ស្រោមអនាម័យខាងក្រៅ (ប្រុស) | Find My Method
 

បានកែប្រែចុងក្រោយនៅApril 28th, 2021

  • ស្រោមអនាម័យខាងក្រៅ (បុរស) ការពារប្រឆាំងនឹងជំងឺកាមរោគ (STI) រួមទាំងមេរោគអេដស៍ មិនតម្រូវឱ្យមានវេជ្ជបញ្ជាទេគឺមានតម្លៃធូរថ្លៃ ឬឥតគិតថ្លៃ ហើយងាយស្រួលក្នុងការទទួល។
  • ប្រសិទ្ធភាព៖ នៅពេលប្រើឱ្យបានត្រឹមត្រូវ មនុស្ស 98 នាក់ក្នុងចំណោម 100 នាក់ នឹងអាចបង្ការមិនឱ្យមានផ្ទៃពោះបាន។ ប៉ុន្តែមនុស្សភាគច្រើនមិនប្រើស្រោមអនាម័យបានល្អឥតខ្ចោះនោះទេបើជាករណីនេះ មានតែមនុស្ស 82 នាក់ក្នុងចំណោម 100 នាក់ ដែលប្រើវិធីនេះប៉ុណ្ណោះនឹងបញ្ចៀសការមានផ្ទៃពោះបាន។
  • ផលរំខាន៖ ជាទូទៅគ្មានទេ។ ប្រសិនបើអ្នកមិនមានប្រតិកម្មនឹងជ័រឡាទិក ឬថ្នាំសម្លាប់មេជីវិតឈ្មោល
  • ​កិច្ចខិតខំប្រឹងប្រែង៖ ខ្ពស់។ អ្នកត្រូវប្រើស្រោមអនាម័យថ្មីមួយរាល់ពេលរួមភេទ។

សេចក្ដីសង្ខេប

ស្រោមអនាម័យខាងក្រៅ

ស្រោមអនាម័យខាងក្រៅដែលគេស្គាល់ថាជាស្រោមអនាម័យបុរស – គឺជាទម្រង់មួយដែលពេញនិយមបំផុត ដើម្បីការពារមិនឱ្យមានផ្ទៃពោះ និងការពារពីការឆ្លងជំងឺកាមរោគ (STI)។ គ្រាន់តែរអិលស្រោមលើលិង្គ។ ស្រោមអនាម័យខាងក្រៅ (បុរស) បន្ថយហានិភ័យនៃការឆ្លងជំងឺកាមរោគដោយរក្សាមេជីវិតឈ្មោលនៅខាងក្នុងស្រោមអនាម័យ និងចេញក្រៅពីទ្វារមាស រន្ធគូទ ឬមាត់។ (ក៏មានស្រោមអនាម័យខាងក្នុង (ស្រី) ដែលដាក់ចូលខាងក្នុងទ្វារមាស ឬរន្ធគូទផងដែរ។) ស្រោមអនាម័យខាងក្រៅ (បុរស) មានរាង និងទំហំរាប់រយ។ អ្នកក៏អាចទិញវាដោយមានជាតិរំអិល និងគ្មានបានផងដែរ។


ប្រភេទស្រោមអនាម័យខាងក្រៅ (បុរស)៖

ថ្នាំសម្លាប់មេជីវិតឈ្មោល។ ស្រោមទាំងនេះត្រូវបានដាក់ជាតិរំអិលជាមួយនឹងសារធាតុគីមីដែលសម្លាប់មេជីវិតឈ្មោល។ មិនណែនាំឱ្យប្រើពេលរួមភេទតាមមាត់ ឬរន្ធគូទទេ។

គ្មានថ្នាំសម្លាប់មេជីវិតឈ្មោល។ ប្រសិនបើអ្នក ឬដៃគូអ្នកងាយប្រតិកម្មនឹងថ្នាំសម្លាប់មេជីវិតឈ្មោល សូមរកមើលស្រោមអនាម័យដែលគ្មានជាតិថ្នាំសម្លាប់មេជីវិតឈ្មោល។ ស្រោមអនាម័យមានផលរំខានតិចតួចណាស់។ ប្រភេទនេះកាន់តែមានផលរំខានតិច។

ជ័រឡាទិក។ ស្រោមអនាម័យជ័រឡាទិកអាចលាតសន្ធឹងរហូតដល់ 800%។ ទាំងនេះគឺជាស្រោមអនាម័យដែលគេប្រើទូទៅបំផុត។ ប៉ុន្តែកុំប្រើវាជាមួយជាតិរំអិលដែលមានប្រេង។ ជាតិរំអិលដែលមានប្រេងអាចបណ្តាលឱ្យស្រោមអនាម័យបែក ឬរអិល បង្កើនហានិភ័យនៃការមានផ្ទៃពោះ ឬជំងឺកាមរោគ។

មិនមែនជ័រឡាទិក។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងជ័រឡាទិក ឬដូចជាជាតិរំអិលដែលមានប្រេង នោះសូមរកមើលស្រោមអនាម័យដែលមិនមែនជាជ័រឡាទិក។ ជាធម្មតាស្រោមទាំងនោះត្រូវបានផលិតចេញពីវត្ថុធាតុ polyurethane វត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់សំយោគផ្សេងទៀត ឬស្បែកចៀមសាច់ធម្មជាតិ។

ព័ត៌មានលម្អិត

ការការពារជំងឺកាមរោគ។ ស្រោមអនាម័យខាងក្រៅ (បុរស) ភាគច្រើនជួយការពារអ្នកពីការឆ្លងជំងឺកាមរោគ (STI) រួមទាំងមេរោគអេដស៍។ ស្រោមអនាម័យស្បែកចៀមគឺជាស្រោមមួយប្រភេទ ដែលអ្នកមិនគួរពឹងផ្អែកលើទាក់ទងនឹងការការពារជំងឺកាមរោគ។ ស្រោមអនាម័យស្បែកចៀមរារាំងមេជីវិតឈ្មោល ប៉ុន្តែមិនឆ្លងទេ។

ស្រោមអនាម័យខាងក្រៅ (បុរស) ត្រូវប្រើដោយយកចិត្តទុកដាក់។ បុរសត្រូវរអិលលើលិង្គឱ្យបានត្រឹមត្រូវគ្រប់ពេល​មិនថាមានបញ្ហាអ្វីក៏ដោយ ដើម្បីឱ្យវាមានប្រសិទ្ធភាព។ នៅកន្លែងខ្លះ វាពិបាកដែលឱ្យស្រ្តីប្រាប់ដៃគូបុរសឱ្យប្រើវាគ្រប់ពេល និងត្រឹមត្រូវ។

អាចជួយឱ្យរួមភេទបានយូរ។ ស្រោមអនាម័យខាងក្រៅ (បុរស) អាចបន្ថយភាពប្រែប្រួល។ ក្នុងករណីខ្លះដែលអាចជារឿងល្អ។ (ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានបញ្ហាជាមួយនឹងការឆាប់ចេញទឹកកាម ស្រោមអនាម័យអាចជួយឱ្យរួមភេទបានយូរជាងនេះ។)

ធូរថ្លៃ និងងាយស្រួលរក។ ស្រោមអនាម័យខាងក្រៅ (បុរស) មានតម្លៃធូរថ្លៃ ហើយពេលខ្លះអ្នកអាចយកវាបានដោយឥតគិតថ្លៃ។ អ្នកអាចរកវាបាននៅគ្រប់ទីកន្លែង។ មានប្រភេទផ្សេងៗគ្នាជាច្រើនឱ្យអ្នកជ្រើសរើស។

មិនចាំបាច់មានវេជ្ជបញ្ជាទេ។ ប្រសិនបើអ្នកមិនអាចយកវាទៅឱ្យអ្នកផ្ដល់សេវាថែទាំសុខភាព ឬមិនចង់ទៅ អ្នកអាចប្រើស្រោមអនាម័យខាងក្រៅ (បុរស) បានជានិច្ច។

មិនល្អទេប្រសិនបើអ្នកមានប្រតិកម្មទៅនឹងជ័រឡាទិក។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងជ័រឡាទិក អ្នកនឹងត្រូវប្រើស្រោមអនាម័យខាងក្រៅដែលមិនមានជាតិជ័រឡាទិក (បុរស)។ ប្រសិនបើអ្នកមិនអាចរកស្រោមអនាម័យដែលមិនមានជាតិជ័រឡាទិកបានទេ សូមសាកល្បងវិធីផ្សេងទៀត។

របៀបប្រើប្រាស់

ស្រោមអនាម័យខាងក្រៅ (បុរស) ងាយស្រួលប្រើណាស់។ យើងមានគន្លឹះណែនាំខាងក្រោមដើម្បីរំលឹកអ្នកអំពីរបៀបប្រើវាឱ្យបានត្រឹមត្រូវ។ ហើយចាំថា – ប្រសិនបើអ្នកកំពុងប្រើស្រោមអនាម័យ អ្នកត្រូវចាំប្រើវារាល់ពេលដែលអ្នករួមភេទ។

វិធីពាក់ស្រោមអនាម័យខាងក្រៅ (បុរស)៖ [9]

  1. ចំណុចដំបូង កុំខ្មាស់អៀន។ ការពាក់ស្រោមអនាម័យខាងក្រៅ (បុរស) អាចជាផ្នែកមួយនៃការបង្កើនភាពស្រើបស្រាល និងចំណង់ផ្លូវភេទមុនពេលដាក់ចូល។ ប្រសិនបើអ្នកមានអារម្មណ៍ល្អក្នុងការនិយាយជាមួយដៃគូរបស់អ្នកអំពីបញ្ហាផ្លូវភេទ សូមពិភាក្សាអំពីរបៀបដែលអ្នកអាចប្រើស្រោមអនាម័យ ដើម្បីបង្កើនអារម្មណ៍រីករាយនៅក្នុងបទពិសោធន៍ផ្លូវភេទរបស់អ្នក។
  2. ពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ មុនពេលអ្នកប្រើស្រោមអនាម័យ។ ស្រោមអនាម័យអាចខូច។ ស្រោមអនាម័យដែលផុតកំណត់ងាយនឹងធ្លាយ។
  3. ត្រូវប្រាកដថាស្រោមអនាម័យត្រូវបានពាក់ មុនពេលដែលលិង្គប៉ះប្រដាប់ភេទស្រ្តី។ ទឹករំអិលចេញមុន – សារធាតុរាវ​ដែលលេចចេញពីលិង្គមុនពេលបុរសបញ្ចេញទឹកកាម អាចមានមេជីវិតឈ្មោលដែលចេញមតាំងពីពេលមុន។
  4. ស្រោមអនាម័យមួយសម្រាប់ការឡើងរឹងម្ដង។ ត្រូវប្រាកដថាអ្នកមានស្រោមអនាម័យបន្ថែម។ កុំប្រើស្រោមអនាម័យម្តងទៀត។
  5. ប្រយ័ត្នកុំហែកស្រោមនៅពេលអ្នកកំពុងដកវាចេញ។ បើវារហែក ផុយស្រួយ ឬរឹង សូមបោះវាចោល។ ប្រើមួយទៀត។
  6. អ្នកអាចបន្តក់ទឹករំអិលដែលមានប្រេងមួយ ឬពីរដំណក់នៅខាងក្នុងស្រោមបាន។ វានឹងជួយឱ្យស្រោមអនាម័យរអិល ហើយវានឹងធ្វើឱ្យអ្វីៗកាន់តែរីករាយសម្រាប់ដៃគូរបស់អ្នក។
  7. ប្រសិនបើបុរសនោះមិនបានកាត់ស្បែកចុងលិង្គចេញទេ ជារឿងសំខាន់ដែលអ្នកត្រូវទាញបកស្បែកគ្របក្បាលលិង្គ​មុននឹងពន្លាស្រោមអនាម័យ។
  8. ទុកចន្លោះចោលកន្លះអ៊ីញនៅខាងចុង ដើម្បីប្រមូលទឹកកាម បន្ទាប់មកច្របាច់ខ្យល់ចេញពីចុង។
  9. លាស្រោមអនាម័យពីលើលិង្គឱ្យបានឆ្ងាយបំផុត។
  10. ធ្វើឱ្យខ្យល់ចេញពីស្រោមអនាម័យឱ្យអស់។ ខ្យល់អាចបណ្តាលឱ្យស្រោមអនាម័យបែកធ្លាយ។
  11. ប្រើទឹករំអិលបន្ថែមទៀត ដើម្បីជួយការពារមិនឱ្យរលាកស្បែក ប្រសិនបើអ្នកចង់ធ្វើដូច្នេះ។

វិធីដោះស្រោមអនាម័យខាងក្រៅ (បុរស) [3]៖

  1. ត្រូវប្រាកដថាលិង្គចេញមុនពេលវាទន់។
  2. ការសង្កត់លើគល់ស្រោម​ នៅពេលទាញចេញគឺជារឿងសំខាន់។ ការធ្វើបែបនេះនឹងជួយការពារទឹកកាមមិនឱ្យលេចចេញពីស្រោម។
  3. បោះស្រោមអនាម័យចោល។ ទុកវាឱ្យនៅឆ្ងាយពីកុមារ ឬសត្វចិញ្ចឹម។ កុំចុចបង្ហូរចូលក្នុងចានបង្គន់។ វាធ្វើឱ្យទុយោរបស់អ្នកមានបញ្ហា។
  4. លិង្គរបស់បុរសគួរតែត្រូវបានលាងសម្អាតដោយសាប៊ូ និងទឹក មុននឹងដាក់ចូលជិតប្រដាប់ភេទរបស់ស្ត្រីម្តងទៀត។

ផលរំខាន

មនុស្សគ្រប់គ្នាខុសគ្នា។ អ្វីដែលអ្នកជួបប្រហែលជាមិនដូចគ្នានឹងមនុស្សផ្សេងទៀតទេ។

វិជ្ជមាន៖ មានចំណុចល្អជាច្រើនអំពីស្រោមអនាម័យខាងក្រៅ (បុរស) សម្រាប់រាងកាយ ក៏ដូចជាជីវិតផ្លូវភេទរបស់អ្នក។[9]

  • ការពារប្រឆាំងនឹងជំងឺកាមរោគរួមទាំងមេរោគអេដស៍
  • ធូរថ្លៃ ហើយងាយនឹងរកបាន
  • មិនចាំបាច់មានវេជ្ជបញ្ជាទេ
  • អាចជួយបានជាមួយនឹងការឆាប់ចេញទឹកកាម

អវិជ្ជមាន៖ [5]

  • ប្រសិនបើអ្នកមិនមានប្រតិកម្មទៅនឹងជ័រឡាទិកទេ ស្រោមអនាម័យខាងក្រៅ (បុរស) មិនមានផលរំខានខាងរាងកាយទេ
  • មានតែមនុស្ស 1 នាក់ ឬ 2 នាក់ក្នុងចំណោមមនុស្ស 100 នាក់ប៉ុណ្ណោះដែលមានប្រតិកម្ម។ ប្រសិនបើចៃដន្យអ្នកស្ថិតក្នុងមនុស្សម្នាក់ក្នុងចំណោមពួកគេ អ្នកអាចប្រើស្រោមអនាម័យដែលមិនមានជ័រឡាទិកជំនួសវិញបាន។
  • មនុស្សមួយចំនួនអាចមានប្រតិកម្មចំពោះទឹករំអិលម៉ាកជាក់លាក់មួយចំនួន។ ប្រសិនបើបញ្ហានោះកើតឡើង សូមសាកល្បងស្រោមអនាម័យមួយផ្សេងទៀត
  • បុរសខ្លះត្អូញត្អែរថាស្រោមអនាម័យកាត់បន្ថយភាពឆាប់ឡើងរឹង
  • អ្នកអាចនឹងភ្លេចប្រើស្រោមអនាម័យ ប្រសិនបើអ្នកស្រវឹង។ អ្នកទំនងជាចងចាំប្រើស្រោមអនាម័យនោះ ប្រសិនបើអ្នករក្សាទុកវាជាប់ខ្លួន។

សំណួរដែលសួរញឹកញាប់

យើងនៅទីនេះដើម្បីជួយអ្នក។ ប្រសិនបើនៅតែមានអារម្មណ៍មិនល្អ យើងផ្ដល់ជូនវិធីសាស្ត្រផ្សេងទៀត។ គ្រាន់​តែ​ចាំ​​ថា៖ ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរវិធីសាស្ត្រ សូមប្រាកដថាអ្នកនៅតែបន្តការពារ នៅពេលអ្នកប្តូរ។

តើស្រោមអនាម័យខាងក្រៅ (បុរស) នឹងកាត់បន្ថយភាពឆាប់ឡើងរឹងរបស់បុរសដែរឬទេ? [5]

សាកល្បងម៉ាក ឬប្រភេទផ្សេងៗគ្នា ដើម្បីដឹងថាតើវាអាចជួយបានឬទេ។ អ្នកប្រហែលជាចង់រកមើលស្រោមអនាម័យដែលលក់នៅលើទីផ្សារថា “ស្ដើងខ្លាំង” ឬ “ឆាប់រឹងខ្លាំង”។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? សាកល្បងប្តូរទៅវិធីសាស្ត្រមួយដែលអ្នកអាច “ភ្លេច” មួយរយៈដូចជា IUD ការផ្សាំ ថ្នាំចាក់ កង ឬបំណះពន្យារកំណើត។
គ្មានវិធីសាស្ត្រណាផ្សេងទៀតនឹងការពារប្រឆាំងនឹងជំងឺកាមរោគ (STI) ទេ។ ដូច្នេះប្រសិនបើអ្នកចង់បានការការពារជំងឺកាមរោគ សូមសាកល្បងប្រើស្រោមអនាម័យខាងក្នុង (ស្រី) ជំនួសវិញ។

សាកល្បងវិធីផ្សេង៖

ការផ្សាំ; កង IUD; បំណះ; កង; ថ្នាំចាក់

ហេតុអ្វីបានជាស្រោមអនាម័យខាងក្រៅ (បុរស) បន្តរអិល និង/ឬបែកធ្លាយ? [8]

ត្រូវប្រាកដថាពិនិត្យមើលកាលបរិច្ឆេទផុតកំណត់មុនពេលប្រើស្រោមអនាម័យ។ ដូចគ្នានេះផងដែរពិនិត្យមើលកញ្ចប់ដើម្បីឱ្យប្រាកដថាវាមិនមានការខូចខាត។
ការពាក់វាមិនត្រឹមត្រូវក៏អាចជាករណីមួយដែរ។ សូមពិនិត្យមើលផ្នែករបស់យើងអំពីរបៀបពាក់ស្រោមអនាម័យ។
វាអាចថាបុរសនោះទាញវាចេញ បន្ទាប់ពីលិង្គរបស់គាត់ទន់រួចទៅហើយ។
នៅតែមិនមានប្រសិទ្ធភាពមែនទេ? អ្នកប្រហែលជាចង់ពិនិត្យមើលវិធីសាស្ត្រ ដែលមិនមានឧបសគ្គដូចជាបំណះថ្នាំគ្រាប់ចិញ្ចៀនអង្កាំដាក់បញ្ចូលឬចាក់បញ្ចូល។
គ្មានវិធីសាស្ត្រណាផ្សេងទៀតនឹងការពារប្រឆាំងនឹងជំងឺកាមរោគ (STI) ទេ។ ដូច្នេះប្រសិនបើអ្នកចង់បានការការពារជំងឺកាមរោគ សូមសាកល្បងប្រើស្រោមអនាម័យខាងក្នុង (ស្រី)} ជំនួសវិញ។ ឬអ្នកអាចព្យាយាមម្តងទៀតដើម្បីរកមើលស្រោមអនាម័យខាងក្រៅ (បុរស) ដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ មានប្រភេទផ្សេងៗគ្នាជាច្រើននៅទីនោះ។
សាកល្បងវិធីផ្សេង៖ ស្រោមអនាម័យខាងក្នុង (ស្រី) ការផ្សាំ កង IUD ស្រោមអនាម័យ បំណះ ថ្នាំ​គ្រាប់ កង ថ្នាំចាក់

តើស្រោមអនាម័យពីរប្រសើរជាងមួយក្នុងការពារប្រឆាំងនឹងជំងឺកាមរោគ និងការពារមិនឱ្យមានផ្ទៃពោះដែរឬទេ?[10]

នៅពេលនិយាយអំពីស្រោមអនាម័យ ស្រោមពីរមិនប្រសើរជាងមួយទេ។ ស្រោមអនាម័យពីរអាចបង្កើតការកកិតកាន់តែច្រើនដែលបង្កើនឱកាសឱ្យស្រោមអនាម័យងាយនឹងធ្លាយ។ ប្រសិនបើអ្នកចង់មានសុវត្ថិភាព សូមប្រើស្រោមអនាម័យ និងវិធីសាស្ត្រពន្យារកំណើតដ៏មានប្រសិទ្ធភាពមួយទៀត។
សាកល្បងវិធីផ្សេង៖ ផ្សាំ

តើមានអ្វីកើតឡើងប្រសិនបើដៃគូរបស់ខ្ញុំមានប្រតិកម្មទៅនឹងជ័រឡាទិក?[8]

ប្រតិកម្មទៅនឹងជ័រឡាទិកគឺកម្រណាស់ ប៉ុន្តែកើតមានឡើង។ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានប្រតិកម្មទៅនឹងជាតិជ័រឡាទិក សូមរកមើលស្រោមអនាម័យដែលគ្មានជាតិជ័រឡាទិក ដើម្បីការពារប្រឆាំងនឹងការមានផ្ទៃពោះ និងជំងឺកាមរោគ។ ស្រោមអនាម័យស្បែកចៀមខាងក្រៅ (បុរស) គឺជាជម្រើសមួយផ្សេងទៀតក្នុងការការពារមិនឱ្យមានផ្ទៃពោះ ប៉ុន្តែវាមិនការពារប្រឆាំងនឹងជំងឺកាមរោគទេ។
សាកល្បងវិធីផ្សេង៖ ស្រោមអនាម័យខាងក្នុង (ស្រី)

តើមានអ្វីកើតឡើងប្រសិនបើស្រោមអនាម័យខាងក្រៅ (បុរស) របស់ខ្ញុំផុតសុពលភាព?

មុនពេលប្រើស្រោមអនាម័យ អ្នកគួរតែពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ និងត្រួតពិនិត្យកញ្ចប់ឱ្យបានហ្មត់ចត់។
ដើម្បីប្រាកដថាស្រោមអនាម័យរបស់អ្នកនៅល្អ សូមចុចលើកញ្ចប់ជាមុនសិន – អ្នកគួរតែមានអារម្មណ៍ថាមានខ្យល់បន្តិច។ ប្រសិនបើអ្នកអាចមានអារម្មណ៍ថាខ្នើយខ្យល់ វាមានន័យថាខាងក្រៅកញ្ចប់មិនមានការខូចខាត ឬធ្លុះទេ។
ពេលដែលកំពុងសង្កត់លើកញ្ចប់ មានអារម្មណ៍ថាមានជាតិរំអិលនៃទឹករំអិល។ (ការធ្វើបែបនេះនឹងមិនមានប្រសិទ្ធភាពជាមួយស្រោមអនាម័យដែលគ្មានជាតិរំអិលទេ។) នៅពេលទុកស្រោមអនាម័យចោលឱ្យត្រូវកម្ដៅ ឬធ្លុះ ទឹករំអិលអាចស្ងួត ឬលេចធ្លាយចេញដែលជាហេតុធ្វើឱ្យស្រោមអនាម័យស្ងួត ចុះខ្សោយប្រសិទ្ធភាព ហើយធ្វើឱ្យវាងាយនឹងខូចពេលប្រតិបត្តិការ។
ប្រសិនបើស្រោមរបស់អ្នកអស់សុពលភាព ​ឬការវេចខ្ចប់ខូច សូមប្រើស្រោមថ្មី។
ទុកស្រោមអនាម័យរបស់អ្នកនៅកន្លែងត្រជាក់ និងស្ងួត។
សាកល្បងវិធីផ្សេង៖ ការផ្សាំ កង IUD ថ្នាំ​គ្រាប់ កង ថ្នាំចាក់

ចុះបើខ្ញុំមានតែស្រោមអនាម័យខាងក្រៅ (បុរស) ដែលមានរសជាតិនានា? [5]

មនុស្សខ្លះចូលចិត្តស្រោមអនាម័យដែលមានរសជាតិសម្រាប់ការរួមភេទតាមមាត់។ ស្រោមទាំងនោះអាចជួយការពារការឆ្លងជំងឺកាមរោគមិនឱ្យកើតក្នុងបំពង់ករបស់អ្នក។
ស្រោមអនាម័យដែលមានរសជាតិខ្លះផ្ទុកជាតិស្ករ។ ស្ករទាំងនេះអាចបណ្តាលឱ្យឆ្លងជំងឺផ្សិត។ រកមើលស្រោមអនាម័យដែលគ្មានជាតិស្ករ។

ចុះបើបុរសមិនចូលចិត្តប្រើស្រោមអនាម័យ? គាត់និយាយថាគាត់មិនអាចឡើងរឹងបានទេ។

ប្រសិនបើស្រោមអនាម័យតឹងពេក ឬមិនស្រួលពាក់ បុរសអាចបាត់បង់ការឡើងរឹងរបស់លិង្គ។ វាមិនមែនមកពីអ្នកទេ។ មកពីស្រោមអនាម័យ។ កុំមានអារម្មណ៍ខ្មាស់អៀន។
ជៀសវាងស្រោមអនាម័យដែលតឹងពេក ឬមិនស្រួលពាក់ដោយសាកល្បងស្រោមអនាម័យប្រភេទផ្សេងៗ។

តើខ្ញុំត្រូវការប្រើទឹករំអិលជាមួយស្រោមអនាម័យទេ? [3]

ការប្រើទឹករំអិលជាមួយស្រោមអនាម័យអាចបង្កើនភាពរីករាយ។ វាក៏អាចកាត់បន្ថយភាពមិនស្រួល និងឱកាសដែលស្រោមអនាម័យមិនមានប្រសិទ្ធភាពផងដែរ។ ស្រោមអនាម័យជាច្រើនមានភ្ជាប់មកជាមួយទឹករំអិលស្រាប់ ប៉ុន្តែអ្នកអាចប្រើបន្ថែមបន្តិចបន្តួច។ ព្យាយាមជៀសវាងទឹករំអិលដែលមានជាតិប្រេង (រួមទាំងប្រេងម៉ាស្សា ឡេលាបដៃ និង Vaseline ) ព្រោះវាអាចបណ្តាលឱ្យស្រោមអនាម័យបែកធ្លាយ។

ឯកសារយោង

[1] CATIE Canadian AIDS Treatment Information Exchange. (2013). Condoms for the prevention of HIV and STI transmission. Toronto . Retrieved from https://www.catie.ca/ga-pdf.php?file=sites/default/files/condoms-en.pdf
[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[3] FPA the sexual health charity. (2019). Your guide to condoms. Retrieved from http://www.fpa.org.uk/sites/default/files/condoms-external-and-internal-your-guide.pdf
[4] Festin MR. (2013). Non-latex versus latex male condoms for contraception.The WHO Reproductive Health Library; Geneva: World Health Organization. Retrieved from https://extranet.who.int/rhl/topics/fertility-regulation/contraception/non-latex-versus-latex-male-condoms-contraception
[5] IPPF and UNFPA. (2010). MYTHS, MISPERCEPTIONS AND FEARS: ADDRESSING CONDOM USE BARRIERS. New York . Retrieved from http://bibliobase.sermais.pt:8008/BiblioNET/Upload/PDF4/002988.pdf
[6] Lopez, et al. (2014). Behavioral interventions for improving condom use for dual protection. Cochrane Database of Systematic Reviews 2013, Issue 10. Art. No.: CD010662. DOI: 10.1002/14651858. CD010662.pub2 Retrieved from https://extranet.who.int/rhl/topics/fertility-regulation/contraception/behavioural-interventions-improving-condom-use-dual-protection
[7] Stover, et al. (2017) The case for investing in the male condom. PLoS ONE 12(5): e0177108. Retrieved fromhttps://journals.plos.org/plosone/article/file?id=10.1371/journal.pone.0177108&type=printable
[8] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 5: Barrier Methods. JOGC Journal of Obstetrics and Gynaecology Canada , 37. Retrieved from https://www.jogc.com/article/S1701-2163(16)39376-8/pdf
[9] Shoupe, D. (2016). Barrier Contraceptives: Male Condoms, Vaginal Spermicides, and Cervical Barrier Methods. En D. Shoupe, The Handbook of Contraception: A Guide for Practical Management. Retrieved from http://eknygos.lsmuni.lt/springer/677/147-177.pdf
[10] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[11] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved fromhttps://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ភាសាខ្មែរ