តើការមានផ្ទៃពោះបង្កឡើងដោយរបៀបណា?

តើការមានផ្ទៃពោះបង្កឡើងដោយរបៀបណា?

ការមានផ្ទៃពោះកើតមានបាននៅពេលដែលស្ពែម៉ាតូសូអ៊ីត ឬ មេជីវិតបុរសធ្វើដំណើរទៅក្នុងដៃស្បូនហើយបង្កកំណើតជាមួយនឹង អូវ៊ុលរបស់ស្រ្តី។ ស្ពែមអាចជួបជាមួយនឹងអូវ៊ុលតាមវិធីផ្សេងៗគ្នា ដូចជា៖

  • ១.ស្ពែមត្រូវបានបញ្ចេញពីលិង្គចូលទៅក្នុងទ្វារមាស
  • ២.ស្ពែមត្រូវបានបញ្ចូលទៅក្នុងទ្វារមាសតាមរយៈការបង្កកំណើត សិប្បនិម្មិត ឬ អូវ៊ុលត្រូវបានបង្កកំណើតនៅខាងក្រៅរាងកាយ ហើយបានដាក់ចូលទៅក្នុងស្បូនវិញ។

វាមានសារៈសំខាន់ណាស់ដែលយើងដឹងថា ទោះបីជាមានភាគរយ តិចតួចក៏ដោយក៏ស្ពែមអាចបង្កកំណើតជាមួយនឹងអូវ៊ុលបាន ដោយគ្មានការដាក់បញ្ចូលលិង្គទៅក្នុងទ្វារមាសផងដែរ។ នេះមាន រួមបញ្ចូលទាំងក្នុងករណីដែលស្ពែមត្រូវបានបញ្ចេញនៅជិតទ្វារមាស ឬ​ ទឹករំអិលដែលបញ្ចេញមុនទឹកកាមនោះចូលទៅក្នុង ឬ បញ្ចេញ នៅជុំវិញទ្វារមាស ឬ មួយស្ពែមចូលទៅក្នុងទ្វារមាសតាមរយៈម្រាម ដៃ។

នេះមានន័យថាការរួមភេទដោយដាក់បញ្ចូលលិង្គចូលទៅក្នុង ទ្វារមាសមិនចាំបាច់ដាច់ខាតដើម្បីបង្កកំណើតនោះទេ។

កាយវិភាគសាស្ត្រខាងក្រៅរបស់ស្ត្រី
កាយវិភាគសាស្ត្រខាងក្រៅរបស់ស្ត្រី
សរីរាង្គប្រដាប់បន្តពូជខាងក្នុងរបស់ស្រ្តី
សរីរាង្គប្រដាប់បន្តពូជខាងក្នុងរបស់ស្រ្តី
សរីរាង្គបន្តពូជរបស់បុរស
សរីរាង្គបន្តពូជរបស់បុរស

តើការមានផ្ទៃពោះបង្កឡើងដោយរបៀបណា?

ដំណើរការដែលឈានទៅកាន់ការមានផ្ទៃពោះចាប់ផ្តើមជុំវិញពាក់ កណ្តាលនៃវដ្តរដូវ (មានន័យថា ថ្ងៃទី​ ១៤ នៃ វដ្តរដូវ ២៨​ ថ្ងៃ) នៅ ពេលដែលមេជីវិតញីទុំត្រូវបានបញ្ចេញពីអូវ៊ែរ ដំណើរការនេះគេ ហៅថា ការ បញ្ចេញពងអូវុល ហើយអូវ៊ុលនោះនឹងធ្វើចលនាតាមដៃស្បូន ទៅកាន់ស្បូន។

“អូវ៊ុលដែលទុំអាចមានជីវិតរយៈពេល ១២ ទៅ ២៤ ម៉ោង ហើយវា ធ្វើចលនាចុះតាមដៃស្បូនយឺតៗ។​ ប្រសិនបើវាមិនត្រូវបានបង្ក កំណើតដោយស្ពែមនោះទេ វានឹងងាប់ហើយ ត្រូវបានបញ្ចេញដោយ រាងកាយនៅពេលមករដូវនៅវដ្តរដូវបន្ទាប់។
នៅពេលដែលទឹកកាមចូលទៅក្នុងទ្វារមាស​ ស្ពែមហែលកាត់មាត់ ស្បូន និង ស្បូនហើយចូលទៅក្នុងដៃស្បូនដើម្បីបង្កកំណើតជាមួយ នឹងអូវ៊ុល។ ស្ពែមមានរយៈពេល ប្រាំមួយថ្ងៃដើម្បីបង្កកំណើតជា មួយអូវ៊ុលមុននឹងវាងាប់ ហើយនៅពេលដែលវាបានចូលទៅក្នុង អូវ៊ុលហើយគេហៅថា ការបង្កកំណើត។
ហេតុនេះហើយ វាអាចមានពេលប្រាំមួយថ្ងៃនៅចន្លោះរវាងការរួម ភេទ និង ការបង្កកំណើត។

ហៅថាការបង្កកំណើត។

នៅពេលដែលមានការបង្កកំណើតហើយ ហ្ស៊ីកូតធ្វើចលនាឆ្លង កាត់ដៃស្បូនឆ្ពោះទៅកាន់ស្បូន។ នៅអំឡុងពេលដែលវាកំពុងធ្វើ ចលនាមកកាន់ស្បូន វានឹងធ្វើមីតូស៊ីសបំបែកកោសិកាខ្លួនជា ច្រើន ហើយរីកទំហំធំទៅៗ។ ដុំកោសិកានេះត្រូវបានហៅថាជា ប្លាសតូស៊ីស ហើយវានឹងទៅដល់ស្បូនប្រមាណជា បីទៅ បួនក្រោយ ពិការបង្កកំណើត។

ដុំកោសិកានេះវាអណ្តែតនៅក្នុងស្បូនរយៈពេល ពីរទៅបីថ្ងៃទៀត។ នៅពេលដែលវាភ្ជាប់ខ្លួនទៅនឹងភ្នាសកោសិកា គេហៅថាការ កាច់សំបុក។

ដំណើរការកាច់សំបុកត្រូវចំណាយពេលពីបី ទៅ 4 ថ្ងៃដើម្បីបញ្ចប់ ហើយនេះគឺជាពេលដែលការមានផ្ទៃពោះបានចាប់ផ្តើមជា ផ្លូវការ។ អ្វី​ដែល​កើត​ឡើង​បន្ទាប់​ទៀត​នោះ​គឺ​អំប្រ៊ីយ៉ុង ដែល​ កើត​ចេញ​ពី​កោសិកា​នៅ​ខាង​ក្នុង​សុក និងការបង្កើតសុក ដែល​ជាប្រព័ន្ធ​បណ្ដោះ​អាសន្ន​ដែល​ផ្ដល់​សារធាតុចិញ្ចឹម​និង​ ការ​ផ្គត់ផ្គង់​ចាំបាច់​ផ្សេង​ទៀត​ដល់​អំប្រ៊ីយ៉ុង​កើត​ចេញ​ពី ​កោសិកា​ភ្លាសស្មានៅក្រៅកោសិកា។

ក្នុងអំឡុងពេលនេះ អរម៉ូនផ្ទៃពោះមួយត្រូវបានបញ្ចេញដែល tស្បូនកុំឲ្យវាដាច់ចេញពីស្បូនហើយធ្លាក់ចេញពីក្នុងខ្លូន ដូចនៅពេលមករដូវប្រចាំខែ។ នេះហើយជាមូលហេតុដែលយើង មិនមានរដូវនៅពេលមានផ្ទៃពោះ។

ឯកសារយោង