កង | Find My Method
 

បានកែប្រែចុងក្រោយនៅApril 28th, 2021

  • ងាយស្រួលស៊កបញ្ចូល
  • ការពារអ្នកពីការមានផ្ទៃពោះរយៈពេលមួយខែក្នុងពេលម្ដង
  • ប្រសិទ្ធភាព៖ តាមរយៈការប្រើប្រាស់ដ៏ល្អឥតខ្ចោះ ស្ត្រី 99 នាក់ក្នុងចំណោមស្ត្រី 100 នាក់នឹងបង្ការការមានផ្ទៃពោះ។ ជាមួយនឹងការប្រើប្រាស់ធម្មតា ឬវិធីដែលមនុស្សភាគច្រើនប្រើវា កងបង្ការការមានផ្ទៃពោះចំពោះស្ត្រី 91 នាក់ក្នុងចំណោម 100 នាក់ ដែលប្រើវា។”
  • ​ផលរំខាន៖ ផលរំខានដែលកើតឡើងទូទៅបំផុតគឺការហូរឈាមមិនទៀងទាត់ ការកើនឡើងនៃការហូរទឹករំអិលទ្វារមាសធម្មតា ការឈឺសុដន់ ឬចង្អោរ។ ជាធម្មតាផលរំខានទាំងនេះកើតមានជាបណ្ដោះអាសន្ន​
  • ​កិច្ចខិតខំប្រឹងប្រែង៖ ល្មម។ ស៊កបញ្ចូលកង។ រង់ចាំ 3 សប្តាហ៍។ យកកងចេញ។ រង់ចាំ 1 សប្តាហ៍។ ធ្វើម្តងទៀត។
  • មិនការពារប្រឆាំងនឹងការឆ្លងជំងឺកាមរោគ (STI) ទេ។

សេចក្ដីសង្ខេប

កង

កងគឺជាប្រដាប់ស៊កបញ្ចូលតូចដែលអាចពត់បានដែលស្ថិតនៅក្នុងទ្វារមាសរបស់អ្នក។ អ្នកទុកវាចោលក្នុងរយៈពេលបីសប្តាហ៍ក្នុងមួយពេល ហើយយកវាចេញសម្រាប់សប្តាហ៍ទីបួន។ កងការពារមិនឱ្យមានផ្ទៃពោះតាមវិធីពីរយ៉ាង។ វាបញ្ចេញអរម៉ូនដែលរារាំងអូវែរមិនឱ្យបញ្ចេញពង ហើយវាធ្វើឱ្យទឹករំអិលមាត់ស្បូនរបស់អ្នកឡើងខាប់ ដើម្បីរារាំងមេជីវិតឈ្មោលពីការឆ្លងទៅពងតាំងពីដំបូង។

ព័ត៌មានលម្អិត

​ទាមទារឱ្យមានការខិតខំតិចតួចក្នុងមួយខែៗ។ ប្រសិនបើអ្នកខ្លាចម្ជុល ឬអ្នកជាប្រភេទមនុស្សដែលមានបញ្ហាក្នុងការចងចាំលេបថ្នាំរាល់ថ្ងៃកងអាចជាជម្រើសដ៏ល្អ។ អ្នកគ្រាន់តែត្រូវចាំធ្វើអ្វីមួយពីរដងក្នុងមួយខែ។

​អ្នកគួរតែមានអារម្មណ៍ល្អជាមួយនឹងរាងកាយរបស់អ្នក។ ប្រសិនបើការដាក់ម្រាមដៃរបស់អ្នកចូលនៅខាងក្នុងខ្លួនអ្នកជារឿងពិបាក នោះកងប្រហែលជាមិនមែនជាជម្រើសល្អបំផុតសម្រាប់អ្នកទេ។ ភាគច្រើន​វាដូចជាការដាក់ឆ្នុកដែរ។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន នោះអ្នកអាចរៀនប្រើកង។

​អ្នកអាចរំលងការមករដូវរបស់អ្នកបាន។ កងអាចឱ្យអ្នកមានជម្រើសរំលងការមករដូវរបស់អ្នកស្របពេលជាមួយគ្នា ហើយវិធីនេះមានសុវត្ថិភាព 100%។

​ការរក្សាទុក និងឯកជនភាព។ ប្រសិនបើអ្នកមានកងច្រើនទៀត អ្នកអាចរក្សាទុកនៅសីតុណ្ហភាពបន្ទប់ចន្លោះពី 68 អង្សាសេទៅ 77 អង្សាសេ (20 អង្សាសេទៅ 25 អង្សាសេ) រហូតដល់ 4 ខែ។ ប្រសិនបើអ្នកនឹងរក្សាទុកវាលើសពី 4 ខែ កងគួរតែទុកឱ្យត្រជាក់។ មិនគួរប្រើកង បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នោះទេ។ ប្រសិនបើការរក្សាវិធីសាស្ត្ររបស់អ្នកជាការសម្ងាត់គឹជារឿងសំខាន់ នោងហវាអាចជាកង្វល់មួយ។ ដៃគូខ្លះក៏និយាយថាពួកគេអាចដឹងថាមានកងក្នុងពេលរួមភេទ។ ប្រសិនបើចំណុចនេះគឺជាបញ្ហា នោះអ្នកអាចយកកងចេញពេលរួមភេទ។ ប្រសិនបើអ្នកយកវាចេញសម្រាប់ការរួមភេទ សូមស៊កវាចូលវិញក្នុងរយៈពេល 3 ម៉ោង។ ហើយគ្រាន់តែយកកងចេញម្តងក្នុងរយៈពេល 24 ម៉ោង។ ការយកវាចេញញឹកញាប់ ឬទុកវាចោលលើសពី 3 ម៉ោងធ្វើឱ្យកងមិនសូវមានប្រសិទ្ធភាព។

កងផ្ដល់នូវកម្រិតដូសអរម៉ូនទាប។ កងមានកម្រិតដូសអរម៉ូនទាបជាងវិធីពន្យារកំណើតដទៃទៀត។ វាអាចមានផលរំខានអវិជ្ជមានតិចជាងមុន។

​អ្នកជក់បារីដែលមានអាយុលើសពី 35 ឆ្នាំ ត្រូវប្រុងប្រយ័ត្ន។ ចំពោះស្ត្រីដែលមានអាយុលើសពី 35 ឆ្នាំ ការជក់បារីពេលកំពុងប្រើកង​បង្កើនហានិភ័យនៃផលរំខានមួយចំនួន។ សូមណែនាំឱ្យពិភាក្សាអំពីបញ្ហានេះជាមួយអ្នកផ្ដល់សេវាវេជ្ជសាស្ត្ររបស់អ្នក។

តើខ្ញុំអាចមានផ្ទៃពោះម្តងទៀតបាននៅពេលណា? អ្នកនឹងអាចមានផ្ទៃពោះបានភ្លាមៗបន្ទាប់ពីអ្នកដកកងចេញ។ ប្រសិនបើអ្នកចង់មានផ្ទៃពោះ នោះពិតជាអស្ចារ្យណាស់។ ប្រសិនបើអ្នកចង់បញ្ចៀសការមានផ្ទៃពោះ សូមស៊កបញ្ចូលកងមួយផ្សេងទៀត ឬការពារខ្លួនអ្នកដោយវិធីសាស្ត្រផ្សេង។

របៀបប្រើប្រាស់

កងងាយស្រួលប្រើ។ អ្វីដែលអ្នកត្រូវចងចាំគឺពេលណាត្រូវស៊កបញ្ចូល និងយកចេញ។

របៀបដាក់ចូល។ ដំបូងអ្នកត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹក។ សម្ងួតដៃឱ្យស្ងួត។ ដើម្បីដាក់កងចូល សូមច្របាច់វានៅចន្លោះមេដៃ និងម្រាមដៃចង្អុលរបស់អ្នក ហើយស៊កបញ្ចូលវាដូចជាឆ្នុក។ វានឹងស្អិតជាប់នឹងស្រទាប់ទ្វារមាសរបស់អ្នក។ ទីតាំងជាក់លាក់មិនសំខាន់ទេ ដរាបណាអ្នកមានផាសុកភាព។ អ្នកមិនចាំបាច់យកវាចេញនៅពេលរួមភេទទេ។ (វាមិនអីទេប្រសិនបើអ្នកចង់យកវាចេញក្នុងពេលរួមភេទ។ គ្រាន់តែធ្វើឱ្យប្រាកដថាដាក់វាចូលវិញក្នុងរយៈពេល 3 ម៉ោង។ ហើយគ្រាន់តែដកវាចេញម្តងក្នុងរយៈពេល 24 ម៉ោង) [5]

វិធីយកវាចេញ។ នៅពេលអ្នកស៊កបញ្ចូលកង ទុកវាចោលរយៈពេលបីសប្តាហ៍។ យកវាចេញនៅដើមសប្តាហ៍ទីបួន។ ទុកវាចោលមួយសប្តាហ៍។ បន្ទាប់មកស៊កបញ្ចូលកងថ្មី ហើយចាប់ផ្តើមវដ្តម្តងទៀត។ (ដើម្បីយកកងចេញ សូមថ្ពក់ម្រាមដៃរបស់អ្នកនៅលើគែមខាងក្រោម ហើយទាញ)។ នៅពេលដកកងចេញរួច អ្នកប្រហែលជានឹងមករដូវ។ កុំបារម្ភ ប្រសិនបើអ្នកនៅតែហូរឈាមពេលដល់ពេលត្រូវដាក់កងថ្មីចូល។ នោះជារឿងធម្មតា ហើយអ្នកគួរតែឈប់មករដូវឆាប់ៗ [6]។

គន្លឹះ និងព័ត៌មានជំនួយ។ ដើម្បីស៊កបញ្ចូល អ្នកជ្រើសរើសទីតាំងដែលងាយស្រួលបំផុតសម្រាប់អ្នក – ឧទាហរណ៍ឈរជើងម្ខាងឡើងលើ អង្គុយច្រហោង ឬអង្គុយចុះ។ អ្នកប្រហែលជាចង់សាកល្បងវិធី “រមួល” ដែលអ្នករមួលកង ដើម្បីស៊កបញ្ចូលវា។

ផលរំខាន

មនុស្សគ្រប់គ្នាខុសគ្នា។ អ្វីដែលអ្នកជួបប្រហែលជាមិនដូចគ្នានឹងមនុស្សផ្សេងទៀតទេ។

វិជ្ជមាន៖ មានចំណុចល្អជាច្រើនអំពីកងសម្រាប់រាងកាយរបស់អ្នក ក៏ដូចជាជីវិតផ្លូវភេទរបស់អ្នក [2]។

  • ងាយស្រួលប្រើ – វាប្រៀបដូចជាការដាក់ឆ្នុកចូលអ៊ីចឹង
  • អ្នកមិនចាំបាច់រំខានការរួមភេទក្នុងការប្រើប្រាស់វា
  • អាចធ្វើឱ្យអ្នកមករដូវរយៈពេលខ្លី និងតិចជាងមុន
  • អាចបំបាត់មុន
  • អាចកាត់បន្ថយអាការៈឈឺចាប់ពេលមានរដូវ និងរោគសញ្ញាមុនពេលមករដូវ (PMS)
  • ផ្ដល់ការការពារប្រឆាំងនឹងបញ្ហាសុខភាពមួយចំនួនដូចជាមហារីកស្បូន និងមហារីកក្រពេញអូវែ ភាពស្លេកស្លាំងកង្វះជាតិដែក ភ្នាសអូវែរ និងជំងឺរលាកអាងត្រគៀក

អវិជ្ជមាន៖ មនុស្សគ្រប់គ្នាព្រួយបារម្ភអំពីផលរំខានអវិជ្ជមាន ប៉ុន្តែសម្រាប់ស្ត្រីជាច្រើនពួកគេមិនមានការព្រួយបារម្ភអំពីបញ្ហានោះទេ។ សូមចងចាំថាអ្នកកំពុងបញ្ចូលអរម៉ូនទៅក្នុងខ្លួនរបស់អ្នក ដូច្នេះវាអាចចំណាយពេលពីរបីខែដើម្បីសម្របខ្លួនទៅតាមនោះ។ ទុកពេលខ្លះ។ អ្វីដែលប្រហែលជានឹងបាត់ទៅវិញបន្ទាប់ពីពីរឬបីខែ៖ [2]

  • ហូរឈាមក្នុងចន្លោះពេលមករដូវ
  • ការឈឺសុដន់
  • ចង្អោរ និងក្អួត

អ្វីដែលអាចមានរយៈពេលយូរជាងនេះ៖

  • ការកើនឡើងនៃការហូរទឹករំអិលទ្វារមាស រលាក ឬឆ្លង
  • បម្រែបម្រួលចំណង់រួមភេទរបស់អ្នក

ប្រសិនបើអ្នកមានអារម្មណ៍ថាផលរំខានលើស ពីអ្វីដែលអ្នកអាចទទួលយកបានបន្ទាប់ពីរយៈពេលបីខែ​សូមប្តូរវិធីសាស្ត្រ និងការពារខ្លួន។ សូមចងចាំថាមានវិធីសាស្ត្រសម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង!

* ចំពោះស្ត្រីមួយចំនួនតូច មានហានិភ័យនៃផលរំខានធ្ងន់ធ្ងរ។

សំណួរដែលសួរញឹកញាប់

យើងនៅទីនេះដើម្បីជួយអ្នក។ ប្រសិនបើនៅតែមានអារម្មណ៍មិនល្អ យើងផ្ដល់ជូនវិធីសាស្ត្រផ្សេងទៀត។ គ្រាន់​តែ​ចាំ​​ថា៖ ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរវិធីសាស្ត្រ សូមប្រាកដថាអ្នកនៅតែបន្តការពារ នៅពេលអ្នកប្តូរ។ ស្រោមអនាម័យផ្ដល់ការការពារល្អខណៈពេលដែលអ្នករកឃើញវិធីសាស្ត្រដែលស័ក្ដិសមនឹងតម្រូវការរបស់អ្នក។

តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមិនចូលចិត្តស៊កបញ្ចូលកង?

កងនេះទាមទារឱ្យមានការខិតខំប្រឹងប្រែងតិចជាងជម្រើសជាច្រើនទៀត។ ប៉ុន្តែមានវិធីសាស្ត្រមានប្រសិទ្ធភាពផ្សេងទៀតដែលត្រូវការប្រើកម្លាំងតិច។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើការស៊កបញ្ចូលអ្វីមួយម្តងក្នុងមួយខែគឺជារឿងពិបាកសម្រាប់អ្នក ប្រហែលជាអ្នកចង់គិតអំពីអ្វីមួយដែលអ្នកមិនត្រូវការចងចាំរាប់ឆ្នាំដូចជាការផ្សាំ ឬ IUD។
សាកល្បងវិធីផ្សេង៖ ការផ្សាំ IUD

តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានការហូរទឹករំអិលទ្វារមាសច្រើន? [6]

ជារឿងធម្មតាទេដែលមានការហូរទឹករំអិលច្រើនជាងនេះដោយសារការប្រើកង។ វាគួរតែថយចុះបន្ទាប់ពីពីរបីខែ។ វាក៏អាចជាកងដែលការពារអ្នកពីការឆ្លងដែលហៅថាការរលាកទ្វារមាសដោយបង្កឡើងដោយបាក់តេរី។
ប្រសិនបើអ្នកនៅតែព្រួយបារម្ភ សូមពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើការហូរទឹករំអិលមានរយៈពេលច្រើនជាងពីរបីខែ ហើយអ្នកពិតជាមិនចូលចិត្ត សូមគិតអំពីការប្រើវិធីសាស្ត្រផ្សេង។ អ្នកអាចសាកល្បងប្រើថ្នាំគ្រាប់ បំណះ ឬថ្នាំចាក់។ ថ្នាំគ្រាប់ និងបំណះគឺជាជម្រើសល្អ ប្រសិនបើអ្នកចង់បានការមករដូវទៀងទាត់។ ប្រសិនបើអ្នកមិនគិតពីការមករដូវមិនទៀងទាត់ ឬមិនស្ថិតស្ថេរ នោះថ្នាំចាក់អាចជាគំនិតល្អ។
សាកល្បងវិធីសាស្ត្រផ្សេងទៀត៖ បំណះ ថ្នាំ​គ្រាប់ ថ្នាំចាក់

ហេតុអ្វីបានជាកងរអិលចេញមកក្រៅ?[8]

មានករណីដែលថាអ្នកមិនស៊កបញ្ចូលកងបានត្រឹមត្រូវ។
សាកល្បងវិធីនេះ៖ ប្រើប្រដាប់ស៊កបញ្ចូលឆ្នុកទទេ ដើម្បីរុញវាឱ្យចូលស៊ុប​។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើនៅតែមានបញ្ហា សូមគិតអំពីការប្រើវិធីសាស្ត្រ​ដែលអ្នកនឹងមិនចាំបាច់ស៊កបញ្ចូលខ្លួនឯងទេ។ គិតអំពីថ្នាំចាក់ និងការផ្សាំ។

សាកល្បងវិធីផ្សេង៖ ការផ្សាំ IUD ថ្នាំចាក់

តើខ្ញុំត្រូវព្រួយបារម្ភអំពីការកកឈាមដែរឬទេ?

អ្នកមានហានិភ័យកកឈាមទាបបំផុតក្នុងពេលប្រើកង។ មានលក្ខខណ្ឌហ្សែន និងវេជ្ជសាស្ត្រមួយចំនួន​ដែលបង្កើនហានិភ័យនៃការកកឈាមរបស់អ្នក។ ប្រសិនបើអ្នកមានការព្រួយបារម្ភ សូមពិគ្រោះជាមួយអ្នកដែលផ្ដល់ឱ្យអ្នកនូវវិធីពន្យារកំណើត ដើម្បីមើលថាតើកងគឺជាជម្រើសល្អបំផុតសម្រាប់អ្នកឬទេ​ហើយមានការបង្កើនហានិភ័យនៃការកកឈាមឬទេ។ ប្រសិនបើអ្នកមានប្រវត្តិធ្លាប់កកឈាម ឬការព្រួយបារម្ភជាក់លាក់អំពីការកកឈាម សូមពិគ្រោះជាមួយអ្នកដែលផ្ដល់ឱ្យអ្នកនូវវិធីពន្យារកំណើត ដើម្បីមើលថាតើកងគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកឬទេ [8]។

តើមានអ្វីកើតឡើងប្រសិនបើដៃគូរបស់ខ្ញុំនិយាយថាគាត់អាចមានអារម្មណ៍ដឹងថាមានកងនៅពេលយើងរួមភេទ? [4]

អ្នកអាចទាញកងចេញបានភ្លាមៗមុនពេលអ្នករួមភេទ។ គ្រាន់តែត្រូវប្រាកដថាលាងសម្អាតវាជាមួយទឹកស្អាត ហើយដាក់វាចូលវិញក្នុងរយៈពេល 3 ម៉ោង។ ហើយគ្រាន់តែធ្វើវាម្តងក្នុងរយៈពេល 24 ម៉ោង។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើអ្នកចង់បានវិធីសាស្ត្រមួយដែលអ្នកមិនចាំបាច់ចងចាំរាល់ថ្ងៃ អ្នកនឹងមិនត្រូវដកចេញក្នុងពេលរួមភេទទេ ហើយដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាមានអ្វីមួយក្នុងអំឡុងពេលដាក់ចូលនោះទេ អ្នកប្រហែលជាចង់ប្ដូរទៅប្រើការផ្សាំ ថ្នាំចាក់ ឬបំណះវិញ។
សាកល្បងវិធីផ្សេង៖ ការផ្សាំ បំណះ ថ្នាំចាក់

តើកងនេះមិនល្អសម្រាប់បរិយាកាសដោយសារអរម៉ូននៅក្នុងទឹកនោមរបស់ស្ត្រីដែរឬទេ? [8]

រាល់វិធីសាស្ត្រគឺល្អប្រសើរជាងគ្មានវិធីសាស្ត្រនៅពេលនិយាយដល់បរិយាកាស។
អរម៉ូនមួយចំនួនចេញពីកងនឹងចូលក្នុងបរិយាកាសតាមរយៈទឹកនោមរបស់ស្ត្រី។ ប៉ុន្តែវាតិចជាងប្រភពដទៃទៀតនៃអរម៉ូនអេស្ត្រូសែននៅក្នុងបរិយាកាស។
អេស្ត្រូសែនដែលចេញពីដំណើរការឧស្សាហកម្ម​និងផលិតកម្ម ជីគីមី និងថ្នាំសម្លាប់សត្វល្អិត និងថ្នាំដែលបានផ្ដល់ឱ្យសត្វទាំងអស់ចូលក្នុងបរិយាកាសក្នុងបរិមាណច្រើនជាងអេស្ត្រូសែននៅក្នុងទឹកនោមរបស់ស្ត្រីដែលចញពីកង។
ប្រសិនបើអ្នកមិនចង់បន្ថែមអរម៉ូនទៅក្នុងបរិយាកាស ឬរាងកាយរបស់អ្នកទេ មានជម្រើសសម្រាប់អ្នក។ ស្រោមអនាម័យជ័រធម្មជាតិ និង IUD ស្ពាន់សុទ្ធតែជាជម្រើសល្អ។ អ្វីក៏ដោយដែលអ្នកសម្រេចចិត្តជ្រើសរើសយក សូមជ្រើសរើសវិធីសាស្ត្រមួយ ហើយបន្តប្រើវា។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើចង់ប្រើវិធីសាស្ត្រមួយ​ដែលមានប្រសិទ្ធភាពបំផុតដោយមិនមានអរម៉ូនណាមួយ សូមសាកល្បងប្រើ IUD មិនមានអរម៉ូន។

តើមានហានិភ័យក្នុងការប្រើប្រាស់ឆ្នុក ឬពែងអនាម័យស្រ្តីដែលមានកងដែរឬទេ? [8]

ឆ្នុក និងពែងអនាម័យស្រ្តីមិនរំខានដល់កង​ដែលការពារមិនឱ្យមានផ្ទៃពោះទេ។ ប្រសិនបើកងរបស់អ្នកចូលទៅក្នុង នៅពេលអ្នកដកឆ្នុក ឬពែងរបស់អ្នកចេញ អ្នកប្រហែលជាត្រូវទាញវាចេញបន្តិច។ ការធ្វើបែបនេះអាចជាការរំខាន ប្រសិនបើវាកើតឡើងច្រើនដង។
នៅពេលស៊កបញ្ចូលឆ្នុក ឬពែងរបស់អ្នក ត្រូវប្រាកដថាកងរបស់អ្នកចូលក្នុងមុនគេ។ បនា្ទប់មកដាក់ឆ្នុក ឬពែងតាមក្រោយ។ ប្រសិនបើអ្នកបញ្ចប់ការទាញកងចេញ អ្នកអាចលាងវាក្នុងទឹកស្អាត ហើយដាក់វាចូលវិញភ្លាមៗ។
ប្រសិនបើបញ្ហានេះកើតឡើងច្រើនដង ហើយអ្នកមិនចូលចិត្តវា ប៉ុន្តែចង់បន្តប្រើកង នោះសូមសាកល្បងប្រើបំណះអនាម័យ។

ឯកសារយោង

[1] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[2] FPA the sexual health charity. (2019). Your guide to the contraceptive vaginal ring. Retrieved fromhttps://www.fpa.org.uk/sites/default/files/contraceptive-vaginal-ring-your-guide-2019.pdf
[3] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). FSRH Guideline: Combined Hormonal Contraception. Retrieved from https://www.fsrh.org/standards-and-guidance/documents/combined-hormonal-contraception/
[4] RamaRao, et al. (2015). PROGESTERONE VAGINAL RING: RESULTS OF A THREE-COUNTRY ACCEPTABILITY STUDY. Population Council . Retrieved from https://www.popcouncil.org/uploads/pdfs/2015RH_PVRAcceptability3Country.pdf
[5] Reproductive Health Access Project. (2015). THE RING. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2015/03/factsheet_ring.pdf
[6] SHINE SA. (2017). Contraceptive Vaginal Ring. Retrieved from https://www.shinesa.org.au/media/product/2015/04/Contraceptive-vaginal-ring.pdf
[7] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1
[8] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1


lang ភាសាខ្មែរ