កងដាក់ក្នុងស្បូនមិនមានអរម៉ូន

កងដាក់ក្នុងស្បូនមិនមានអរម៉ូនមានទំហំតូច និងមានរាងជាអក្សរTធ្វើឡើងពីជ័រផ្លាស្ទិក និងទង់ដែរ។ វាត្រូវបានដាក់ចូលទៅក្នុងស្បូន។ កងនេះអាចការពារការមានផ្ទៃពោះបានពី៣ទៅ១២ឆ្នាំ អាស្រ័យលើប្រភេទនៃកង និងមានប្រសិទ្ធភាព៩៩ភាគរយ។
កងដាក់ក្នុងស្បូនមិនមានអរម៉ូន

តើកងដាក់ក្នុងស្បូនមិនមានអរម៉ូនអាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?

ត្រូវហើយ នៅប្រទេសកម្ពុជា កងដាក់ក្នុងស្បូនមិនមានអរម៉ូនអាចរកបាននៅតាមមណ្ឌលសុខភាពសាធារណៈ ឬគ្លីនិកអង្គការ ង្គការម៉ារីស្តូបកម្ពុជា អង្គការរ៉ាក់ (RHAC),Anna Women’s-Baby Center គ្លីនិកឯកទេស បន្ទប់ថែទាំជំងឺទូទៅសុថារី Raffles Medical Cambodia គ្លីនិកគង់សូនី សម្ភពនិងគ្លីនិកសោមរ៉ាឡីបូ សម្ភពនិងគ្លីនិកពន្លឺរិទ្ធី និងបន្ទប់ថែទាំជំងឺទូទៅជ័យរតនា និងបន្ទប់ថែទាំជំងឺទូទៅសុគីមឆាផងដែរ។

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញកងដាក់ក្នុងស្បូនមិនមានអរម៉ូននៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញកងដាក់ក្នុងស្បូនមិនមានអរម៉ូននៅប្រទេសកម្ពុជានោះទេ ប៉ុន្តែអ្នកត្រូវទៅជួបអ្នកផ្តល់សេវា។

តើមានការកំណត់អាយុក្នុងការដែលអាចទទួលសេវាដាក់កងដាក់ក្នុងស្បូនមិនមានអរម៉ូននៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុក្នុងការដែលអាចទទួលសេវាដាក់កងដាក់ក្នុងស្បូនមិនមានអរម៉ូននៅប្រទេសកម្ពុជានោះទេ។

តើកងដាក់ក្នុងស្បូនមិនមានអរម៉ូនមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?​

កងដាក់ក្នុងស្បូនមិនមានអរម៉ូនមានតម្លៃ៥០០០រៀល (1.25USD) នៅមន្ទីរពេទ្យសាធារណៈ និងមណ្ឌលសុខភាព។ នៅតាមពេទ្យឯកជន វាអាចមានតម្លៃរហូតដល់១០០ដុល្លារ។

តើកងដាក់ក្នុងស្បូនមិនមានអរម៉ូនមានប៉ុន្មានម៉ាកនៅប្រទេសកម្ពុជា?

កងដាក់ក្នុងស្បូនមិនមានអរម៉ូនដែលមានច្រើនជាងគេគឺ OK។

តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកងក្នុងស្បូនមិនមានអរម៉ូននៅកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីកងក្នុងស្បូនមិនមានអរម៉ូន​ សូមចុចទីនេះ។

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling