កៅអៀកពន្យារកំណើត

កៅអៀកពន្យារកំណើតគឺជាផ្លាស្ទិកស្តើងរាងការ៉េមួយ ទំហំតូចជាង៥សម ដែលបិតនៅលើស្បែក និងផ្លាស់ប្តូររៀងរាល់សប្តាហ៍។ វាបញ្ចេញជាតិអរម៉ូនដែលការពារមិនឲ្យមានការបញ្ចេញមេជីវិតញី និងធ្វើឲ្យរំអិលមាត់ស្បូនក្រាស់ដើម្បីបញ្ឈប់មេជីវិតឈ្មោលកុំឲ្យជួបមេជីវិតញី។
កៅអៀកពន្យារកំណើត

តើកៅអៀកពន្យារកំណើតអាចរកបាននៅច្រើនកន្លែងដែរឬទេនៅប្រទេសកម្ពុជា?

មាន។ នៅប្រទេសខ្មែរ អ្នកអាចស្វែងរកកៅអៀកពន្យារកំណើតបាននៅ Anna Women-Babys Center គ្លីនិកពហុព្យាបាល និងសម្ភពពន្លឺឬទ្ធី បន្ទប់ថែទាំជ័យរតនា និងរស្មីច័ន្ទរះ។

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញកងដាក់ក្នុងស្បូនមិនមានអរម៉ូននៅប្រទេសកម្ពុជាដែរឬទេ?

ទេ អ្នកមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញកៅអៀកពន្យារកំណើតនៅប្រទេសខ្មែរទេ។

តើមានការកំណត់អាយុសម្រាប់ការអាចទិញកៅអៀកពន្យារកំណើតនៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុសម្រាប់ការអាចទិញកៅអៀកពន្យារកំណើតនៅប្រទេសកម្ពុជានោះទេ។

តើកងដាក់ក្នុងស្បូនមិនមានអរម៉ូនមានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?​

កៅអៀកមួយកញ្ចប់ដែលមានកៅអៀក៣គឺមានតម្លៃ១៨ដុល្លារនៅប្រទេសខ្មែរ។

តើមានម៉ាកកៅអៀកប៉ុន្មាននៅប្រទេសខ្មែរ?

ម៉ាកកៅអៀកដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសខ្មែរគឺ Evra។

តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីកៅអៀកពន្យារកំណើតនៅកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីកៅអៀកពន្យារកំណើត​ សូមចុចទីនេះ។

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling