តើការមានផ្ទៃពោះកើតឡើងយ៉ាងដូចម្តេច? | Find My Method
 

តើការមានផ្ទៃពោះកើតឡើងយ៉ាងដូចម្តេច?

ការមានផ្ទៃពោះកើតឡើងនៅពេ លមេជីវិត ឈ្មោលពីរាងកាយបុរសបង្កកំណើ តស៊ុត ពីរាងកាយស្ត្រី។ មេជីវិតឈ្មោលអាចជួបនិងបង្កកំណើតពងតាមរបៀបជាច្រើនផ្សេងៗ៖

  • មេជីវិតឈ្មោលបញ្ចេញទឹកកាមពីលិង្គទៅក្នុងទ្វារមាស
  • មេជីវិតឈ្មោលចូលក្នុងទ្វារមាសតាមរយៈម្រាមដៃ
  • មេជីវិតឈ្មោលបាញ់ចេញមកក្បែរទ្វារមាស
  • ទឹករំអិល ចេញមុនចូ
    លក្នុង ឬជិតទ្វារមាស
  • ទឹកកាមបញ្ចូលទៅក្នុងទ្វារមាសតាមរយៈការបង្កកំណើតសិប្បនិម្មិតឬស៊ុតបង្កកំណើតនៅខាងក្រៅរាងកាយ ហើយបន្ទាប់មកដាក់ចូលស្បូន

នេះមានន័យថាការដាក់លិង្គចូលមិនចាំបាច់ត្រូវមានផ្ទៃពោះទេ។

Female external anatomy
កាយវិភាគសាស្ត្រខាងក្រៅរបស់ស្ត្រី
Female internal anatomy
កាយវិភាគសាស្ត្រខាងក្នុងរបស់ស្ត្រី
Male anatomy
កាយវិភាគសាស្ត្របុរស

ដំណើរការដែលនាំឱ្យមានផ្ទៃពោះចាប់ផ្តើមនៅពាក់កណ្តាលនៃវដ្តរដូវ (ឧទាហរណ៍ថ្ងៃទី 14 ក្នុងវដ្ត 28 ថ្ងៃ) នៅពេលពងដែលពេញវ័យ ចាកចេញពីអូវែរ – គេហៅថា ការបញ្ចេញពងអូវុល – ហើយធ្វើដំណើរឆ្លងកាត់បំពង់ដៃស្បូនទៅស្បូន។

Ovulation

​ពងដែលពេញវ័យនៅរស់ប្រហែល 12 ទៅ 24 ម៉ោងដោយរំកិលខ្លួនយឺត ៗ ទៅក្នុងបំពង់ដៃស្បូនក្នុងករណីមានមេជីវិតឈ្មោលនៅក្បែរនោះ។ ប្រសិនបើវាមិនជួបមេជីវិតឈ្មោលណាមួយទេក្នុងពេលនេះ វានឹងងាប់ ហើយចេញពីខ្លួនក្នុងអំឡុងពេលមករដូវបន្ទាប់។

ប្រសិនបើទឹកកាមចូលក្នុងទ្វារមាស មេជីវិតឈ្មោលហែលឆ្លងកាត់មាត់ស្បូន និងស្បូនចូលទៅក្នុងបំពង់ដៃស្បូនដែលកំពុងរកមើលពង។ ពួកវាមានពេលរហូតដល់ទៅប្រាំមួយថ្ងៃ ដើម្បីរកមើលពងមួយ មុនពេលពួកវាស្លាប់ ហើយនៅពេលដែលពួកវាជួបពង គេហៅថាកា របង្កកំណើត។

ដូច្នេះ វាអាចមានរយៈពេលប្រាំមួយថ្ងៃចន្លោះពេលរួមភេទ និងការបង្កកំណើត។

Fertilization

នៅពេលដែលការបង្កកំណើតបានកើតឡើង ពងនឹងឆ្លងកាត់បំពង់ដៃស្បូន ដើម្បីទៅដល់ស្បូន។ ក្នុងអំឡុងពេលនៃដំណើរនេះ វាចាប់ផ្តើមបែងចែកទៅជាកោសិកាកាន់តែច្រើនឡើងៗ បង្កើតជាគ្រាប់មូល នៅពេលវាធំឡើង។ គ្រាប់មូលកោសិកា នេះហៅថា blastocyst ឈានដល់ស្បូនបីទៅបួនថ្ងៃ បន្ទាប់ពីការបង្កកំណើត។

Blastocyst

គ្រាប់មូលរបស់កោសិកាអណ្តែតក្នុងស្បូនរយៈពេលពីរទៅបី ថ្ងៃទៀត។ ប្រសិនបើវាភ្ជាប់ទៅនឹងស្រទាប់ស្បូន គេហៅថា ការផ្សាំ។ ជារឿយៗពងបង្កកំណើតមិនផ្សាំ និងត្រូវបានហូរចេញពីរាងកាយក្នុងវដ្តរដូវបន្ទាប់។

Implantation

ដំណើរការផ្សាំត្រូវចំណាយពេលបីទៅបួនថ្ងៃដើម្បីបញ្ចប់ ហើយនេះគឺជាពេលដែលការមានផ្ទៃពោះចាប់ផ្តើមជាផ្លូវការ។ អ្វីដែលកើតឡើងបន្ទាប់គឺ អំប្រ៊ីយ៉ុង – មនុស្សដំណាក់កាលដំបូង – វិវត្តចេញពីកោសិកានៅខាងក្នុងគ្រាប់មូលនិ ងសុក – ប្រព័ន្ធបណ្តោះអាសន្នដែលផ្ដល់សារធាតុចិញ្ចឹម និងការផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀតដល់អំប្រ៊ីយ៉ុងមានការវិវត្តពីកោសិកានៅខាងក្រៅគ្រាប់មូល។

​នៅពេលនេះ អរម៉ូនមានផ្ទៃពោះត្រូវបានបញ្ចេញ​ដែលរារាំងស្រទាប់ស្បូនមិន ឱ្យផ្ដាច់ និងចេញពីរាងកាយដូចដែលកើតឡើងក្នុងវដ្តរដូវប្រចាំខែ។ នេះជាមូលហេតុដែលមនុស្សមិនមានរដូវអំឡុងពេលមានផ្ទៃពោះ។


References:


lang ភាសាខ្មែរ