មិនមែនពេលនេះទេ | Find My Method
 
 • ប្រសិនបើអ្នកមិនរួមភេទទេ អ្នកនឹងមិនមានផ្ទៃពោះទេ
 • ប្រសិទ្ធភាព៖ “មិនមែនពេលនេះទេ” មានប្រសិទ្ធភាព 100% ប្រសិនបើអ្នកមិនរួមភេទ​
 • ផលរំខាន៖ គ្មាន
 • ​កិច្ចខិតខំប្រឹងប្រែង៖ ខ្ពស់។ អ្នកត្រូវតែមានម្ចាស់ការឱ្យបានច្រើន ហើយវាមានប្រសិទ្ធភាព ប្រសិនបើអ្នកមិនរួមភេទតាមទ្វារមាស​

សេចក្ដីសង្ខេប

មិនមែនពេលនេះទេ

“មិនមែនពេលនេះទេ” គឺជាវិធីមួយក្នុងការតមដំណេក ឬ “ការរួមភេទមិនតាមប្រដាប់ភេទ–ទ្វារមាស។” វាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត – ប៉ុន្តែសម្រាប់មនុស្សមួយចំនួន វាអាចនឹងពិបាកក្នុងការប្រើប្រាស់។ ប្រសិនបើអ្នកប្រើវាគ្រប់ពេល អ្នកនឹងមិនមានផ្ទៃពោះទេ។ ប្រសិនបើអ្នកកំពុងបញ្ចៀសសកម្មភាពផ្លូវភេទរួមគ្នា អ្នកក៏នឹងមានសុវត្ថិភាពពីការឆ្លងជំងឺកាមរោគដែរ។

ព័ត៌មានលម្អិត

​ត្រូវការការរៀបចំវិន័យ និងការប្តេជ្ញាចិត្ត។ ការនិយាយថា “មិនមែនពេលនេះទេ” មានប្រសិទ្ធភាពជាវិធីពន្យារកំណើត លុះត្រាតែអ្នកធ្វើវាជាប់លាប់។
​ជំនាញទំនាក់ទំនងល្អ។ ប្រសិនបើអ្នកកំពុងណាត់ជួប ឬមានទំនាក់ទំនងស្នេហា អ្នកនឹងចាំបាច់ត្រូវប្រាប់ដៃគូរបស់អ្នកនូវអ្វីដែលជាបញ្ហា និងមិនមែនជាបញ្ហាសម្រាប់អ្នក។ នោះមានន័យថា អ្នកត្រូវនិយាយជាមួយដៃគូរបស់អ្នកតាមសម្រួល ហើយប្រាប់គេពីអ្វីដែលអ្នកកំពុងគិត។
​អ្នកមានជំនួយ។ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរចាំបាច់ត្រូវព្រងព្រៀងគ្នាមិនរួមភេទតាមទ្វារមាស។ ប៉ុន្តែសូមចាំថាការនិយាយថា “មិនមែនពេលនេះទេ” មិនមែនមានន័យថា អ្នកមិនត្រូវបានអនុញ្ញាតឱ្យមានភាពសប្បាយរីករាយនោះទេ។ វាគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្កើតភាពច្នៃប្រឌិតជាមួយនឹងជីវិតផ្លូវភេទរបស់អ្នក។

របៀបប្រើប្រាស់

​កុំរួមភេទតាមទ្វារមាស។ វិធីសាស្ត្រនេះគឺជាការសម្រេចចិត្តមិនរួមភេទតាមទ្វារមាសយ៉ាងច្បាស់លាស់​​ និងហ្មត់ចត់។ វាជាជ​ម្រើសមួយដែលអ្នកនឹងត្រូវចងចាំរាល់ថ្ងៃ។ ដើម្បីប្រើវិធីនេះ សូមរំលឹកខ្លួនអ្នកពីមូលហេតុដែលអ្នកជ្រើសរើសមិនរួមភេទតាមទ្វារមាស។ វាក៏ជួយអ្នកគិតអំពីផលវិបាកដែលអាចកើតមានពីការផ្លាស់ប្តូរគំនិតរបស់អ្នកផងដែរ។ ប្រសិនបើអ្នកសម្រេចចិត្តរួមភេទ អ្នកត្រូវប្រាកដថាអ្នកត្រូវបានការពារដោយវិធីពន្យារកំណើតដ៏មានប្រសិទ្ធភាពមួយផ្សេងទៀត។
ព័ត៌មានជំនួយមានប្រយោជន៍ផ្សេងទៀត៖[3]

 • ជៀសវាងការរៀបចំខ្លួនអ្នកឱ្យស្ថិក្នុងស្ថានភាពដែលអ្នកពិបាកនឹងធ្វើតាមការសម្រេចចិត្តរបស់អ្នក។
 • គិតអំពីការបញ្ចៀសគ្រឿងស្រវឹង និងគ្រឿងញៀនផងដែរ – សារធាតុទាំងនេះអាចធ្វើឱ្យការវិនិច្ឆ័យរបស់អ្នកមានលក្ខណៈស្មុគស្មាញ។
 • ស្វែងរកមនុស្ស​​ដែលអាចនិយាយជាមួយអ្នកអំពីការសម្រេចចិត្តរបស់អ្នក និងពឹងឱ្យពួកគេជួយ។
 • និយាយអំពីការសម្រេចចិត្តរបស់អ្នកជាមួយដៃគូរបស់អ្នកឱ្យបានល្អមុនពេលអ្នកស្ថិតក្នុងស្ថានភាពដ៏ពិបាក។
 • និយាយឱ្យត្រង់និងច្បាស់ជាមួយដៃគូរបស់អ្នកអំពីដែនកំណត់របស់អ្នក។
 • ស្វែងរកជម្រើសផ្លូវភេទផ្សេងទៀត ដែលអ្នកអាចរីករាយនឹងទទួលបានច្រើន។

ផលរំខាន

មនុស្សគ្រប់គ្នាខុសគ្នា។ អ្វីដែលអ្នកជួបប្រហែលជាមិនដូចគ្នានឹងមនុស្សផ្សេងទៀតទេ។
វិជ្ជមាន៖[2]

 • មិនចំណាយប្រាក់អ្វីទេ
 • មិនបង្កផលរំខានអ្វីឡើយ

អវិជ្ជមាន៖[2]

 • អាចពិបាកមើលថែ
 • ពិបាកនឹងធ្វើតាមផែនកា រប្រសិនបើអ្នកស្រវឹង

សំណួរដែលសួរញឹកញាប់

យើងនៅទីនេះដើម្បីជួយអ្នក។ ប្រសិនបើនៅតែមានអារម្មណ៍មិនល្អ យើងផ្ដល់ជូនវិធីសាស្ត្រផ្សេងទៀត។ គ្រាន់តែចាំថា៖ ប្រសិនបើអ្នកកំពុងគិតអំពីការរួមភេទ បន្ទាប់ពីរយៈពេលតមដំណេកបញ្ចប់ ត្រូវប្រាកដថា អ្នករកមើលវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតមុនពេលអ្នកចាប់ផ្តើមរួមភេទ។​ តើខ្ញុំអាចប្រាប់ដៃគូរបស់ខ្ញុំថាខ្ញុំមិនរួមភេទទេនៅពេលនេះដោយរបៀបណា?
ដំបូងអ្នកត្រូវប្រាកដថាអ្នកនិយាយជាមួយដៃគូរបស់អ្នកមុនពេលអ្នកទាំងពីរចាប់ផ្តើមរួមភេទ។ ទីពីរអ្នកប្រហែលជាត្រូវគិតមុនពេលអ្នកនិយាយជាមួយដៃគូរបស់អ្នកអំពីវិធីដែលអ្នកចង់ពន្យល់ពីជម្រើសរបស់អ្នក។ ត្រូវផ្ដល់ហេតុផលដ៏ស្មោះត្រង់របស់អ្នក។ ត្រូវច្បាស់អំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលជាបញ្ហាសម្រាប់អ្នក។ ប្រសិនបើបុគ្គលនោះជាដៃគូល្អសម្រាប់អ្នក គាត់នឹងគោរពតាមជម្រើសរបស់អ្នក។
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំត្រូវបានល្បួងឱ្យរួមភេទ? [5]
ការទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់គឺជារឿងធម្មជាតិ។ ប្រសិនបើអ្នកកំពុងពិចារណាការរួមភេទ បន្ទាប់ពីតមដំណេកមួយរយៈ អ្នកចាំបាច់ត្រូវចំណាយពេលខ្លះ ដើម្បីគិតពីហេតុផលរបស់អ្នកក្នុងការរង់ចាំ។
ប្រសិនបើអ្នកសម្រេចចិត្តមិនរួមភេទនៅពេលនេះ អ្នកគួរតែនិយាយជាមួយដៃគូរបស់អ្នកអំពីមូលហេតុដែលអ្នកមិនរួមភេទ។ អ្នកក៏អាចនិយាយអំពីដែនកំណត់លើអ្វីដែលអ្នកពេញចិត្ត ធ្វើជាមួយដៃគូរបស់អ្នកផងដែរ។
​ប្រសិនបើអ្នកសម្រេចចិត្តថាចង់ចាប់ផ្តើមរួមភេទ អ្នកគួរតែចាប់ផ្តើមរកមើលវិធីពន្យារកំណើតដែលសមស្របសម្រាប់អ្នក។ ត្រូវប្រាកដថាអ្នកធ្វើវាមុនពេលរួមភេទ។
វិធីណាមួយក៏ដោយ អ្នកប្រហែលជាត្រូវត្រៀមស្រោមអនាម័យខាងក្រៅ (បុរស) ស្រោមអនាម័យខាងក្នុង (ស្រី) និងការពន្យារកំណើតបន្ទាន់ក្នុងករណីដែលអ្នកចង់ធ្វើវិធីទាំងនេះ។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? ប្រសិនបើ “មិនមែនពេលនេះទេ” មិនមានប្រសិទ្ធភាពសម្រាប់អ្នកទៀតទេ អ្នកគួរតែមានវិធីសាស្ត្រដែលអាចទុកចិត្តបាន (ក្នុងដៃ) មុនពេលអ្នកចាប់ផ្តើមរួមភេទ។ អ្នកប្រហែលជាត្រូវរកមើលវិធីសាស្ត្របញ្ច្រាសដែលមានប្រសិទ្ធភាពយូរអង្វែងដូចជា IUD ឬការផ្សាំ ឬប្រសិនបើអ្នកមិនចង់ធ្វើដូចនោះទេ អ្នកអាចចាប់ផ្តើមប្រើស្រោមអនាម័យខាងក្រៅ (បុរស)/ស្រោមអនាម័យខាងក្នុង (ស្រី) និងវិធីសាស្ត្រប្រើអរម៉ូន។ ហើយកុំភ្លេចថា ស្រោមអនាម័យគឺជាវិធីសាស្ត្រតែមួយគត់​ដែលការពារពីជំងឺកាមរោគ!
សាកល្បងវិធីសាស្ត្រផ្សេង៖ ស្រោមអនាម័យខាងក្នុង (ស្រី); ការផ្សាំ; កង IUD; ស្រោមអនាម័យខាងក្រៅ (បុរស); ថ្នាំចាក់

ឯកសារយោង

[1] Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[2] SOGC The Society of Obstetricians and Gynaecologists of Canada. (2016). Contraception. Retrieved from https://www.sexandu.ca/wp-content/uploads/2016/09/Contraception_Methods_Booklet.pdf
[3] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 4: Natural Family Planning. JOGC Journal of Obstetrics and Gynaecology Canada. Retrieved from https://www.jogc.com/article/S1701-2163(16)39375-6/pdf
[4] Vogelsong, K. M. (2017). Natural Contraceptive Methods. UNDP/UNFPA/WHO/World Bank Special Programme of Research, Development and Research Training in Human Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[5] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[6] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ភាសាខ្មែរ