កងពន្យារកំណើត
តើកងពន្យារកំណើត អាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?
មិនច្រើនទេ ប៉ុន្តែអ្នកអាចស្វែងរកវាបាននៅ Anna Women-Baby’s Center និងគ្លីនិក NGO ផ្សេងទៀត។
តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញកងពន្យារកំណើតនៅប្រទេសកម្ពុជាដែរឬទេ?
ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញកងពន្យារកំណើតនៅប្រទេសខ្មែរទេ។
តើមានការកំណត់អាយុសម្រាប់ការអាចទិញកងពន្យារកំណើតនៅប្រទេសកម្ពុជាដែរឬទេ?
អត់ទេ មិនមានការកំណត់អាយុសម្រាប់ការអាចទិញកងពន្យារកំណើតនៅប្រទេសកម្ពុជានោះទេ។
តើកងពន្យារកំណើតមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?
សុំទោស! យើងមិនទាន់មានព័ត៌មាននេះទេ ប៉ុន្តែយើងកំពុងតែស្វែងរក និងដាក់បញ្ចូលព័ត៌មានក្នុងពេលឆាប់ៗនេះ។
តើមានកងពន្យារកំណើតប៉ុន្មានម៉ាកនៅប្រទេសខ្មែរ?
ម៉ាកកងពន្យារកំណើតដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសខ្មែរគឺ NuvaRing។
តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកងពន្យារកំណើតនៅកម្ពុជា?
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Women’s-Baby Center)
(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។
តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?
ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីកងពន្យារកំណើត សូមចុចទីនេះ។
តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?
សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling។