តើការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមគឺជាអ្វី?

ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ម្យ៉ាងទៀតហៅថា UTI សំដៅទៅលើការបង្ករោគក្នុងប្លោកនោម បំពង់នោម (បំពង់បង្ហូរទឹកនោមពីប្លោកនោមនៅខាងក្រៅខ្លួនអ្នក) ឬតម្រងនោម។ ជាធម្មតាជំងឺ UTI បណ្តាលមកពីបាក់តេរី ដែលធ្វើដំណើរតាមផ្លូវបង្ហូរនោមទៅកាន់ប្លោកនោម ហើយពេលខ្លះរហូតដល់តម្រងនោម។ មនុស្សស្រីច្រើនតែងាយនឹងទទួលរងជំងឺ UTI ព្រោះថាផ្លូវបង្ហួរនោមមានទីតាំងស្ថិតនៅជិតរន្ធគូទ និងទ្វារមាស ហើយបាក់តេរីអាចចូលទៅខាងក្នុងបានយ៉ាងងាយស្រួល។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ណាស់ក្នុងការសម្អាតពីមុខទៅខាងក្រោយ ដើម្បីបញ្ចៀសការឆ្លងរោគ។ប្រសិនបើអ្នកមាន UTI អ្នកអាចមានអារម្មណ៍ក្តៅក្រហាយ នៅពេលដែលអ្នកបន្ទោរបង់ ទឹកនោមរបស់អ្នកអាចប្រែពណ៌ទៅជាពណ៌ពពក ឬក្រហមក្រម៉ៅ ហើយជាធម្មតាអ្នកមានអារម្មណ៍ថាអ្នកត្រូវបន្ទោរបង់ញឹកញាប់។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ។ ជាធម្មតា UTI ត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច។

មិនអាចស្វែងរកចម្លើយបានមែនទេ?

អ្នកអាចសួរទៅកាន់ Myka ដែលជាបតឆ្លើយសំនួររបស់យើង។