វិធីសាស្រ្តពន្យារកំណើត

មិនថាអ្នកទើបតែប្រើវិធីពន្យារកំណើត ឬអ្នកកំពុងគិតចង់ប្តូរទៅប្រើវិធីផ្សេងទេ អ្នកប្រហែលជាឆ្ងល់ថាតើវិធីសាស្ត្រមួយណាដែលល្អបំផុតសម្រាប់រាងកាយរបស់អ្នក។ ចម្លើយចំពោះសំណួរនេះគឺមិនមែនត្រង់ផ្លឹងនោះទេ។ ទីមួយ មនុស្សជាច្រើនអាចប្រើវិធីដូចគ្នា ប៉ុន្តែមានបទពិសោធន៍ខុសគ្នាទាំងស្រុង ដូច្នេះអ្នកមិនអាចប្រើបទពិសោធន៍របស់អ្នកដទៃដើម្បីកំណត់ពីអ្វីដែលនឹងមានប្រយោជន៍សម្រាប់អ្នកនោះទេ។ ទីពីរ គ្មានវិធីពន្យារកំណើតណាដែលល្អឥតខ្ចោះ ១០០% នោះទេ ដូច្នេះការស្វែងរកអ្វីដែលសមស្របបំផុតរបស់អ្នកអាចមានរួមផ្សំជាមួយនឹងការសាកល្បង និងឆ្លងកាត់ដំណាក់កាលខុសខ្លះដែរ។ ក្រៅពីការប្រឹក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ការស្វែងរកវិធីពន្យារកំណើតដ៏ល្អអាចសម្រេចបានដោយការមើលកត្តាវេជ្ជសាស្រ្ត និងរបៀបរស់នៅផ្សេងៗរបស់អ្នក ដែលប៉ះពាល់ដល់ការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនីមួយៗ និងសម្របការរស់នៅរបស់អ្នកទៅនឹងវិធីសាស្ត្រដែលសមស្របនឹងតម្រូវការដែលអ្នកមានទាំងអស់នេះ។
វិធីសាស្រ្តពន្យារកំណើត

ជ្រើសរើសជម្រើសទាំងអស់ដែលសមនឹងអ្នក ឬប្រើកម្រងសំណួរពន្យារកំណើតរបស់យើង។

ប្រើតម្រងព័ត៌មានវេជ្ជសាស្រ្ត និងរបៀបរស់នៅរបស់យើងដើម្បីកំណត់វិធីពន្យារកំណើតដែលអាចនឹងសាកសមទៅនឹងអ្នក ហើយបន្ទាប់មកប្រៀបធៀបជម្រើសពីចម្លើយដែលទទួលបាន ដើម្បីធ្វើការសម្រេចចិត្តដែលល្អបំផុតចំពោះអ្នក។

របៀបរស់នៅ:
លក្ខខណ្ឌ​វេជ្ជសាស្ត្រ:

វិធីសាស្ត្រផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នក

Find My Method ផ្តល់នូវខ្លឹមសារដែលមានបំណង​ផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានទំនាក់ទំនង​ជាមួយស្ថាប័នវេជ្ជសាស្ត្រទេ។

កងអរម៉ូនដាក់ក្នុងស្បូន

កងដាក់ក្នុងស្បូនអរម៉ូន គឺជាឧបករណ៍ប្លាស្ទិករាងអក្សរ T ដែលត្រូវបានបញ្ចូលទៅក្នុងស្បូន ដើម្បីការពារការមានផ្ទៃពោះ។

ស្វែងរក

កងដាក់ក្នុងស្បូនមិនមែនអរម៉ូន

កងដាក់ក្នុងស្បូនគ្មានអរម៉ូន គឺជាឧបករណ៍ប្លាស្ទិក ឬ ស្ពាន់ រាងអក្សរ T ដែលត្រូវបានបញ្ចូលទៅក្នុងស្បូន ដើម្បីការពារការមានផ្ទៃពោះ។

ស្វែងរក

កងដាក់ក្រោមស្បែក

ការបញ្ចូលតូចមួយសម្រាប់ការការពារយូរអង្វែង

ស្វែងរក

ថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីន (ថ្នាំគ្រាប់បន្ទះតូច)

ថ្នាំគ្រាប់ពន្យារកំណើតប្រូចេសស្ទីនគឺជាថ្នាំគ្រាប់អរម៉ូនមួយគ្រាប់ដែលត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

ថ្នាំចាក់ពន្យារកំណើត

ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

បំណះពន្យារកំណើត

បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

កង

កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។

ស្វែងរក

ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ

ស្វែងរក

ស្រោមអនាម័យបុរស

ស្រោមអនាម័យខាងក្រៅគឺជារបាំងការពារមួយដែលត្រូវបានបំពាក់ទៅលើលិង្គបុរសដែលកំពុងឡើងរឹងដើម្បីបង្ការការមានផ្ទៃពោះ ​និង ការចម្លងជម្ងឺកាមរោគ។

ស្វែងរក

ស្រោមអនាម័យខាងក្នុង

ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។

ស្វែងរក

ប៉ុងពន្យារកំណើត

ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

គម្របមាត់ស្បូន

គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។

ស្វែងរក

សន្ទះពាំងមាត់ស្បូន

សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

ថ្នាំសម្លាប់មេជីវិតឈ្មោល

ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។

ស្វែងរក

ការចងដៃស្បូន

ការចងដៃស្បូនគឺជាវិធីសាស្រ្តនៃការវះកាត់បិទផ្លូវនៃដៃស្បូន ដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

ការវះកាត់បំពង់មេជីវិត

ការវះកាត់បំពង់មេជីវិត គឺជានីតិវិធីវះកាត់មួយដែលនៅក្នុងនោះបំពង់ដែលដឹកនាំមេជីវិតត្រូវបានគេកាត់ហើយបិទចុងវា ដើម្បីបង្ការការមានផ្ទៃពោះ។

ស្វែងរក

វិធីសាស្រ្តរាប់ថ្ងៃរួមភេទ

វិធីសាស្រ្តពន្យារកំណើតរាប់ថ្ងៃរួមភេទ ទាក់ទងនឹងការបង្ការការមានផ្ទៃពោះដោយសារ តាមដានវដ្តរដូវរបស់អ្នកដើម្បីកំណត់ថ្ងៃដែលអ្នកអាចមានផ្ទៃពោះបាន ហើយជៀសវាងការរួមភេទចំថ្ងៃទាំងនោះ។

ស្វែងរក

ការពន្យារកំណើតដោយការបំបៅដោះកួន (LAM)

អាក់ខានរដូវដោយសារការបំបៅដោះកូន (​LAM) គឺជាមធ្យោបាយពន្យារកំណើតធម្មជាតិរយៈពេលខ្លី ដែលផ្តោតជុំវិញការបំបៅដោះពេញលេញ ឬ ការបំបៅដោះកូនស្ទើរពេញលេញក្នុងអំឡុងពេល ៦​ ខែបន្ទាប់ពីការសម្រាលកូន ក្នុងករណីដែលរដូវរបស់ស្រ្តីមិនទាន់ត្រឡប់មកវិញ។

ស្វែងរក

ការចាក់ទឹកក្រៅពាង

វិធីសាស្រ្តចាក់ទឹកក្រៅពាងទាក់ទងនឹងការដកលិង្គរបស់បុរសចេញពីទ្វារមាសមុននឹងការបញ្ចេញទឹកកាម ដើម្បីការពារមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងរាងកាយរបស់ស្រ្តី។

ស្វែងរក

ការតមការរួមភេទ

ការតមការរួមភេទ គឺជាការពន្យារ ឬជៀសវាងសកម្មភាពផ្លូវភេទទាំងអស់ ឬសកម្មភាពផ្លូវភេទមួយចំនួន។

ស្វែងរក

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom