ស្រោមអនាម័យក្នុង ឬស្រោមអនាម័យស្រី

ស្រោមអនាម័យក្នុង ឬស្រោមអនាម័យស្រីគឺជាវិធីសាស្រ្តពន្យារកំណើតការពារ ដែលការពារការប៉ះពាល់របស់លិង្គ និងទឹកកាម ជាមួយនឹងទ្វារធំ មាត់ស្បូន និងប្រដាប់ភេទ។ ស្រោមអនាម័យក្នុងការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងជំងឺកាមរោគ ដោយមិនចាំបាច់មានស្រោមអនាម័យប្រុស។
ស្រោមអនាម័យក្នុង ឬស្រោមអនាម័យស្រី

តើស្រោមអនាម័យក្នុងអាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?

មាន។ ស្រោមអនាម័យក្នុងអាចទិញបាននៅតាមហាងផ្សេងៗ ឬនៅម៉ារីស្តូប ឬ Anna Women-Babys Center។

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញស្រោមអនាម័យក្នុងនៅប្រទេសកម្ពុជាដែរឬទេ?

ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញស្រោមអនាម័យក្នុងនៅប្រទេសខ្មែរទេ។

តើមានការកំណត់អាយុសម្រាប់ការអាចទិញស្រោមអនាម័យក្នុងនៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុសម្រាប់ការអាចទិញស្រោមអនាម័យក្នុងនៅប្រទេសកម្ពុជានោះទេ។

តើស្រោមអនាម័យក្នុងមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?​

ស្រោមអនាម័យក្នុងមានតម្លៃប្រហែល២០០រៀលនៅប្រទេសខ្មែរ។

តើមានស្រោមអនាម័យក្នុងប៉ុន្មានម៉ាកនៅប្រទេសខ្មែរ?

សុំទោស! យើងមិនទាន់មានព័ត៌មាននេះទេ ប៉ុន្តែយើងកំពុងតែស្វែងរក និងដាក់បញ្ចូលព័ត៌មានក្នុងពេលឆាប់ៗនេះ។

តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីស្រោមអនាម័យក្នុងនៅកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីស្រោមអនាម័យក្នុង​ សូមចុចទីនេះ។

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling