​IUD របស់ខ្ញុំត្រូវបានរុញច្រានចេញ។ តើអាចនឹងមានអ្វីកើតឡើងម្តងទៀត?

ការរបូត កងដាក់ក្នុងស្បូន ពីក្នុងស្បូន អាចកើតឡើងក្នុងស្រ្តីមួយភាគរយតូចក្នុងអំឡុងឆ្នាំដំបូងបន្ទាប់ពីការបញ្ចូល។ ការរបូតកងដាក់ក្នុងស្បូនចេញមានទំនោរកើតឡើងនៅក្នុងស្ត្រីដែល [1]៖

  • មិនធ្លាប់មានផ្ទៃពោះ
  • មានអាយុតិចជាង 20 ឆ្នាំ
  • មានប្រវត្តិមករដូវច្រើនខ្លាំង ឬឈឺចាប់ខ្លាំង
  • ដាក់ កងដាក់ក្នុងស្បូន ភ្លាមៗបន្ទាប់ពីការសម្រាលគភ៌ ឬ ការរំលូតកូននៅត្រីមាសទីពីរ។

ការរបូតចេញពាក់កណ្តាល អាចមានន័យថា កងដាក់ក្នុងស្បូន មិនស្ថិតក្នុងទីតាំងត្រឹមត្រូវ។ វាប្រហែលជាទាបពេកនៅក្នុងស្បូន ហើយក៏ធ្លាក់ចេញមកតែម្តង។ នេះអាចកើតឡើងដោយសារតែដំណើរការពេលស៊កបញ្ចូលដំបូង ឬអាចទាក់ទងនឹងលក្ខណៈនៃស្បូន ដូចជាទំហំ មុំ ឬវត្តមាននៃលក្ខខណ្ឌដូចជាដុំសាច់ដែលអាចបណ្តាលឱ្យមានស្បូនមានរូបរាងមិនប្រក្រតី។ ចំពោះស្ត្រីដែលធ្លាប់របូត កងដាក់ក្នុងស្បូន នោះ ឱកាសនៃការរបូត កងដាក់ក្នុងស្បូន ជាលើកទីពីរអាចខ្ពស់ជាងស្រ្តីដែលមិនធ្លាប់មានការរបូត [2] ។

នៅតែមិនដំណើរការតាមរលូនទៀតមែនទេ? ប្រសិនបើអ្នកចូលចិត្តភាពងាយស្រួលនៃការប្រើប្រាស់ កងដាក់ក្នុងស្បូន ប៉ុន្តែកំពុងមានបញ្ហាជាមួយនឹងការរបូតចេញ អ្នកអាចសាកល្បងប្តូរទៅការប្រើកងដាក់ក្រោមស្បែក ដែលជាជម្រើសដែលមានសកម្មភាពពន្យារកំណើតរយៈពេលយូរ និងមិនចាំបាច់ឲ្យអ្នកខ្វល់ខ្វាយច្រើន។

សាកល្បងវិធីផ្សេង៖ ផ្សាំ


References

  1. Nelson, A. L., & Massoudi, N. (2016). New developments in intrauterine device use: focus on the US. Retrieved from https://www.dovepress.com/new-developments-in-intrauterine-device-use-focus-on-the-us-peer-reviewed-fulltext-article-OAJC
  2. World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1

មិនអាចស្វែងរកចម្លើយបានមែនទេ?

អ្នកអាចសួរទៅកាន់ Myka ដែលជាបតឆ្លើយសំនួររបស់យើង។