តើ IUD របស់ខ្ញុំនឹងធ្វើឱ្យដៃគូខ្ញុំឈឺចាប់ដែរឬទេ?

កងដាក់ក្នុងស្បូន មិនគួរបង្កភាពឈឺចាប់ដល់ដៃគូរបស់អ្នកទេ។ អ្នកប្រហែលជាធ្លាប់លឺហើយថាខ្សែ កងដាក់ក្នុងស្បូន អាចរំខានដល់បុរសក្នុងពេលរួមភេទ ប៉ុន្តែដៃគូភាគច្រើនមិនអាចមានអារម្មណ៍ថាមានខ្សែនៅទីនោះទេ។ ប្រសិនបើដៃគូរបស់អ្នកអាចមានអារម្មណ៍ថាមានខ្សែនៅពេលរួមភេទ ហើយវាបង្កជាភាពរំខាន អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកប្រហែលជាអាចកាត់តម្រឹមវាបាន។ លើសពីនេះ តាមធម្មតាខ្សែនេះនឹងទន់ទៅៗក្រោយពេលប្រើប្រាស់អស់មួយរយៈ [1]។

 


References

មិនអាចស្វែងរកចម្លើយបានមែនទេ?

អ្នកអាចសួរទៅកាន់ Myka ដែលជាបតឆ្លើយសំនួររបស់យើង។