ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើតគឺជាថ្នាំគ្រាប់ដែលមានសារជាតិអរម៉ូនសម្រាប់ការបង្ការពីការមានផ្ទៃពោះ។ ថ្នាំទាំងនេះងាយស្រួលលេប និងមានប្រសិទ្ធភាពពី ៩១ដល់៩៩ភាគរយ។ ដូច្នេះវិធីសាស្រ្តពន្យាកំណើតផ្សេងដែរ ថ្នាំគ្រាប់ពន្យារកំណើតមានទាំងផលវិជ្ជមាន និងផលរំខាន ដូច្នេះយើងសូមណែនាំឲ្យមានការពិចារណាដោយប្រុងប្រយ័ត្ននៅពេលសម្រេចចិត្តថាថ្នាំគ្រាប់ពន្យារកំណើតជាវិធីសាស្រ្តត្រឹមត្រូវសម្រាប់អ្នក។
ថ្នាំគ្រាប់ពន្យារកំណើត

តើថ្នាំគ្រាប់ពន្យារកំណើតមានលក់ច្រើនទេនៅប្រទេសកម្ពុជា?

ត្រូវហើយ ថ្នាំគ្រាប់ពន្យារកំណើតអាចរកទិញបាននៅតាមឱសថស្ថាន និងមណ្ឌលថែទាំសុខភាពផ្សេងៗដូចជា អង្គការម៉ារីស្តូបកម្ពុជា គ្លីនិកឯកទេស បន្ទប់ថែទាំជំងឺទូទៅសុថារី Raffles Medical Cambodia គ្លីនិកគង់សូនី សម្ភពនិងគ្លីនិកសោមរ៉ាឡីបូ សម្ភពនិងគ្លីនិកពន្លឺរិទ្ធី និងបន្ទប់ថែទាំជំងឺទូទៅជ័យរតនា។ 

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញថ្នាំគ្រាប់ពន្យាកំណើតនៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញថ្នាំគ្រាប់ពន្យាកំណើតនៅប្រទេសកម្ពុជានោះទេ។

 

តើមានការកំណត់អាយុសម្រាប់ការអាចទិញថ្នាំគ្រាប់ពន្យារកំណើតនៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុសម្រាប់ការអាចទិញថ្នាំគ្រាប់ពន្យារកំណើតនៅប្រទេសកម្ពុជានោះទេ។

តើថ្នាំគ្រាប់ពន្យារកំណើតនៅប្រទេសកម្ពុជាមានតម្លៃប៉ុន្មាន?

ថ្នាំគ្រាប់ពន្យារកំណើតមានតម្លៃ ៥០០រៀល (0.1 0.17 USD) ក្នុងមួយកញ្ចប់ អាស្រ័យទៅតាមម៉ាក។

តើមានថ្នាំគ្រាប់ពន្យារកំណើតប៉ុន្មានម៉ាកនៅប្រទេសកម្ពុជា?

ម៉ាកថ្នាំគ្រាប់ពន្យារកំណើតដែលមានលក់ច្រើនជាងគេនៅប្រទេសកម្ពុជារួមមាន FMP, Anna, Femiplan, Minidril, Microgynon ED, OK, Yasmin, Desolon, Diane 35, Floris 35, Srey Pich, Meuri, Renatrel, Marvelon 28 by EVA FMP។

តើខ្ញុំអាចទាក់ទងនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកងក្រោមស្បែកនៅប្រទេសកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះបាននៅឯណា?

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកពន្យារកំណើត សូមចុចទីនេះ។ 

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling