាមីន ដែលគេលើកទឹកចិត្តឲ្យប្រើ់ប្រាស់ក្នុងអំឡុងពេលមានផ្ទៃពោះ បញ្ឈប់ការជក់បារី និង ការសេពគ្រឿងស្រវឹង និង កាត់បន្ថយ ការបរិភោគរបស់ដែលមានជាតិកាហ្វេអ៊ីន។ អ្នកក៏ត្រូវព្យាយាម បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ហើយចៀសវាង អាហារដែលមានផលប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះ ក៏ដូចជា ហាត់ប្រាណដោយសុវត្ថិភាព ត្រូវប្រាកដឲ្យច្បាស់ថាថ្នាំដែល ប្រើប្រាស់រាល់ថ្ងៃសុទ្ធសឹងតែមានសុវត្ថិភាពសម្រាប់ការមាន ផ្ទៃពោះ ថែរក្សាសុខភាពផ្លូវការ និងផ្លូវចិត្តឲ្យបានដិតដល់។ វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំប្រាប់អំពីរឿងទាំងអស់នេះ ហើយ តែវាជាការល្អដែលយើងដឹងមុន។
ការសម្រេចចិត្តដើម្បីក្លាយជាឪពុកម្តាយម្នាក់មិនមែនជាជម្រើស ដែលមិនងាយស្រួលក្នុងការរើសទេ ហើយវាជាសិទ្ធិរបស់អ្នកក្នុង ការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើអ្នកមិនចង់រំលូតកូន ហើយអ្នកក៏មិនចង់ក្លាយជាឪពុកម្តាយគេ អ្នកក៏អាចយកកូន ឲ្យគេចិញ្ចឹមដែរ។
ការសម្រេចចិត្តជ្រើសរើសយកជម្រើសនេះមានន័យថាអ្នកនឹង ត្រូវពរពោះឲ្យគ្រប់ខែ និង ត្រូវសម្រាលកូន បន្ទាប់មកនឹងត្រូវ យកកូននោះឲ្យអ្នកដទៃចិញ្ចឹម។
ការយកកូនឲ្យគេចិញ្ចឹមគឺស្របច្បាប់ក្នុងប្រទេសលើសពី ១៦០ ប្រទេសហើយមានលើសពី មួយភាគបួននៃ១លានករណីរាល់ឆ្នាំ នៅជុំវិញពិភពលោក។ កន្លងផុតទៅច្រើនឆ្នាំ ឥឡូវនេះប្រពៃណី និងច្បាប់ជុំវិញការយកកូនឲ្យគេចិញ្ចឹម ឬ ការស្មុំកូនគឺមានការ ជឿនលឿនជាងមុន ដោយមានការផ្តោតសំខាន់កាន់តែច្រើន លើសុខុមាលភាពរបស់កុមារ។ យ៉ាងណាមិញ សិទ្ធិរបស់កុមារដែល ត្រូវបានគេយកទៅចិញ្ចឹមខុសគ្នាទៅតាមប្រទេសនីមួយៗ។ នៅ កន្លែងខ្លះ កូនចិញ្ចឹមមានសិទ្ធិសេរីភាពស្មើគ្នាជាមួយនឹងកូន បង្កើត ដូចជាសិទ្ធិក្នុងការទទួលកេរ្តិ៍មរតក។ តែនៅកន្លែងខ្លះ ទៀតគឺមានច្បាប់ទម្លាប់ និង បទបញ្ជាផ្សេងៗគ្នា ឧទាហរណ៍ ដូចជា ការជម្រុញឲ្យត្រូវតែមានទំនាក់ទំនងជាមួយម្តាយឪពុក បង្កើតជាប់រហូត។
អាស្រ័យលើទីកន្លែងដែលអ្នករស់នៅ អ្នកគប្បីគួររកមនុស្ស ឬ អង្គការណាមួយដែលអាចផ្តល់ព័ត៌មានស្មោះត្រង់ និងត្រឹមត្រូវ ទាក់ទងនឹងវប្បធម៌ និង ច្បាប់ ក៏ដូចជាការគាំទ្រលើកទឹកចិត្ត អំឡុងពេលដែលអ្នកកំពុងពិចារណាធ្វើការសម្រេចចិត្តដ៏សំខាន់។
ប្រសិនបើអ្នកសម្រេចចិត្តថានេះមិនមែនជាពេលវេលា ដែលសាកសមក្នុងការក្លាយជាឪពុកម្តាយគេ អ្នកអាចធ្វើការ រំលូតបាន។ អាស្រ័យលើទីកន្លែងដែលអ្នករស់នៅ វាអាចនឹង ងាយស្រួល ឬ ពិបាកក្នុងការទទួលយកសេវានេះ។ ច្បាប់ និង គោលនយោបាយមូលដ្ឋាន តាមតំបន់នីមួយៗក៏អាចនាំមកនៅ ជាមួយកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់លទ្ធភាពក្នុងការ ទទួលបានសេវារំលូតដោយសុវត្ថិភាព ដូចជាអាយុរបស់អ្នក អាយុរបស់គភ៌ក្នុងពោះ ក៏ដូចជាការគ្រប់ដណ្តប់នៃកញ្ចប់ធានា រ៉ាប់រងរបស់អ្នកផងដែរ។
មានវិធីពីរក្នុងការរំលូតកូនដោយសុវត្ថិភាព៖ នោះគឺការប្រើប្រាស់ ថ្នាំគ្រាប់ និង ការធ្វើការរំលូតកូននៅគ្លីនិក
ការរំលូតកូនដោយប្រើប្រាស់ថ្នាំគ្រាប់
អ្នកអាចលេបថ្នាំគ្រាប់ដើម្បីធ្វើការបញ្ចប់ផ្ទៃពោះបាន។ ការលេប ថ្នាំរំលូតកូន មានពីរវិធីដែលប្រកបដោយសុវត្ថិភាព៖ ទីមួយគឹការ លេបថ្នាំ Mifepristone រួមជាមួយនឹងថ្នាំ Misoprostol រីឯវិធីមួយ ទៀតគឺការលេបតែថ្នាំ Misoprostol មួយមុខតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមអ្នកអាចចូលទៅកាន់គេហទំព័រ៖ howtouseabortionpill.org និង safe2choose.org
ការរំលូតកូន នៅគ្លីនិក
ការរំលូតកូននៅគ្លីនិកគឺត្រូវធ្វើឡើងដោយអ្នកផ្តល់សេវាសុខភាព ដែលមានជំនាញត្រឹមត្រូវនៅតាមមន្ទីរពេទ្យ ឬ គ្លីនិក។ មានវិធី រំលូតកូនដោយសុវត្ថិភាពផ្សេងៗជាច្រើននៅគ្លីនិក។ វិធីទាំងនោះ មានដូចជា៖
១. ការរំលូតកូនដោយបូមដោយដៃ
២. ការរំលូតកូនដោយបូមដោយម៉ាស៊ីនអេឡិចត្រិច
៣. ការពង្រីកមាត់ស្បូន ហើយកៀរយកគភ៌ចេញ
៤. ការចាក់ថ្នាំឲ្យស្បូនកន្រ្តាក់ហើយទម្លាក់គភ៌
អ្នកផ្តល់សេវាសុខភាពរបស់អ្នកភាគច្រើននឹងណែនាំវិធីរំលូតកូន នៅគ្លីនិកដែលសាកសមនឹងអាយុគភ៌របស់អ្នក ច្បាប់និង គោលនយោបាយនៅប្រទេសរបស់អ្នក សម្ភារៈដែលមាន និង ការសម្រេចចិត្តរបស់អ្នកផ្តល់សេវាសុខភាព និងអ្នកមានផ្ទៃពោះ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការរំលូតកូននៅ ទីនេះ
មនុស្សម្នាក់ៗមានបទពិសោធន៍ផ្សេងៗគ្នាទាក់ទងនឹងការរំលូត កូន។ សម្រាប់ស្រ្តីខ្លះ វាមានភាពសាមញ្ញ និង ត្រង់ទៅត្រង់មក សម្រាប់ស្រ្តីខ្លះទៀត វាបង្កឲ្យមានស្រ្តេសជាខ្លាំង។ ហើយអារម្មណ៍ ទាំងនេះគឺវាមិនមែនជាបញ្ហាទេ គឺវាជារឿងធម្មតា។ យើងខ្ញុំសូម ណែនាំឲ្យអ្នកចូលទៅកាន់គេហទំព័រ safe2choose សម្រាប់ព័ត៌មាន និងការ លើកទឹកចិត្តដែលអាចគួរឲ្យទុកចិត្តបាន។