ចុះប្រសិនបើវាពិបាកពេកក្នុងការស៊កបញ្ចូល?

ការស៊កបញ្ចូលស្រោមអនាម័យខាងក្នុង (ស្រី) គួរតែមានភាពងាយស្រួល ប្រសិនបើអ្នកធ្វើវាច្រើនដង។ ព្យាយាមអនុវត្តពាក់វា នៅពេលអ្នកមិនមានអារម្មណ៍ចង់រួមភេទ ដើម្បីឱ្យអ្នកស៊ាំនឹងការប្រើប្រាស់វា។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើវមិនមានភាពងាយស្រួលក្នុងការស៊កបញ្ចូល ហើយអ្នកព្រួយបារម្ភអំពីជំងឺកាមរោគ សូមប្ដូរទៅប្រើស្រោមអនាម័យខាងក្រៅ (បុរស) ជំនួសវិញ។
ប្រសិនបើការការពារជំងឺកាមរោគមិនមែនជាកង្វល់សម្រាប់អ្នកទេឥឡូវនេះអ្នកប្រហែលជាចង់ឈានទៅរកការពន្យារកំណើត ដែលមិនតម្រូវឱ្យអ្នកស៊កបញ្ចូលអ្វីទាំងអស់។ កងដាក់ក្នុងស្បូន IUD និងការផ្សាំត្រូវបានបញ្ចូលក្នុងគ្លីនិកមួយ។
សាកល្បងវិធីផ្សេង៖ ផ្សាំ, IUD.

មិនអាចស្វែងរកចម្លើយបានមែនទេ?

អ្នកអាចសួរទៅកាន់ Myka ដែលជាបតឆ្លើយសំនួររបស់យើង។