ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់គឺជាថ្នាំចាក់ពន្យារកំណើតដែលត្រូវចាក់រៀងរាល់ ១ ឬ២ ឬ៣ខែម្តង អាស្រ័យតាមប្រភេទថ្នាំចាក់ដែលអ្នកជ្រើសរើស។ វាដំណើរការដោយរារាំងមាត់ស្បូនមិនឲ្យបញ្ចេញមេជីវិតញី និងធ្វើឲ្យទឹករំអិលមាត់ស្បូនទៅជាខាប់ដើម្បីរារាំងមិនឲ្យមេជីវិតឈ្មោះទៅជួបនឹងមេជីវិតញីបាន។
ថ្នាំចាក់ពន្យារកំណើត

តើថ្នាំចាក់ពន្យារកំណើតអាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?

ត្រូវហើយ ថ្នាំចាក់ពន្យាកំណើតអាចរកបាននៅតាមមណ្ឌលសុខភាពសាធារណៈដូចជានៅ អង្គការម៉ារីស្តូបកម្ពុជា ,Anna Women’s-Baby Center គ្លីនិកឯកទេស បន្ទប់ថែទាំជំងឺទូទៅសុថារី Raffles Medical Cambodia គ្លីនិកគង់សូនី សម្ភពនិងគ្លីនិកសោមរ៉ាឡីបូ សម្ភពនិងគ្លីនិកពន្លឺរិទ្ធី និងបន្ទប់ថែទាំជំងឺទូទៅជ័យរតនា។

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីអាចទទួលសេវាថ្នាំចាក់ពន្យារកំណើតដែរឬទេ?

អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីអាចទទួលសេវាថ្នាំចាក់ពន្យារកំណើតនោះទេ។

តើមានការកំណត់អាយុសម្រាប់ការដែលអាចទទួលបានសេវាថ្នាំចាក់ពន្យារកំណើតដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុសម្រាប់ការដែលអាចទទួលបានសេវាថ្នាំចាក់ពន្យារកំណើតនោះទេ។

តើថ្នាំចាក់ពន្យារកំណើតនៅប្រទេសកម្ពុជាមានតម្លៃប៉ុន្មាន?

ថ្នាំចាក់ពន្យារកំណើតអាចទិញបានក្នុងតម្លៃប្រហែល១០០០រៀល។ នៅអង្គការរ៉ាក់ (RHAC) វាមានតម្លៃចន្លោះពី២ទៅ៤ដុល្លារ រីឯនៅសម្ភពណូបែល អ្នកអាចនឹងត្រូវចំណាយ១៥ដុល្លារសម្រាប់ការចាក់រៀងរាល់៣ខែម្តង។

តើថ្នាំចាក់ពន្យារកំណើតមានម៉ាកអ្វីខ្លះនៅប្រទេសកម្ពុជា?

ម៉ាកថ្នាំចាក់ពន្យារកំណើតដែលមានលក់ និងអាចរកបានច្រើនជាងគេគឺម៉ាក Depo-Provera។

តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីថ្នាំចាក់ពន្យារកំណើតនៅកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីថ្នាំចាក់ពន្យារកំណើត សូមចុចទីនេះ។

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling