កងក្នុងស្បូនដែលមានអរម៉ូន
តើកងក្នុងស្បូនដែលមានអរម៉ូនអាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?
ត្រូវហើយ កងក្នុងស្បូនដែលមានអរម៉ូននៅប្រទេសកម្ពុជាអាចរកបាននៅច្រើនកន្លែងបូករួមទាំងមណ្ឌលសុខភាពសាធារណៈ ឬគ្លីនិកអង្គការ អង្គការរ៉ាក់ Anna Women’s-Baby Center អង្គការម៉ារីស្តូប និងឱសថស្ថានតាន់តាន់។
តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញកងក្នុងស្បូនដែលមានអរម៉ូនដែរឬទេនៅប្រទេសកម្ពុជា?
អត់ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញកងក្នុងស្បូនដែលមានអរម៉ូននៅប្រទេសកម្ពុជានោះទេ ប៉ុន្តែអ្នកត្រូវទៅជួបអ្នកផ្តល់សេវា។
តើមានការកំណត់អាយុក្នុងការដែលអាចដាក់កងក្នុងស្បូនដែលមានអរម៉ូននៅប្រទេសកម្ពុជាដែរឬទេ?
អត់ទេ មិនមានការកំណត់អាយុដើម្បីដាក់កងក្នុងស្បូនដែលមានអរម៉ូននៅប្រទេសកម្ពុជានោទេ។
តើកងក្នុងស្បូនដែលមានអរម៉ូនមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?
កងក្នុងស្បូនដែលមានអរម៉ូនមានតម្លៃ២៥ដុល្លារនៅប្រទេសកម្ពុជា។
តើកងក្នុងស្បូនដែលមានអរម៉ូនមានប៉ុន្មានម៉ាកនៅប្រទេសកម្ពុជា?
ម៉ាកកងក្នុងស្បូនដែលមានអរម៉ូនដែលអាចរកបានច្រើនជាងគេនៅប្រទេសកម្ពុជាមានម៉ាក Jadelle និងMirena។
តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកងក្នុងស្បូនដែលមានអរម៉ូននៅកម្ពុជា?
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Women’s-Baby Center)
(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។
តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?
ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីកងក្នុងស្បូនដែលមានអរម៉ូន សូមចុចទីនេះ។
តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?
សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling។