វិធីសាស្រ្តពន្យារកំណើតកងក្រោមស្បែក

កងក្រោមស្បែកជាបំពង់ផ្លាស្ទិកតូចមួយដែលដាក់ក្រោមស្បែកនៅដើមដៃ។ វាងាយស្រួល មានការសម្ងាត់ និងមានប្រសិទ្ធិភាពខ្ពស់ រយៈពេលយូរ និងអាចត្រឡប់មកមានផ្ទៃពោះវិញបាន ដែលមានប្រសិទ្ធិភាព៣ទៅ៥ឆ្នាំអាស្រ័យទៅលើប្រភេទ និងម៉ាក។
វិធីសាស្រ្តពន្យារកំណើតកងក្រោមស្បែក

 តើកងក្រោមស្បែកមានទូលំទូលាយនៅប្រទេសកម្ពុជាទេ?

មាន។ នៅប្រទេសកម្ពុជា កងក្រោមស្បែកមាននៅតាមមណ្ឌលសុខភាព និងគ្លីនិកអង្គការដូចជា គ្លីនិកម៉ារីស្តូប រ៉ាក់ គ្លីនិកឯកទេស បន្ទប់ថែទាំសុថារី Raffles Medical Cambodia គ្លីនិកគង់សូនី គ្លីនិក និងសម្ភពសម្រាឡីបូ គ្លីនិកនិងសម្ភពពន្លឺឬទ្ធី បន្ទប់ថែទាំជ័យរតនា និងបន្ទប់ថែទាំសមគីមឆា។ 

 

តើខ្ញុំត្រូវមានវេជ្ជបញ្ជាដើម្បីទទួលសេវាកងក្រោមស្បែកទេនៅប្រទេសកម្ពុជា?

អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទទួលសេវាកងក្រោមស្បែកទេនៅប្រទេសកម្ពុជា ប៉ុន្តែអ្នកត្រូវការទៅជួបអ្នកផ្តល់សេវាដើម្បីទទួលសេវានេះ។

 

តើមានការកំណត់អាយុក្នុងការទទួលសេវាកងក្រោមស្បែកទេនៅប្រទេសកម្ពុជា?

មិនមានការកំណត់អាយុក្នុងការទទួលសេវាកងក្រោមស្បែកទេនៅប្រទេសកម្ពុជា។

 

តើកងក្រោមស្បែកមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?

កងក្រោមស្បែកមានតម្លៃពី៣៥ទៅ៤០ដុល្លារ។

 

តើមានកងក្រោមស្បែកប៉ុន្មានម៉ាកនៅប្រទេសកម្ពុជា?

ម៉ាកដែលមានលក់ច្រើនបំផុតនៅប្រទេសកម្ពុជាមាន “Implanon”, “Femplant” និង “Jadelle”។

តើខ្ញុំអាចទាក់ទងនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកងក្រោមស្បែកនៅប្រទេសកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

 

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះបាននៅឯណា?

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកពន្យារកំណើត សូមចុចទីនេះ។ 

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling